ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានមួយគ្រឿង​​បុ.ក​រុញយានយន្ត៣គ្រឿងបន្តបន្ទាប់ ​ផ្អើ.ល​មុខ​ព្រលានយន្តហោះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ខណៈរថយន្ត​កាម​រី​បា​ឡែ​ន​១​គ្រឿង​បាន​បើក​បុ.ក​រុញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​

​រាជធានី​ភ្នំពេញ​ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ខណៈរថយន្ត​កាម​រី​បា​ឡែ​ន​១​គ្រឿង​បាន​បើក​បុ.ក​រុញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥​ មួយ​គ្រឿង ​រុញ​ផ្ទប់​ម៉ូតូ​កង់​បី​១​គ្រឿងទៀត​​នៅ​ខាង​មុខ ធ្វើ​ឲ្យ​ម៉ូតូ​កង់​បី​ខ្ទាត​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​SOUEAST ១​គ្រឿង​ទៀតយ៉ាង​​ពេញទំហឹង​ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស​ធ្ងន់ធ្ងរ ​និង​ម្នាក់​ទៀត​របួសស្រាល។

​ហេតុ​​ការណ៍​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២១ ​ត្រង់​ចំណុច​មុខ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាមបណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​​ឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ យានយន្ត​ទាំង​៤​គ្រឿង​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត ដោយ​រថយន្ត​ម៉ាក​SOUEAST ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BL-2514 បើកមុខ​គេ ។​ ចំណែក​ម៉ូតូ​កង់​បី ពណ៌​លឿង ពាក់​ស្លាក​លេខ តាកែវ 1I-0058 បើក​បន្ទាប់ ហើយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AT-4893 បើក​ពីក្រោយ​ម៉ូតូ​កង់​បី ។​ដោយឡែក​រថយន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 22AC-7334 បើក​ក្រោយ​គេ​។

តាម​ប្រភពដ​ដែល​បាន​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ ដោយសារ​តែ​នៅ​ខាង​មុខ​មានការ​កកស្ទះ​ចរាចរណ៍ រថយន្ត​ម៉ាក​SOUEAST រួម​ជាមួយ​ម៉ូតូ​កង់​បី​ និង​ម៉ូតូ​ហុងដា​ឌ្រី​ម​ក៏​បាន​ឈប់​បន្តបន្ទាប់​គ្នា ។ ​ចំណែកឯ​រថយន្ត​កាម​រី​បា​ឡែក​បើក​លឿន​ស្លេវ ហើយ​អត់​បាន​បន្ថយល្បឿន​នោះ​ទេ​ក៏​ជ្រុល​ទៅ​បុ.ក​ពីក្រោយ​ហុងដា​ឌ្រី​ម​សេ​១២៥ រុញ​ផ្ទប់​ពីក្រោយ​ម៉ូតូ​កង​បី​និង​រថយន្ត​ម៉ាក​SOUEAST ពេញទំហឹង​តែ​ម្ដង​។

តាម​ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ខណៈនោះ​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម និង​ម៉ូតូ​កង់​បី​រង​របួស​ធ្ងន់ធ្ងរ ហើយ​ក្មេង​ប្រុស​ម្នាក់​រង​របួសស្រាល ហើយ​យានយន្ត ទាំង​៤​គ្រឿង​បាន​រង​ការ​ខូចខាត​ដូច​គ្នា​ផង​ដែរ ។

​ក្រោយ​ពេល​កើតហេតុ​ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ បន្ទាប់​មក​ធ្វើការ​វាស់វែង​នាំ​យក​យានយន្ត​ទាំងអស់​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ