ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​ប្រតិបត្តិ​តៃវ៉ាន់​ថា ការ​ផ្តាច់ទំនាក់ទំនង​របស់​នី​កា​រ៉ា​ហ្គា​មិន​ប៉ះពាល់​ដល់​តៃវ៉ាន់​ឡើយ

2 ឆ្នាំ មុន

តៃវ៉ាន់ ៖ លោក Chen Kuan-ting នាយក​ប្រ​តិ​ប​តិ្ត​នៃ​មូលនិធិ Taiwan NexGen បាន​និយាយ​ថា ​តៃវ៉ាន់​នឹង​មិន​រង​ការ​ប៉ះពាល់​អ្វី​

តៃវ៉ាន់ ៖ លោក Chen Kuan-ting នាយក​ប្រ​តិ​ប​តិ្ត​នៃ​មូលនិធិ Taiwan NexGen បាន​និយាយ​ថា ​តៃវ៉ាន់​នឹង​មិន​រង​ការ​ប៉ះពាល់​អ្វី​ឡើ​យ​ពី​ការ​ផ្តាច់ទំនាក់ទំនង​ជាមួយ​ប្រទេស​នី​កា​រ៉ា​ហ្គា ព្រោះ​តៃវ៉ាន់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ​ជាមួយ​ប្រទេស​ផ្សេង​ៗ​ទៀត​។

ការ​ប្រកាស​របស់​លោក​ក្រោយ​ពេល​ប្រធានាធិបតី​នី​កា​រ៉ា​ហ្គា​បាន​ប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត​ដ៏​យូរអង្វែង​ជាមួយ​តៃវ៉ាន់ ដើម្បី​ទទួលស្គាល់​ចិន​។

កាលពី​ពេល​ថ្មី​ៗ​នេះ លោក Chen Kuan-ting បាន​ថ្លែងប្រាប់​សារព័ត៌មាន Taiwan News ដូច្នេះ​ថា អ្នក​សង្កេតការណ៍​គួរ​បញ្ឈ​ប់​ការ​ផ្សព្វផ្សាយ​ដែល​ចាត់​ទុក​តៃវ៉ាន់​ជា «ក្មេង​កំព្រា​អាស៊ី ឬ​ជា​ប្រទេស​ក្រៅ​ប្រព័ន្ធ​អន្តរជាតិ​»​។

លោក​ថ្លែង​ថា តៃវ៉ាន់​កំពុង​ផ្តល់​អ​ទិ​ភាព​ដល់​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច វិទ្យាសាស្ត្រ វប្បធម៌ នយោបាយ និង​ពី​ប្រជាជន​ទៅ​ប្រជាជន ជាមួយ​ប្រទេស​ជា​ច្រើន​ដូច​ជា លី​ទុ​យ​អា​នី ឥណ្ឌា ស្លូ​វ៉ា​គី និង​សូ​ម៉ា​លី​ឡង់​ជាដើម​។

នាយក​ប្រតិបត្តិ​រូប​នេះ​និយាយ​ទៀត​ថា បណ្តាញ​ពាក់កណ្តាល​ផ្លូវការ​នៃ​ការ​ចូលរួម បាន​អនុញ្ញាតិ​ឲ្យ​តៃវ៉ាន់​ផ្សព្វផ្សាយ​ពី​គំរូ​តែ​មួយ​របស់​ខ្លួន​នៃ​ការ​ចូលរួម​ជាមួយនឹង​តួអង្គ​អន្តរជាតិ​ជា​ច្រើន​។ ទំនាក់ទំនង​ដែល​ផ្តោត​លើ​ប្រជាជន​គឺ​មាន​សារសំខាន់​ខ្លាំង​បំផុត​។

លោក​លើក​ឡើង​ទៀត​ថា ទិដ្ឋភាព​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នៃ​អំណាច​ទន់​របស់​តៃវ៉ាន់​គឺ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​តម្លៃ​ប្រជាធិបតេយ្យ និង​ការ​ការពារ​សិទ្ធិ​មនុស្ស​។ លោក​កត់សម្គាល់​ឃើញ​ថា​ប្រធានាធិបតី​នី​កា​រ៉ា​ហ្គា​លោក Daniel Ortega មានកេរ្តិ៍ឈ្មោះ​ខាង​រំលោភសិទ្ធិ​មនុស្ស យាយី និង​ខាង​ចាប់ខ្លួន​អ្នកតស៊ូ​មតិ​សិទ្ធិ​មនុស្ស និង​អ្នកកាសែត​។

លោក​បញ្ជាក់​ទៀត​ថា តៃវ៉ាន់​បាន​ខិតខំ​ផ្តល់​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ទៅ​ដល់​ប្រជា​ជននី​កា​រ៉ា​ហ្គា​នៅ​កម្រិត​មូលដ្ឋាន និង​បង្កើត​ឱកាស​សេដ្ឋកិច្ច​សម្រាប់​សហគមន៍​ជួប​ការ​លំបាក និង​ខ្វះខាត់​។ ប៉ុន្តែ​លោក​ប្រធានាធិបតី​Daniel Ortega បាន​បដិសេធ​ចោល​នូវ​ការទូត​របស់​តៃវ៉ាន់​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

លោក Chen Kuan-ting នាយក​ប្រ​តិ​ប​តិ្ត​នៃ​មូលនិធិ Taiwan NexGen

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ