ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករដាំចេកពងមាន់ត្អូញត្អែរពីតម្លៃទីផ្សារធ្លាក់ចុះ ខណៈប្រមូលផលជួលរថយន្តដឹកយកទៅលក់នៅឆ្ងាយ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កសិករ​ម្នាក់​ដែល​បាន​ប្រកប​របរ​ដាំ​ដំណាំ​ចេកពងមាន់​ប្រមាណ​១៣​ហិ​កតា ជាង​២០០០០​គុម្ព​នៅ​លើ​ដីចម្ការ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារ​ដំណាំ​ចេក​នេះ​ធ្លាក់​ចុះ​លំបាក​រក​ទីផ្សារ​ក្នុង​ខេត្ត​ប៉ៃលិន​ទើប​ក្រោយ​ពេល​ប្រមូល​ផល​ម្តង​ៗ ជួល​រថយន្ត​ដឹក​យក​ទៅ​លក់ដូរ​នៅ​ឯ​ផ្សារ​ខេត្តបាត់ដំបង…

ខេត្ត​ប៉ៃលិន ៖ កសិករ​ម្នាក់​ដែល​បាន​ប្រកប​របរ​ដាំ​ដំណាំ​ចេកពងមាន់​ប្រមាណ​១៣​ហិ​កតា ជាង​២០០០០​គុម្ព​នៅ​លើ​ដីចម្ការ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារ​ដំណាំ​ចេក​នេះ​ធ្លាក់​ចុះ​លំបាក​រក​ទីផ្សារ​ក្នុង​ខេត្ត​ប៉ៃលិន​ទើប​ក្រោយ​ពេល​ប្រមូល​ផល​ម្តង​ៗ ជួល​រថយន្ត​ដឹក​យក​ទៅ​លក់ដូរ​នៅ​ឯ​ផ្សារ​ខេត្តបាត់ដំបង ។

ឈ្មោះ ហ៊ឹ​ម នេត្រា ហៅ​ពេទ្យ រស់នៅ​ក្នុងភូមិ​ខាងលើ បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា គាត់​ចាប់ផ្តើម​កាប់​ឆ្ការព្រៃ ដាំ​ដំណាំ​ចេកពងមាន់​នេះ​អស់​រយ​:​ពេល​៤ ទៅ​៥​ឆ្នាំ​មក​ហើយ ដោយ​ក្រោយ​ពី​ដាំ​បាន​ជិត​១​ឆ្នាំ​គាត់​បាន​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ​បរទេស កុម្ម​ង់​ទិញ​ដឹក​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ និង​ប្រទេស​ចិន ។ ប៉ុន្តែ​កាលពី​ចុងឆ្នាំ​២០២០ កន្លង​ទៅ​នេះ​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ វាយប្រហារ​ប្រទេស​កម្ពុជា​ក៏​ដូច​ជា ប្រទេស​ថៃ និង​ប្រទេស​ផ្សេង​ៗ ទើប​ធ្វើ​ឱ្យ​ម៉ូយ​ដែល​ធ្លាប់​កុម្ម៉ង់​ទិញ​បាន​ផ្អាក​ឈប់​ទៅ​វិញ គឺ​គេ​ទិញ​ក្នុង​តម្លៃ ៣៥​ទៅ​៤០​បាត (​ប្រាក់​ថៃ​) ក្នុង​១​គីឡូក្រាម ។

ពេល​ក្រោយមក​ដោយ​បរទេស​មិន​អាច​ចូល​មក​ទិញ ខាង​លោក​ក៏​ប្រមូល​ផល​លក់ដូរ​នៅ​តាម​ផ្សារ​ក្នុងស្រុក គឺ​នៅ​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង ។ តែ​រហូត​មក​ដល់​ពេល​នេះ អត់​មាន​ទីផ្សារ​នៅ​ខាង​ប៉ៃលិន ព្រោះ​គេ​ទិញ​តិចតួច ទើប​លោក​ជួល​រថយន្ត​ដឹក​យក​ទៅ​លក់​បន្ត​នៅ​ខេត្តបាត់ដំបង ក្នុង​ផ្សារ ភូ ពុ​យ ដែល​ទើបនឹង​បង្កើត​ថ្មី ដោយ​ឈ្មួញ​ទិញ​ក្នុង​១​គីឡូក្រាម តម្លៃ​១៨០០​រៀល​ប៉ុណ្ណោះ ។

ទោះបីជា​យ៉ាងណា ខាង​លោក​ជួល​កម្មករ​ឱ្យ​ប្រមូល​ផល​ផ្លែ​ចេក​ដាក់​រថយន្ត ដោយ​បាន​ប្រហែល​២​តោន ក្នុង​១​ស​ប្តា​ហ៍ ហើយ​ក្នុង​១​ខែ អាច​ប្រមូល​ផល​បាន​៨​តោន​ផង​ដែរ លុះ​ទូទាត់​ថ្លៃ​ឈ្នួល​ចុះឡើង គឺ​អាច​នៅ​សល់​ថវិកា​តិចតួច​សម្រាប់​ផ្គត់ផ្គង់​ជីវភាព ។

លោក​បញ្ជាក់​ទៀត​ថា ជា​រៀងរាល់ថ្ងៃ ខាង​លោក​មិន​អាច​ថែទាំ​ដំណាំ​ចេក​នេះ ម្នាក់ឯង​បាន​ទេ គឺ​ជួល​ឱ្យ​កម្មករ​ចូល​ទៅ​ជួយ​ជម្រះ​ស្មៅ​នៅ​តាម​គុម្ព​ចេក កាត់​ត្រ​យ៉ូ​ង​ចេក​ដាក់​រថយន្ត តែង​ស្លឹកចេក​ដែល​ក្រា​ស៊ី​ជាដើម​ដោយ​ក្នុង​១​ថ្ងៃ ត្រូវ​ចំណាយ​ឱ្យ​កម្មករ​ម្នាក់​ចាប់ពី​២៥០០០​ទៅ​៣០០០០​រៀល ។

លោក​បន្ថែម​ទៀត​ថា ការ​ថែទាំ​ដើម​ចេកពងមាន់​នេះ មានការ​លំបាក​ជាង​ដំណាំ​ចេក​ផ្សេង​ៗ ដោយ​ត្រូវ​បូមទឹក​ស្រោច បាញ់ថ្នាំ​កម្ចាត់​មេរោគ​ក៏​ដូច​ជា​ពិនិត្យ​មើល​ស្ថានភាព​ដើម​ចេក​ជា​ប្រចាំ​ថ្ងៃ ។ បើសិនជា​បណ្តែតបណ្តោយ​តែ​បន្តិច​អាច​នឹង​កើត​ទៅ​ជា​ជំងឺ​ក្រា​ស៊ី​ស្លឹក និង​ដើម​បណ្តាល​ឱ្យ​ឆ្លង​ពី​ដើម​មួយ​ទៅ​ដើម​មួយ​បណ្តាល​ឱ្យ​ងាប់​ខូចខាត​អស់​ច្រើន​ថែម​ទៀត​ផង ។

លោក ផា​ន សុ​ផា​ណ្ណា​រ៉ា ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ ផលិតភាព​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន បានអោយ​ដឹង​ថា ផ្ទៃដី​ដាំ​ដំណាំ​ចេក មាន​ប្រមាណ​៣៨៧ ហិ​កតា ដោយ​ក្នុង​នោះ​មាន​ដំណាំ​ចេកពងមាន់​មាន​៣៧ ហិ​កតា និង​ដំណាំ​ចេកណាំវ៉ា​៣៥០​ហិច​តា គិត​ត្រឹម​ថ្ងៃនេះ​ប្រមូល​ផល​បាន ៥៩​ភាគរយ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ