ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ទ្រី​យ៉ា​ត្លុង បង្ហាញ​ពី​ជំហរ សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​ឆ្នាំ​២០២១នេះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១២ ធ្នូ ​ឆ្នាំ​២០២១​នេះ ការ​ប្រកួត​ទ្រី​យ៉ា​ត្លុង​ថ្នាក់​ជាតិ​នឹង​បង្ហាញខ្លួន​ហើយ នៅ​ក្នុង​ខេត្ត​កែប ដោយ​តាម​

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១២ ធ្នូ ​ឆ្នាំ​២០២១​នេះ ការ​ប្រកួត​ទ្រី​យ៉ា​ត្លុង​ថ្នាក់​ជាតិ​នឹង​បង្ហាញខ្លួន​ហើយ នៅ​ក្នុង​ខេត្ត​កែប ដោយ​តាម​តួលេខ​គឺ​មាន​កីឡាករ​កីឡាការិនី​ចូល​ប្រកួត​ចង់​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ​ដែល​គ្មាន​កូ​វីត​១៩​នោះ​ផង​។ មុន​ការ​ប្រកួត​នេះ សហព័ន្ធ​ក៏​មានកម្ម​វិធី​បោះជំរុំ​ហ្វឹកហាត់​កីឡា​ទ្រី​យ៉ា​ត្លុង ដើម្បី​សមត្ថភាព​ផង ខណៈ​ដែល​មន្ត្រី​ទទួល​បន្ទុក​អះអាង​ថា ការ​ប្រកួត​ថ្នាក់​ជាតិ​ឆ្នាំ​នេះ នឹង​ជ្រើស​អោយ​បាន​ជើង​ខ្លាំង​ន​ដែល​អាច​ដណ្ដើម​បាន​មេដាយ នៅ​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​យ៉ាង​ហោច​នោះ​ផង​។

លោក ងិ​ន សុខ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​គូសបញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​នៅ​ក្នុងឆ្នាំនេះ សហព័ន្ធ​មានការ​ត្រៀម​ទុក​ច្រើន ដោយ​មានការ​បោះជំរុំ​ហ្វឹកហាត់​ដល់​ក្រុម​ជម្រើសជាតិ​កីឡា​ទ្រី​យ៉ា​ត្លុង​ម​យ​ន​ប៉ុន្មាន​ថ្ងៃ ហើយ​ក៏​មានការ បង្វឹក​ពី​គ្រូបង្វឹក​ជាតិ​-​អន្តរជាតិ រហូត​ទៅ​ដល់​៣​រូប គឺ​លោក Francisco ជនជាតិ​អ៊ី​តា​លី ជា​អ្នកជំនាញ​ផ្តល់​ការ​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​, លោក Derrick Murray ជនជាតិ​ណូ​វែ​ល​សេ​ឡង់ ជា​គ្រូបង្វឹក​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង​កម្ពុជា (​បង្ហាត់​ផ្ទាល់​) និង​គ្រូ​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង​កម្ពុជា លោក ចេ​ង ចាន់​ដា​រ៉ា ជា​អ្នក​ជួយ​សម្របសម្រួល ដើម្បី​បង្កើន​សមត្ថភាព​។ គោលដៅ​របស់​សហព័ន្ធ គឺ​ដើម្បី​អោយ​កីឡាករ​កីឡាការិនី កាន់តែ​មាន​សមត្ថភាព​ខ្លាំង​សម្រាប់​ការ​ប្រកួត​កីឡា​ទ្រី​យ៉ា​ត្លុង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ ដែល​ដល់កំណត់​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២១ នេះ នៅ​ខេត្ត​កែប​។

អគ្គលេខាធិការ​រូប​នេះ​បញ្ជាក់​ថា ការ​ពុះពារ​របស់​សហព័ន្ធ គឺ​ចង់​ផលិត​ធនធាន​ដែល​ខ្លាំង ដែល​មាន​ស្ដង់ដារ និង​អាច​ប្រកួតប្រជែង​បាន ហើយ​សកម្មភាព​ដែល​ធ្វើ​ឡើង​នេះ គឺ​ទទួល​បានការ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) តាម​រយៈ​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក (OS) និង​ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​កាន់តែ​ធ្វើ​អោយ​សហព័ន្ធ​មាន​សមត្ថភាព​ពង្រីក​ខ្លួន​។

លោក​បន្ត​ថា ការ​ហ្វឹកហាត់​បង្កើន​គុណភាព​បច្ចេកទេស​របស់​ក្រុម​ជ​ម្រើ​ជាតិ គឺ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ហើយ​នៅ​ក្នុងឆ្នាំនេះ គឺ​ទទួល​បានការ​យកចិត្ត​ទុក​ច្រើន​ជាង​មុន​ពី​ថ្នាក់ដឹកនាំ ទើប​ក្លាយជា​ក្ដី​សង្ឃឹម​ដ៏​ធំ​។ លោកបន្តទៀត​​ថា​ រាល់​សំណើស្នើ​សុំ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ខេត្ត​កែប​នា​ពេល​កន្លង​មក គឺ​តែងតែ​ទទួល​បានការ​គាំទ្រ ទើប​សម្រាប់​ការ​ត្រៀម​ចេញ​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម និង​ការ​ប្រកួត​អន្តរជាតិ​នានា របស់​សហព័ន្ធ បាន​ធ្វើ​អោយ​សហព័ន្ធ​មើលឃើញ​គោលដៅ​កាន់តែ​ច្បាស់ ជា​ពិសេស​សម្រាប់​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា​២០២៣ ដែល​សហព័ន្ធ​ត្រូវ​តែ​ប្រឹង​ដណ្ដើម​អោយ​បាន​មេដាយ ក្ន​ង​នាម​ជា​ម្ចាស់ផ្ទះ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ