ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ទី​១​នៅ​ស្រុក​ខ្មែរ រថភ្លើង​បុក​រថយន្ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា រថយន្ត​កូរ៉េ​ប្រភេទ​ទេសចរណ៍​១២​កៅអី​មួយ​គ្រឿង​បាន​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង ដោយសារ​រថយន្ត​ភ្លើង​បុក ។

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា រថយន្ត​កូរ៉េ​ប្រភេទ​ទេសចរណ៍​១២​កៅអី​មួយ​គ្រឿង​បាន​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង ដោយសារ​រថយន្ត​ភ្លើង​បុក ។

ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៦ ឧសភា ២០១៦ នៅ​ចំណុច​ភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​រថយន្ត​កូរ៉េ​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ស្តា​រិច ព៌​ណ​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF 6380 បាន​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច រីឯ​រថភ្លើង​ស៊ី​ផ្លេ​ជា​ច្រើន​ដង តែ​ទំនង​អ្នក​បើករថយន្ត​ស្តាប់​មិន​ឮ​ព្រោះ​បិទ​កញ្ចក់​ជិត ទើប​រថភ្លើង​ខ្សែ​ភ្នំពេញ​កំពត​បុក​ចំហៀង​ខាងឆ្វេង បណ្តាល​ឲ្យ​ខូចខាត តែ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ក្រោយ​កើតហេតុ អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួន ចំណែក​រថភ្លើង​បើក​បន្តដំណើរ​ទៅ​មុខ​ទៀត​ជា​ធម្មតា ។ នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​ស្ទូច​រថយន្ត​មក​ដល់​លើ​ចិញ្ចើម​ផ្លូវ រង់ចាំ​ម្ចាស់​មក​ទទួល ៕