ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ ខែភ្លៀង​​ចែក​​អាវ​​ភ្លៀង ខែ​រងា​​ចែក​​អាវ​​រងា​

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយ​រង​សេនាធិការ​ចម្រុះ​ មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​មេ​បញ្ជា​ការ​​បញ្ជាការដ្ឋាន​ជាតិ​ពិសេស​ប្រឆាំង​ភេរវកម្ម កាលពី​​រសៀលថ្ងៃ​ទី​២២ ​ឧសភា ​​២០​១៦ បាន​​នាំ​យក​អាវ​ភ្លៀង​ជាង​​២​ពាន់ ទៅ​ផ្តល់​ជូន​​កងកម្លាំង​ នៅ​ទិស​យោធភូមិ​ភាគ​ពិសេស ។

ពី​ធី​នេះ ​បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការ​កង​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ឆ្នាំង  ដោយ​មានការ​អញ្ជើញ​ចូលរួម​ពីលោក​នាយ​ឧត្តម​សេនីយ៍ គី​ម ប៊ុ​ន​ថា​ន នាយករង​ខុ​ទ្ទ​កាល័យ​​សម្តេច​តេ​ជោ ហ៊ុន សែន, ​លោកឈួ​រ ចាន់​ឌឿ​ន អភិបាល​ខេត្តកំពង់ឆ្នាំង, លោក​ មេ​បញ្ជាការ​រង​យោធភូមិ​ភាគ​ពិសេស នាយទាហាន ពល​ទាហាន នាយ​អាវុធហត្ថ ពល​អាវុធហត្ថ និង​នាយ​នគរបាល ពល​នគរបាល ជា​ច្រើន​រូប​ផង​ដែរ ។

​យោង​តាម​សេចក្តី​រាយ​ការ​ណ៍​របស់​លោក​មេបញ្ជាការ​រង​យោធភូមិ​ភាគ​ពិសេស​​ឱ្យ​ដឹង​ថា​ អាវ​ភ្លៀង​ដែល​​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត យក​មក​ចែក​ជូន​ក្នុងថ្ងៃនេះ​ មាន​ចំនួនជាង​២​ពាន់​៥​​០០​អាវ សម្រាប់​ចែក​ជូន​ដល់​កងកម្លាំង យោធភូមិ​ភាគ​ពិសេស មក​ពី​៥ រាជធានី-ខេត្ត មាន១៦​អង្គភាព ។​

វត្តមាន​​របស់​លោក​ហ៊ុន ម៉ា​ណែ​ត ក្នុងថ្ងៃនេះ  ស​បញ្ជា​ក់បាន​ថា ប្រមុខ​រាជ​រដ្ឋា​ភិ​បាលដែល​មាន​សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន  នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជ​ណា​ចក្រកម្ពុជា បានយកចិត្តទុកដាក់ដោះស្រាយ​រាល់​ការលំបាក និង​ទំនុក​បំ​រុង​ថែបំប៉ន​ផ្គត់ផ្គង់​ទាំង​សម្ភារ​ ថវិកា​ និង​ស្មារតី ដល់​កង​យោធពលខេមរភូមិន្ទ ជា​ពិសេស​រៀង​រាល់​រដូវ​កាល គឺ​ខែ​ភ្លៀង​ផ្តល់​អាវ​ភ្លៀង និង​រដូវ​រងារ​ផ្តល់ អាវ រងារ ដូច​មាន​ក្នុង​កម្មវិធី​នា​ដើមរដូវ​ភ្លៀង​នេះ​ស្រាប់ ។