ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​ដើម​ត្នោត គ្រាប់ត្នោត និង​កូន​ឬ​ស្សី លើ​ដី​ព្រៃ​លិច​ទឹក​ដែល​ដក​បាន​ហូត​មក​វិញ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ថ្ងៃនេះ​យើង​ដាំ​ដើម​ត្នោត ដើម​ឬ​ស្សី និង​កូន​ឈើ​លើ​តំបន់​៣ ជា​ដី​ព្រៃ​លិច​ទឹក គឺ​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ព្រៃឈើ​លិច​ទឹក ដែល​បាន​បាត់បង់ ដោយ​ការ​កា​.​ប់​ទន្ទ្រាន​យក​ពី​ជនខិលខូច

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម បណ្ឌិត សុភា​ចា​រ្យ អ៊ុ​ក រ៉ា​ប៊ុ​ន មាន​ប្រសា​ស​ថា ថ្ងៃនេះ​យើង​ដាំ​ដើម​ត្នោត ដើម​ឬ​ស្សី និង​កូន​ឈើ​លើ​តំបន់​៣ ជា​ដី​ព្រៃ​លិច​ទឹក គឺ​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ព្រៃឈើ​លិច​ទឹក ដែល​បាន​បាត់បង់ ដោយ​ការ​កា​.​ប់​ទន្ទ្រាន​យក​ពី​ជនខិលខូច ។

ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ដាំ​ដើម​ត្នោត គ្រាប់ត្នោត និង​កូន​ឬ​ស្សី​នៅ​តំបន់​៣ ជា​ដី​ព្រៃ​លិច​ទឹក នៅ​ចំណុច​គោក​ព្រះ ស្ថិត​នៅ​ក្នុង ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង នា​ព្រឹក​ថ្ងៃ​ទី ១៤​ខែធ្នូ ឆ្នាំ​២០២១ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង អភិបាលរង​ខេត្ត ក្រសួង​ពាក់ព័ន្ធ មន្ត្រី​ជំនាញ កងកម្លាំងប្រដាប់អាវុធ​អាវុធ សិស្សានុសិស្ស​សរុប​ចំនួន ៥៥០​នាក់ ។

ឯកឧត្តម​បាន​បន្ត​ថា ក្រោយ​បទបញ្ជា​របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន ក្នុង​ការ​ដក​ដី​ព្រៃ​លិច​ទឹក​ពី​ជនខិលខូច ដែល​បាន​លួច​ឈូស​ឆាយ ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ​រួច​មក ក្រុមការងារ​អន្តរក្រសួង និង​អាជ្ញាធរ​ខេត្ត បាន​សហការ​គ្នា​ចុះ​បង្ក្រាប​ជា​លទ្ធផល​បាន​ល្អ​ប្រសើរ ។ ចំពោះ​អ្នក​រឹងរូស​មិន​ព្រម​ចេញ​មុខ​មក​សារភាព​ប្រគល់​ដី​ជូន​ពលរដ្ឋ​វិញ នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

ឯកឧត្តម ក៏​បាន​កោតសរសើរ​ដល់​កិច្ចសហការ​រវាង​អន្តរក្រសួង មន្ទីរ​ជំនាញ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​អនុវត្ត​តាម​បទបញ្ជា​របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន ក្នុង​រយៈកាល​កន្លង​មក ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក ចេ​ង ចាន់​ដូ​ណា អភិបាល​ស្ដីទី ស្រុក​កំពង់លែង បាន​រាយការណ៍​ថា ចាប់តាំងពី​បទបញ្ជា​សម្ដេច​តេ​ជោ ហ៊ុន សែន ស្តី​អំពី​ការ​ដក​មក​វិញ​នូវ​ដី​ព្រៃ​លិច​ទឹក ស្រុក​កំពង់លែង បាន​រក​ឃើញ​មនុស្ស​១៣​នាក់​ដែល​បាន​សារភាព និង​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​មាន​ចំនួន​២០៥៨​ហិ​ក តា ។ ដោយ​ក្នុង​នោះ យើង​ក៏​បាន​រុះរើ​សរោង​ចាំ​ស្រែ​ចំនួន ៥៥​ខ្នង បង្គោល​ចំនួន​២៥៣​ដើម ផ្លា​ក​ប៉ាណូ​កំណត់​ព្រំ​ដី​២​ផ្លា​ក​។

ដោយឡែក ក្រោយ​ការ​អំពាវនាវ​របស់​អាជ្ញាធរ​ស្រុក​កំពង់លែង ក៏​មាន​ប្រជាពលរដ្ឋ​ចំនួន ១ ១៥០ នាក់ ធ្វើ​លិ​ខិ​សារភាព ស្ម័គ្រចិត្ត​ប្រគល់​ដី​តំបន់​៣ ជូន​រដ្ឋ​វិញ មាន​ចំនួន​ជាង​៤៦០០​ហិ​កតា​។ ចំពោះ​ការ​រៀបចំ​ដាំ​ដើមឈើ​នៅ​តំបន់​៣ ដែល​ដកហូត​មក​វិញ​នៅ​ថ្ងៃនេះ​មាន ដាំ​ដើម​ត្នោត​ធំ​ដុះ​ស្រាប់​ចំនួន​១០​ដើម ដាំ​គ្រាប់ត្នោត​ចំនួន​៣​ពាន់​គ្រាប់ និង​ដើម​ឫស្សី​ចំនួន​១​ពាន់​ដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ