ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាត់បុរសម្នាក់អស់​​៥ថ្ងៃ លុះសាច់ញាតិឆ្ងល់ដើរទៅមើលក្នុងរោងចាំចម្ការ ស្លុ.តចិត្ត

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរសម្នាក់ ក្រោយ​ពី​បាត់​ខ្លួន​អស់​រយ​:​ពេល​៥​ថ្ងៃ លុះ​សាច់ញាតិ​មានការ​ងឿងឆ្ងល់​ក៏​នាំ​គ្នា​ចូល​ទៅ​មើលនៅ​ក្នុង​រោង​

ខេត្ត​ប៉ៃលិន ៖ បុរសម្នាក់ ក្រោយ​ពី​បាត់​ខ្លួន​អស់​រយ​:​ពេល​៥​ថ្ងៃ លុះ​សាច់ញាតិ​មានការ​ងឿងឆ្ងល់​ក៏​នាំ​គ្នា​ចូល​ទៅ​មើលនៅ​ក្នុង​រោង​ចាំចម្ការ ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះដេក​ស្លា.ប់​ផ្កាប់មុខ រហូត​ដល់​ធុំក្លិន​ស្អុយទៅហើយ​ ខណ​:​បុរសរងគ្រោះ​​រូប​នេះញៀ.ន​នឹង​ស្រា មិនសូវ​ទទួលទាន​អាហារ ទើប​គេ​សង្ស័យ​ថា កើត​ជំងឺ​ខ្យល់គ​ ឬ​គាំងបេះដូង បណ្តាល​ឱ្យ​​ស្លា.ប់​​បែប​នេះ​តែ​ម្តង​។

ហេតុការណ៍​សាច់ញាតិ​ប្រទះ​ឃើញ​​បុរស​រង​គ្រោះ​​ដេក​ស្លា.ប់​នៅ​ក្នុង​រោង​ចាំចម្ការ​​​ខាងលើ បានបង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២១ នៅចំណុចរោងចាំចម្ការ ស្ថិត​ក្នុងភូមិ​អណ្តូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ៖ ជន​រង​គ្រោះឈ្មោះ ចាន់ ចក់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ ដោយ​ស្នាក់​នៅ​ក្នុង​រោង​ចាំចម្ការ​តែ​ម្នាក់ឯង ​ចម្ងាយ​ពី​ផ្ទះ​បងប្អូន​ប្រហែល​១​គីឡូម៉ែត្រ លុះ​បាត់​ជន​រង​គ្រោះ​អស់​រយ​:​ពេល​៥​ថ្ងៃ មិនឃើញ​ដើរ​ចេញពី​ក្នុង​រោង​ចាំចម្ការ ក៏​នាំ​គ្នា​ទៅ​មើល ​ក៏​​ប្រទះ​ឃើញ​ដេ.ក​ស្លា.ប់​ផ្កាប់មុខ ​រហូត​ហើម​ធុំក្លិន​ស្អុយ​បាត់​ទៅ​ហើយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល រួច​ក៏​​នាំ​គ្នា​​​រាយការណ៍​ទៅ​​អាជ្ញាធរ​ភូមិ​ដើម្បី​រាយការណ៍​​បន្តទៅ​សមត្ថកិច្ច​ឱ្យ​ចុះ​ពិនិត្យ​​កន្លែងកើតហេតុ​តែម្តង ។

បើ​តាម​ការ​បំភ្លឺ​របស់​សាច់ញាតិ​ជន​រង​គ្រោះ​ម្នាក់ ឈ្មោះ គួ​ន លី​ដា ភេទ​ស្រី អាយុ​៥២​ឆ្នាំ ត្រូវជា​បងស្រី​បង្កើត​របស់ជនរងគ្រោះ​បាន​អះអាង​ថា ប្អូនប្រុស​របស់​​គាត់​​ញៀ.ន​ស្រា ពុំដែល​ហូប​បាយ​ទៀងទាត់​នោះ​ឡើយ ហើយ​ជន​រង​គ្រោះ​ពុំ​មាន​ប្រពន្ធ​កូន​នៅ​ក្បែរ​ខ្លួន​នោះ​ទេ គឺ​ចែកផ្លូវ​គ្នា​រៀង​ៗខ្លួន​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ព្រោះតែ​ប្រពន្ធ​កូន​ហាម​មិន​ស្តាប់ នៅ​តែ​បន្ត​ផឹកស្រា​រករឿង​វា.យដំ​ជា​រៀងរាល់ថ្ងៃ​។

បើ​តាម​ការ​ពិនិត្យ​​របស់​សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជាស្លា.ប់​ ដោយសារ​ជំងឺ​គាំងបេះដូង ឬ​ខ្យល់គ ក្រោយ​ពី​ធ្វើការ​ពិនិត្យ​រួចរាល់ ក្រុមការងារបា​ន​ប្រគល់​ស.ព​ជូន​សាច់ញាតិ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ