ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីទៀត! ស្រវឹង​ដាប​​បុកគេ​​បើករត់ តែ​មិន​រួច

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​ ស្រវឹងស្រា​បាន​បើករថយន្ត​ទៅ​បុក​​​ម៉ូតូ​ពីក្រោយ​អូស​ជិត​៣០០​ម៉ែត្រ បណ្ដាលឱ្យ​​មាន​អ្នក​រង​​របួសធ្ងន់​២ ​និង​ស្រាល​១ ដែល​ហេតុការណ៍​នេះ​កើតឡើងកាលពី​​វេលា​ម៉ោង​០៩​នាទី​យប់ថ្ងៃ​ទី​២៣ ​ឧសភា ស្ថិតនៅ​ជិត​ស្ពាន​អាកាស​​ក្បាលថ្នល់​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

​រាជធានីភ្នំពេញ ៖ ​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​ ស្រវឹងស្រា​បាន​បើករថយន្ត​ទៅ​បុក​​​ម៉ូតូ​ពីក្រោយ​អូស​ជិត​៣០០​ម៉ែត្រ បណ្ដាលឱ្យ​​មាន​អ្នក​រង​​របួសធ្ងន់​២ ​និង​ស្រាល​១ ដែល​ហេតុការណ៍​នេះ​កើតឡើងកាលពី​​វេលា​ម៉ោង​០៩​នាទី​យប់ថ្ងៃ​ទី​២៣ ​ឧសភា ស្ថិតនៅ​ជិត​ស្ពាន​អាកាស​​ក្បាលថ្នល់​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​មុន​ពេល​កើតហេតុថា គេ​​ឃើញ​ប្តី​ប្រពន្ធ​ និង​កូនស្រី​អាយុ​២​ឆ្នាំ បាន​ជិះ​ម៉ូតូ​ម៉ាក TODAY  ពណ៌​ឈាម​ជ្រូក  ពាក់​ស្លាក​លេខកណ្តាល 1P​-3433 ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់​តែ​មាន​​ស្ត្រី​ម្នាក់​​អាយុ​ជាង​៣០​ឆ្នាំ បាន​បើករថយន្ត​កាម​រី​​បា​ឡែ​ន ពណ៌.​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-4203 ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន និង​ស្រវឹង​បាន​រេ​ចង្កូត​ទៅ​បុក​​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​អូស​ម៉ូតូ​ជាប់​រថយន្ត​៣០០​ម៉ែត្រដល់​មុខ​ក្រុមហ៊ុន​បារី​សេក បណ្តាល​អោយ​អ្នក​ជិះ​ម៉ូតូ​ទាំង​៣​នាក់​ដួល​អូស រង​របួសរលាត់​ដៃជើងមុខ​ពី​នាក់​ម្ដាយ​និង​កូន​តូច​ធ្ងន់ ចំណែក​ឪពុករង​របួស​រលាត់​ដៃជើង​​ទាំង​បី​នាក់​ត្រូវ​បាន​ដឹក​តាមម៉ូតូ​កង់​បី យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យកាល់​ម៉ែត្រ ចំណែក​ម៉ូតូ​ខូច​បែក​គូថ​ខាងក្រោយ ។

ភ្លាម​ៗ​នោះ​ អ្នកបើកបរ​រថយន្ត​មិន​ព្រម​ឈប់​ទេ គឺ​ព្យាយាម​បើក​រត់រហូត​ដល់មុខ​ហេ​ប​ភីក្លិប​ ទើប​សមត្ថកិច្ច​ស្ទាក់​ឃាត់​រថយន្ត និង​មនុស្ស​បាន​ លុះដល់​ពេល​សមត្ថកិច្ច​ឃាត់​បាន​ស្ត្រី​រូប​នោះបាន​ប្រើ​ពាក្យគំរោះគំរើយ​​ដាក់​សមត្ថកិច្ច​ថែម​ទៀត​ផង ដោយ​និយាយ​ថា​គាត់​អត់​ដឹង​ថា ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ទៀត​ផង  ។

ក្រោយ​ពេល​កើតហេតុ​ ម៉ូតូ​និង​រថយន្ត ព្រមទាំង​អ្នកបើកបរ​រថយន្ត ត្រូវ​សមត្ថកិច្ច​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​មានជ័យដោះស្រាយ ៕