ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់ឯកសណ្ឋានគោរមងារផ្លូវការជូនអ្នកឧកញ៉ា និងឧកញ៉ានៅកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត «​ឯកសណ្ឋាន​គោរមងារ​ផ្លូវការ​ជូន​អ្នកឧកញ៉ា និង​ឧកញ៉ា​» នៅ​ប្រទេស​កម្ពុជា ដែល​ឯកសណ្ឋាន សញ្ញា​ស័ក្តិ មេដាយ និង​បន្តោង​ខ្សែ​ក…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត «​ឯកសណ្ឋាន​គោរមងារ​ផ្លូវការ​ជូន​អ្នកឧកញ៉ា និង​ឧកញ៉ា​» នៅ​ប្រទេស​កម្ពុជា ដែល​ឯកសណ្ឋាន សញ្ញា​ស័ក្តិ មេដាយ និង​បន្តោង​ខ្សែ​ក របស់​អ្នកឧកញ៉ា និង​ឧកញ៉ា ត្រូវ​ប្រើប្រាស់​ក្នុង​ពេល​ចូលរួម​ពិធីបុណ្យ​ជាតិ បុណ្យប្រពៃណី​ជាតិ និង​ពិធី​ផ្លូវការ​ផ្សេង​ៗ ។

យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា មាន​ចំនួន ១១ មាត្រា បាន​បែងចែក​យ៉ាង​ច្បាស់លាស់​អំពី​ឯកសណ្ឋាន​សម្រាប់​គោរម​ងារ អ្នកឧកញ៉ា និង​ឧកញ៉ា ។

មាត្រា ១០ នៃ​អនុក្រឹត្យ​បាន​ចែង​ថា «​ឯកសណ្ឋាន​គោរម​ងារ​ផ្លូវការ សញ្ញា​ស័ក្តិ មេដាយ និង​បន្តោង​ខ្សែ​ក សម្រាប់​ពាក់​លើ​ឯកសណ្ឋាន​គោរព​ងារ​អ្នកឧកញ៉ា និង​ឧកញ៉ា ត្រូវ​បាន​ពិនិត្យ និង​រៀបចំ និង​ផ្តល់​ជូន​តាម​គោលការណ៍​កំណត់​របស់​សមាគម​មូលនិធិ​សម្តេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​ម​ធ្យ​ម​នៅ​កម្ពុជា​» ។

មាត្រា ១១ នៃ​អនុក្រឹត្យ​បាន​ចែង​ផង​ដែរ​ថា «​ឯកសណ្ឋាន​គោរម​ងារ​ផ្លូវការ អ្នកឧកញ៉ា និង​ឧកញ៉ា​ទាំងអស់​ក្នុង​ព្រះរាជ​ណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន អនុប្រធាន សមាជិក​ក្រុមប្រឹក្សាភិបាល និង​សមាជិកសមាគម​ន​មូលនិធិ សម្តេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា សម្រាប់​ប្រើប្រាស់​ក្នុង​ពេល​ចូលរួម​ក្នុង​ពិធីបុណ្យ​ជាតិ បុណ្យប្រពៃណី​ជាតិ និង​ពិធី​ផ្លូវការ​ផ្សេង​ៗ» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ រាជរដ្ឋាភិបាល​ក៏​បាន​ធ្វើការ​ព្រមាន​ថា «​ជន​ណា​ដែល​បាន​ប្រើប្រាស់ ឬ​ក្លែងបន្លំ​ឯកសណ្ឋាន​គោរម​ងារ​ផ្លូវការ សញ្ញា​ស័ក្តិ មេដាយ និង​បន្តោង​ខ្សែ​ក សម្រាប់​ពាក់​លើ​ឯកសណ្ឋាន​គោរមងារ​អ្នកឧកញ៉ា និង​ឧកញ៉ា ត្រូវ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ជា​ធរមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ