ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​សម្បូរ​កាឡូរី​7​ប្រភេទ​ដែល​គេ​មិន​គួរ​ទទួលទាន​មុន​ពេល​ចូល​សម្រាន្ត

7 ឆ្នាំ មុន

យោង​តាម​អ្នកជំនាញ​ផ្នែក​សុខភាព​ចំណីអាហារ​បានឱ្យ​ដឹង​ថា ការ​ទទួលទាន​អាហារ​ហើយ​ចូល​សម្រាន្ត​ភ្លាម​មិន​ផ្តល់​ផល​ល្អ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឡើយ ជា​ពិសេស​គឺ​បណ្តា​អាហារ​ដែល​សម្បូរ​ខ្លាញ់​ច្រើន ។

យោង​តាម​អ្នកជំនាញ​ផ្នែក​សុខភាព​ចំណីអាហារ​បានឱ្យ​ដឹង​ថា ការ​ទទួលទាន​អាហារ​ហើយ​ចូល​សម្រាន្ត​ភ្លាម​មិន​ផ្តល់​ផល​ល្អ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឡើយ ជា​ពិសេស​គឺ​បណ្តា​អាហារ​ដែល​សម្បូរ​ខ្លាញ់​ច្រើន ។ ទទួលទាន​អាហារ​ទាំង​អស់នេះ​អាច​នឹង​ធ្វើ​ឱ្យ​ចុក​ឆ្អល់ចុងដង្ហើម​។ ប្រសិនជា​អាច​ធ្វើ​ទៅ​បាន គេ​គួរ​ចូល​ដេក​ក្រោយ​ការ​ទទួល​អាហារ​រួច​ពី​២​ទៅ​៣​ម៉ោង ។ ទោះជា​យ៉ាងនេះ​ក្តី ក្រុម​អ្នកជំនាញ​ដដែល​បាន​ស្នើ​ថា មាន​អាហារ​១០​ប្រភេទ​ដែល​គេ​មិន​គួរ​ទទួលទាន​មុន​ពេល​ចូល​ដេក ។ អាហារ​ទាំងនោះ​មាន​ដូច​ជា៖

១-​ប៉ា​ស្តា (Pasta) ៖ ប៉ា​ស្តា​ជា​អាហារ​មួយ​ប្រភេទ​ផ្ទុក​សារធាតុ​ខ្លាញ់​ច្រើន​បំផុត​ដែល​គេ​ចាំបាច់​ត្រូវ​តែ​ជៀសវាង​ទទួលទាន​មុន​ពេល​ចូល​ដំណេក ។ វា​អាច​ជា​អាហារ​ប្រើ​ពេល​ខ្លី​និង​មិន​ពិបាក​ក្នុង​ការ​ចម្អិន ប៉ុន្តែ​ចូរ​ចង​ចាំ​ថា សារធាតុ​កាបូ​អីុ​ដ្រា​ដ​ដ៏​សម្បូរ​បែប​របស់​វា​នឹង​ប​ម្លែ​ង​ទៅ​ជា​ខ្លាញ់​នៅ​ពេល​អ្នក​ទទួលទាន​ហើយ​ចូល​ដេក ។

២-​ភី​ហ្សា (Pizza) ៖ វា​ជា​អាហារ​ដែល​មានការ​ពេញ​និយម​ខ្លាំង​ណាស់​ដែរ​នៅ​ទូ​ទាំង​ពិភពលោក ។ យ៉ាងណា​ក៏​ដោយ វា​មិនមែន​ជា​អាហារ​ដែល​ងាយស្រួល​រំលាយ​នោះ​ទេ។ ទទួលទាន​អាហារ​បែប​នេះ​នឹង​ជំរុញ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​បំពេញ​មុខងារ​យ៉ាង​លំបាក​បំផុត ។ បន្ថែម​ពី​នេះ វា​ផ្ទុក​សារធាតុ​អាស៊ី​ដ​ក្នុង​កម្រិត​មួយ​ខ្ពស់ ។ ដូច្នេះ​ទទួល​ទាន​ហើយ​ចូល​ដេក​ភ្លាម​នឹង​បង្កើន​ហានិភ័យ​ចុក​ឆ្អល់ចុងដង្ហើម ។

៣-​ស្ករ​គ្រាប់​គ្រប់​ប្រភេទ ៖ ទទួលទាន​ស្ករ​គ្រាប់​និង​អាហារ​មាន​ខ្លាញ់​ច្រើន​ជះ​ឥទ្ធិពល​ដល់​រលក​ខួរក្បាល ហើយ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​សុបិន​អាក្រក់ សម្រាក​មិន​បាន​ស្កប់ស្កល់ ។

៤-​សាច់​ក្រហម ៖ បើ​ទោះ​ណា សាច់​ក្រហម​ជា​ប្រភព​ប្រូ​តេ​អីុន​និង​សារធាតុចិញ្ចឹម ប៉ុន្តែ​ការ​ទទួលទាន​វា​ច្រើន​នឹង​រំខាន​ដល់​ដំណេក​របស់​អ្នក ។

៥-​សូកូឡា ៖ សូកូឡា​ពណ៌​ខ្មៅ​ផ្តល់​អត្ថប្រយោជន៍​ខ្លាំង​បំផុត​ដល់​ខួរក្បាល​និង​ការ​ចង​ចាំ ប៉ុន្តែ​ព្រម​ពេល​ជាមួយ​គ្នា​នេះ វា​ក៏​ផ្តល់​ផល​អាក្រក់​ដល់​ទំហំ​ចង្កេះ​របស់​អ្នកផង​ដែរ​(​ធ្វើ​ឱ្យ​ធាត់​) ប្រសិនជា​ទទួលទាន​នៅ​ពេល​យប់ ។ ចូរ​ចង​ចាំ​ថា បរិមាណ​កាឡូរី​ដ៏​លើសលប់​របស់​វា​នឹង​ប​ម្លែ​ង​ទៅ​ជា​ខ្លាញ់​នៅ​ពេល​រាង​កាយ​របស់​អ្នក​សម្រាក ។

ហេតុផល​មួយទៀត​ដែល​អ្នក​មិន​គួរ​ទទួលទាន​សូកូឡា​ពណ៌​ខ្មៅ​មុន​ពេល​ចូល​ដេក ក៏​ព្រោះ​វា​ផ្ទុក​សារធាតុ​កាហ្វេ​អុ​ី​ន​ច្រើន​ដែល​នឹង​រំខាន​ដល់​ដំណេក​របស់​អ្នក ។

៦-​ពពួក​បន្លែ​មួយ​ចំនួន ៖ ពិត​ណាស់ បន្លែ​ជា​ប្រភព​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម តែ​ជា​ជម្រើស​ល្អ អ្នក​មិន​គួរ​ទទួលទាន​វា​មុន​ពេល​ចូល​សម្រាន្ត​នោះ​ទេ ។ ខ្ទឹមបារាំង ផ្កា​ខាត់ណា​ខៀវ និង​ស្ពៃក្តោប​ជាដើម​ផ្ទុក​ទៅ​ដោយសារ​ធាតុ​សរសៃ​យ៉ាង​ខ្ពស់ ហើយ​សារធាតុ​នេះ​ធ្វើ​ឱ្យ​អ្នក​ទទួលទាន​ឆ្អែត​បាន​យូរ ។ ទោះជា​យ៉ាងណា ការ​ទទួលទាន​វា​ក្នុង​ពេល​យប់​ដំណើរ​រំលាយ​របស់​វា​គឺ​យឺត​ជាង​ក្នុង​ពេល​ថ្ងៃ ដូច្នេះ​វា​អាច​បណ្តាល​ឱ្យ​អ្នក​ហើមពោះ ។

៧-​សារធាតុ​ស្រវឹង​គ្រប់​ប្រភេទ ៖ ទទួលទាន​ស្រា​អាច​រំខាន​ដល់​ដំណេក ធ្វើ​ឱ្យ​អ្នក​ចេញ​ញើស​ច្រើន​ក្នុង​ពេល​យប់ និង​ធ្វើ​ឱ្យ​អ្នក​ឧ​ហ្សា​ហ៍​ភ្ញាក់​ផង​ដែរ ៕