ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​លើក​ទី​6​ចាប់ផ្ដើម​នៅ​ពាក់កណ្ដាល​ខែមិថុនា​ខាង​មុខ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ លើក​ទី​៦ ឆ្នាំ២០១៦ នឹង​ត្រូវធ្វើ​ឡើង​នៅ​មុខ​ព្រះ​បរមរាជវាំង នា​ថ្ងៃ​ទី​១២ មិថុនា ខាង​មុខ​នេះ​ហើយ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ លើក​ទី​៦ ឆ្នាំ២០១៦ នឹង​ត្រូវធ្វើ​ឡើង​នៅ​មុខ​ព្រះ​បរមរាជវាំង នា​ថ្ងៃ​ទី​១២ មិថុនា ខាង​មុខ​នេះ​ហើយ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​តាម​រយៈ​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ឧសភា កន្លង​មកនេះ​ថា ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ា​រ៉ាតុង​នេះ ត្រូវ​បាន​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ ក្នុង​គោលបំណង​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជមាតា​ជាតិខ្មែរ និង​អបអរសាទរ​ទិវា​អូ​ឡាំពិ​ក​លើក​ទី​១២២ ពិសេស​រត់​ដើម្បី​បរិស្ថាន​ទីក្រុង​ស្អាត ទីក្រុង​បៃតង ហើយ​ក៏​មាន​គោលដៅ​ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ ។

គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ប្រកាស​បើក​ទូលាយ​ដើម្បី​ឱ្យ​មាន​អ្នកចូលរួម​រត់​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព​សង្គម និង​ធ្វើ​ឱ្យ​ទិវា​នេះ​ទទួល​បាន​ជោគជ័យ ។ មក​ទល់​ពេល​នេះ មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ជាង​១.០០០​នាក់​ហើយ ក្នុង​នេះ​ជនបរទេស​មាន​ចំនួន​ប្រហែលជា​១០០​នាក់ មក​ពី​២៧​ប្រទេស ។ លោក​សង្ឃឹមថា ទម្រាំ​ដល់​ថ្ងៃ​ប្រកួត នឹង​មាន​អ្នក​មក​ចុះ​ឈ្មោះ​មិន​ចាញ់​ឆ្នាំ​មុន​ឡើយ ដែល​ឆ្នាំ​មុន​ទាំង​បរទេស និង​កម្ពុជា​មាន​ចំនួន​ជិត​៤.០០០​នាក់ ។ ចំពោះ​តម្លៃ​ចុះ​ឈ្មោះ​រត់​ចម្ងាយ​ផ្លូវ​២១​គីឡូម៉ែត្រ ជនបរទេស​បង់់​៤០​ដុល្លារ​អា​មេ​រិ​ក កម្ពុជា​បង់​១៥​ដុល្លារ ។ រត់​ចម្ងាយ​១០​គីឡូម៉ែត្រ ជនបរទេស​បង់​៣០​ដុល្លារ កម្ពុជា​បង់​១០​ដុល្លារ និង​៣​គីឡូម៉ែត្រ​ជនបរទេស​បង់​១០​ដុល្លារ កម្ពុជា​បង់​តែ​៥​ដុល្លារ ។ ចំណែក​ទីតាំង​ចុះ​ឈ្មោះ​មាននៅ​មុខ​ព្រះ​បរមរាជវាំង គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក្រុមហ៊ុន​ស្មា​ត និង​ហាង​លក់​ស្បែង​ជើង​SKECHERS ក្នុង​សង្កាត់​ទន្លេបាសាក់ ។ លោក​វ៉ា​ត់ ចំរើន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ទិវា​រត់ប្រណាំង​នេះ​ផ្ដោត​សំខាន់ ទៅ​លើ​ការ​ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ឱ្យ​បាន​ច្រើន ។ កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ យើង​មាន​ថវិកា​ចំនួន​៥.០០០​ដុល្លារ​នៅ​ក្នុង​ដៃ​រួច​ហើយ ។ ដូច្នេះ ឆ្នាំ​នេះ យើង​សង្ឃឹមថា នឹង​ប្រមូល​បាន​ប្រហែល​៥.០០០​ដុល្លារ ឬ​ក៏​ច្រើន​ជាង​នេះ ដើម្បី​យក​ទៅ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ៕