ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​៨០​ខ្នង​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ទាំង​ព្រលឹម​អុល​នៅ​សង្កាត់​ស្រះ​ចក (វីដេអូ)

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​ជាង​​​៦ព្រឹកថ្ងៃទី​១០​ ធ្នូ ឆ្នាំ​​​​២០២១ មានករណី

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​ជាង​​​៦ព្រឹកថ្ងៃទី​១០​ ធ្នូ ឆ្នាំ​​​​២០២១ មានករណីអគ្គិភ័យ​ឆេះ​ផ្ទះ ​នៅ​​តំបន់​សំណង់មិនរៀបរយ តាមផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ​បើ​តាម​តួលេខ​ជា​បណ្តោះអាសន្ន​ត្រូវបានគេ​ដឹងថា​ឆេះអស់ជាង​​​​១០ផ្ទះហើយ ដោយផ្ទះដែលត្រូវភ្លើងឆេះ​ទាំងនោះភាគច្រើនធ្វើអំពីឈើ និង​ស័ង្កសី ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យ​ខាងលើនេះដែរ គេសង្កេតឃើញ​រថយន្តពន្លត់អគ្គិភ័យជា​ច្រើនគ្រឿងបានចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់​នៅកន្លែងកើតហេតុ​ផងដែរ ។​​

ក្នុង​គ្រោះអគ្គិភ័យ​ខាងលើនេះ​ដែរ គេមិនទាន់ដឹងពី​មូលហេតុ និងទំហំនៃការ​ខូចខាត ឬ​បង្ក​ឱ្យ​មានមនុស្សណាម្នាក់រងគ្រោះថ្នាក់នៅឡើយទេ ។

បើតាមសេចក្តីរាយការណ៍បាន​ឱ្យ​ដឹងបន្ត​​ថា ​​គិតមកត្រឹមវេលាម៉ោង​ជិត​​១០ព្រឹកថ្ងៃដដែល ផ្ទះចំនួន​៨០ខ្នង ​នៅ​​តំបន់​សំណង់​មិន​រៀបរយ តាម​ផ្លូវ​រថ​​ភើ្ល​ង​ខាងលើ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះអស់​​ទាំងស្រុង​ តែ​​មិន​បណ្តាល​ឱ្យ​​មនុស្ស​ណា​ម្នាក់​បាត់បង់ជីវិត ​ឬ​រង​របួស​នោះ​ទេ ។

យោង​តាម​របាយការណ៍​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មូលហេតុ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ ខណៈ​អាជ្ញាធរ​​កំពុងធ្វើការ​ស្រាវជ្រាវ ​។​ ដោយឡែក​ទំហំនៃការខូចខាត គឺ​​ផ្ទះ​ចំនួន​​៨០ខ្នង ស្ថិត​ក្នុង​សំណង់​មិន​រៀបរយ​​​ខាងលើ ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង​ ប៉ុន្តែ​​មិន​បណ្តាល​ឱ្យ​មនុស្សណាម្នាក់​​រងរបួស ឬ​រងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។​

ក្នុងហេតុការណ៍​គ្រោះខាងលើនេះ​ រថយន្ត​​ពន្លត់អគ្គិភ័យ​បាន​ចុះមកជួយអន្តរាគមន៍​​ចំនួន​២៥​គ្រឿង ប្រើ​​ប្រាស់​ទឹកសរុប​​អស់​ចំនួន​៧៥​រថយន្ត​ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ