ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កវីនិពន្ធ​អា​មេ​រិ​ក​ជាង​450​រូប​ប្រឆាំង​លោក​DONALD TRUMP

7 ឆ្នាំ មុន

កវីនិពន្ធ​អា​េ​ម​រិ​ក​ជាង​៤៥០​រូប ក្នុង​នោះ​រួម​មាន​លោក STEPHEN KING ផង​ដែរ កាលពី​ថ្ងៃ​ទី​២៥ ឧសភា បាន​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​ប្រឆាំង​បេក្ខភាព​របស់​លោក DONALD TRUMP សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ។

កវីនិពន្ធ​អា​េ​ម​រិ​ក​ជាង​៤៥០​រូប ក្នុង​នោះ​រួម​មាន​លោក STEPHEN KING ផង​ដែរ កាលពី​ថ្ងៃ​ទី​២៥ ឧសភា បាន​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​ប្រឆាំង​បេក្ខភាព​របស់​លោក DONALD TRUMP សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ។

ញត្តិ​នោះ​ដែល​បញ្ជូន​តាម​អីុ​ន​ធើ​រ​ណេ​ត IRETITIONS សម្រាប់​ពេល​នេះ ទទួល​បាន​ហត្ថលេខា​ជាង​៦.០០០​ហើយ ។ ក្នុង​ញត្តិ​នេះ​សរសេរ​ថា យើង​ជា​កវីនិពន្ធ​ចាប់​អារម្មណ៍​​ខ្លាំង​ណាស់​ចំពោះ​មធ្យោបាយ​នានា​ប្រើប្រាស់​វោហា​សាស្ត្រ​ដើម្បី​ដណ្តើម​អំណាច ។ ពុំ​មែន​ភាព​មានបាន ឬ​បុគ្គល​មាន​កិត្តិយស​ដែល​ផ្តល់​តម្លៃ​ចំពោះ​មនុស្ស​សម្រាប់​និយាយ ក្នុង​នាម​សហរដ្ឋ​អា​មេ​រិ​ក ជា​អ្នកបញ្ជា​កងទ័ព​ជាតិ ថែរក្សា​បណ្តា​សម្ព័ន្ធភាព និង​ធ្វើ​តំណាង​ប្រជាជន​អា​មេ​រិ​ក​ឡើយ ។

ញត្តិ​នេះ​រិះគន់​លោក DONALD TRUMP ថា ប្រើ​ភាសា​សាហាវ​ៗ​បំផុត​នៃ​សង្គម លើកទឹកចិត្ត​ដល់​ភាព​កាច​នៃ​ពួក​អ្នកគាំទ្រ​លោក គ្រហឹម​ដាក់​ពួក​អ្នកប្រឆាំង សម្លុត​បំភ័យ​គូប្រជែង ហើយ​បញ្ចេញ​ការ​ប្រមាថ​ចំពោះ​នារី និង​បណ្តា​ជនជាតិភាគតិច ។

ញត្តិ​គូសបញ្ជាក់​ថា បែប​នេះ​ចាំបាច់​ត្រូវ​មាន​ចម្លើយ​តប​មួយ​ភ្លាម​ៗ និង​ខ្លាំងក្លា​របស់​យើង ។ យើង​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​បេក្ខភាព​របស់​លោក DONALD TRUMP សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ៕