ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់សំណើច​ណាស់ ! ជិះ​សុទ្ធតែ​ប្រា​ដូ ចង់​សង​តែ​១​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រឿងហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បង្កើត​ទៅ​ជា​រឿង​ដ៏​គួរ​ឲ្យ​អស់សំណើច​ទៅ​វិញ ដោយ​បុរស​ជិះ​រថយន្ត​ឡង់​គ្រី​ស័​រ​ប្រា​ដូ​១​មួយ​គ្រឿង​បែរជា​ចង់​សងអ្ន​ករង​គ្រោះ​ត្រឹម​តែ​១​ដុល្លារ

រាជធានី​ភ្នំពេញ ៖ រឿងហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បង្កើត​ទៅ​ជា​រឿង​ដ៏​គួរ​ឲ្យ​អស់សំណើច​ទៅ​វិញ ដោយ​បុរស​ជិះ​រថយន្ត​ឡង់​គ្រី​ស័​រ​ប្រា​ដូ​១​មួយ​គ្រឿង​បែរជា​ចង់​សងអ្ន​ករង​គ្រោះ​ត្រឹម​តែ​១​ដុល្លារ​​ដើម្បី​បញ្ចប់រឿង​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​វិ​ថី​ព្រះ​មុនី​រ៉េ​ត ចំណុច​មុខ​ស្តា​ត​អូ​ឡាំ​ពិ​ក ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ម៉ាក ឡង់​គ្រី​ស័​រ ប្រា​ដូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-8887 បាន​បើក​មក​ប៉ះ​ពីក្រោយ​ម៉ូតូ​កូន​ទា​១​គ្រឿង​ម៉ាក Scoopy Mini ពណ៌​ពងមាន់ ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ-2244 បើកបរ​ដោយ​នារី​ម្នាក់​បណ្ដាល​ឲ្យ​ដួល ដោយ​ម្ចាស់​រង​របួសស្រាល ឯ​ម៉ូតូ​ខូចខាត ។ ពេល​នេះ​បុរស​អ្នកបើកបរ​ក៏​ចុះ​មក​ក្នុង​ស្ថានភាព​ស្រវឹង​ដើម្បី​ចរចា​ជាមួយ​នារី​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង ។ ពេល​នេះ​នារី​រង​គ្រោះ​សុំ​សំណង​៥០​ដុល្លារ​សម្រាប់​ជួសជុល​ម៉ូតូ ប៉ុន្តែ​បុរស​អ្នក​បើកឡាន​បែរជា​ហុច​ឲ្យ​តែ​១​ដុល្លារ​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​និយាយ​ថា យក​តែ​ប៉ុណ្ណឹង​ទៅ ។ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​ឃើញ​ហេតុការណ៍​អស់សំណើច​ស្ទើរ​គ្រប់​គ្នា ព្រមទាំង​និយាយ​ថា ជិះ​សុទ្ធតែ​រថយន្ត​ស៊េរី​ទំនើប បែរជា​មិន​ទទួលខុសត្រូវ​នូវ​ទ​ង្វើ​របស់​ខ្លួនឯង តើ​១​ដុល្លារ​អាច​យក​ទៅ​ធ្វើ​អ្វី​បាន ។

បន្ទាប់​ពី​ការ​ចរចា​មិន​ត្រូវ​គ្នា សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ក៏​បាន​ធ្វើការ​វាស់វែង ហើយ​យក​ម៉ូតូ និង​រថយន្ត ព្រមទាំង​អ្នកបើកបរ​រថយន្ត​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ម្នាក់​នោះ​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕