ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កសិករ​ដាំ​ដំ​ឡូង​មី​សប្បាយចិត្ត​ដំឡូង​មី​មាន​ហាង ឆេង​ខ្ពស់ ទោះ​ទឹក​លិច​ខូចខាត​ខ្លះ​ក៏​គ្មាន​បញ្ហា

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ប្រជា​កសិករ​ដាំដំឡូង​មី​សប្បាយ​រីករាយ និង​ដំឡូង​មី​មាន​តម្លៃ​ខ្ពស់ តែ​ទទួលផល​បាន​តិច ព្រោះ​ទឹកជំនន់ បណ្ដាល​មក​ពី​ជន​លិច​ធ្វើ​ឲ្យ​រលួយ និង​ខូច​ខ្លះ​ក៏​ដោយ ដែល​ខុស​ពី​ផល​ស្រូវ មាន​តម្លៃ​ធ្លាក់​ចុះ​ឆ្នាំ​នេះ…

បន្ទាយ​មាន​ជ័យ ៖ ប្រជា​កសិករ​ដាំដំឡូង​មី​សប្បាយ​រីករាយ និង​ដំឡូង​មី​មាន​តម្លៃ​ខ្ពស់ តែ​ទទួលផល​បាន​តិច ព្រោះ​ទឹកជំនន់ បណ្ដាល​មក​ពី​ជន​លិច​ធ្វើ​ឲ្យ​រលួយ និង​ខូច​ខ្លះ​ក៏​ដោយ ដែល​ខុស​ពី​ផល​ស្រូវ មាន​តម្លៃ​ធ្លាក់​ចុះ​ឆ្នាំ​នេះ ។

លោក បឹម សំបូរ អាយុ​៣៥​ឆ្នាំ ជា​មេការ​សៃ​ឡូ​ដំឡូង​មួយ នៅ​ក្នុងស្រុក​ស្វាយចេក នៅ​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២១​នេះ បាន​ប្រាប់​ថា ៖ ឆ្នាំ​នេះ​ដំឡូង​មី​មាន​ហាងឆេង​ខ្ពស់​គួរសម​ជាង​ឆ្នាំ​មុន​ព្រោះ​ខាង​ថៃ​កំពុង​មាន​តម្រូវការ ។ តម្លៃ​ដំឡូង​មី​ឆ្នាំ​នេះ បើ​ដំឡូង​ស្រស់​យើង​ទិញ​ចូល​១​គីឡូ​២,៣​បាត (២​បាត​៣​កាក់​) លុយ​ថៃ ចំណែក​ឆ្នាំទៅ​មិ​ញ​ទិញ​តែ​១​គីឡូ​១៥,៥ (១​បាត​កន្លះ​) ទៅ​២០ (២​បាត​)​លុយ​ថៃ​ប៉ុណ្ណោះ ។ បើ​ដំឡូង​ស្ងួត​យើង​ទិញ​ចូល​១​គីឡូ​៦,៣​បាត (៦​បាត​៣​កាក់​) លុយ​ថៃ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន គឺ​មានការ​ឡើងថ្លៃ​ជាង ព្រោះ​ឆ្នាំ​នេះ​អ្នក​កសិករ​ដាំ​ដុះ​ដំឡូង​មី មិនសូវ​កើត​ប៉ុន្មាន​នោះ​ទេ ដោយសារ​ទឹក​ជន់​លិច​ខូចខាត​អស់​មួយ​ចំនួន​ធំ ។

លោក បឹម សំបូរ បាន​បន្ត​ដឹង​ទៀត​ថា ៖ ចំពោះ​ខែ​នេះ​ខាង​សៃ​ឡូ​លោក​មិន​ទាន់​ទិញ​ដំឡូង​បាន​ច្រើន​នៅឡើយ​ទេ ព្រោះ​កសិករ​រវល់​ប្រមូលស្រូវ​សិន តែ​ខែ​ក្រោយ​នេះ​ទើប​ដំឡូង​គេ​ប្រមូល​ផល​ច្រើន ។

ដោយឡែក លោក យន់ ឡៃ​មី អាយុ​៤៥​ឆ្នាំ ជា​កសិករ​ដាំដំឡូង រស់នៅ​ភូមិ​កកោះ ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក​ក៏​បា​ន្យ​ដឹង​ថា ៖ ចំពោះ​ការ​ដាំដំឡូង​មីនេះ គឺ​មានការ​ចំណាយ​ដើម​ច្រើន​ទាំង​ភ្ជួរ​រាស់ និង​ការ​ថែទាំ​ថ្នាំ​បាញ់​ស្មៅ​ជី​បំប៉ន​ជាដើម ។ តែបើ​មិន​មានទឹក​លិច​ខូចខាត​ច្រើន​នោះ​ទេ គឺ​បាន​កាក់កប​គួរសម​ជាង​ដំណាំ​ស្រូវ​ទៅ​ទៀត​។ ព្រោះ​ដំឡូង​ប្រើ​រយៈពេល​នៃ​ការ​ដាំ​ដុះ​តែ​១០​ខែ​ប្រមូល​ផល​បាន​ហើយ ។ ចំណែក​លោក លី កុ អាយុ​៦០​ឆ្នាំ ជា​កសិករ​ដាំដំឡូង​មី​ដែរ​នោះ​ក៏​បាន​លើក​ឡើង​មិន​ខុស​គ្នា​ដែរ​ថា ការ​ដាំដំឡូង​នេះ​មានការ​ចំណាយ​ច្រើន ប្រសិនបើ​ហាងឆេង​ធ្លាក់​ថ្លៃ​ក្រោម​២​បាត​ក្នុង​១​គីឡូ គឺ​ពិបាក​រក​ប្រាក់​ចំណេញ​ឃើញ​ណាស់ ។

លោក​លី កុ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ៖ បើសិនជា​តម្លៃ​ហាងឆេង​ដំឡូង​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ដូច​ខែ​នេះ គឺ​ធ្វើ​ដំឡូង​បាន​ផល​ចំណេញ​ច្រើន​ជាង​ស្រូវ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ដែរ លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ប្រាប់​ដឹង​ថា ៖ ចំពោះ​ដំណាំ​ដំឡូង​មី​នៅ​ឆ្នាំ​នេះ​នៅ​តែ​មាន​ហាងឆេង​ល្អ បើ​ទោះបីជា​មានទឹក​លិច​ខូចខាត​ខ្លះ​ក៏​ដោយ ។ ចំពោះ​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​នេះ​កសិករ​យើង​ដាំដំឡូង​មី​ឆ្នាំ​សរុប​ចំនួន​៨០,០០០​ហិ​កតា ហើយ​ជា​មធ្យម​ក្នុង​១​ហិ​កតា​ទទួល​បាន​ផល​ក្នុង​ចន្លោះ​ពី​២២​ទៅ​២៥​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ