ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​កីឡាករ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ចំនួន​4​រូប​មិន​មាន​វត្តមាន​លេង Euro 2016

8 ឆ្នាំ មុន

អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ មានការ​អាក់អន់ស្រពន់ចិត្ត​បន្ទាប់​ពី​គ្រូបង្វឹក​លោក Vicente del Bosque បាន​សម្រេច​ប្រកាស​កូនក្រុម​របស់​ខ្លួន​ចំនួន​២៥​នាក់ សម្រាប់​ការ​ប្រកួត Euro 2016 ប្រទេស​បារាំង​នា​ពេល​ខាង​មុខ

អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ មានការ​អាក់អន់ស្រពន់ចិត្ត​បន្ទាប់​ពី​គ្រូបង្វឹក​លោក Vicente del Bosque បាន​សម្រេច​ប្រកាស​កូនក្រុម​របស់​ខ្លួន​ចំនួន​២៥​នាក់ សម្រាប់​ការ​ប្រកួត Euro 2016 ប្រទេស​បារាំង​នា​ពេល​ខាង​មុខ តែ​ក្នុង​នោះ​មិន​មាន​វត្តមាន​កីឡាករ​សំខាន់​ៗ៤​រូប​ដូច​ជា​កីឡាករ Diego Costa, Fernando Torres, Juan Mata និង​Santi Cazorla ។

គ្រូបង្វឹក​វ័យ​៦៥​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​៖«​យើង​មិន​ចង់​មាន​វត្តមាន​កីឡាករ​ច្រើន​ពេក​នោះ​ទេ​ជាមួយនឹង​ភាព​មិន​ច្បាស់លាស់​អំពី​បញ្ហា​សុខភាព ទើប​យើង​សម្រេច​ដក​កីឡាករ​មួយ​ចំនួន​ចេញពី​ក្រុម ។ លោក Del Bosque បន្ត​និយាយ​យ៉ាង​មុតមាំ​ថា ចំពោះ​ការ​ប្រកួត Euro 2016 នេះ អេ​ស្ប៉ា​ញ​គឺ​នៅ​អាច​ធ្វើ​បាន​ដដែល បើ​ទោះបីជា​មិន​មាន​វត្តមាន​កីឡាករ​ទាំងនោះ​ក៏​ដោយ ។

សូម​រំលឹក​ថា អេ​ស្ប៉ា​ញ​ស្ថិត​ក្នុង​ពូ​ល​D ជាមួយ​សាធារណរដ្ឋ​ឆែក តួ​ក​គី និង​ក្រូ​អាស៊ី ហើយ​អេ​ស្ប៉ា​ញ​រំពឹង​ថា​នឹង​អាច​យកឈ្នះ​ក្នុង​ពូ​ល​របស់​ខ្លួន​ក៏​ដូច​ជា​បាន​ឈាន​ដល់​វគ្គ​ផ្តាច់
ព្រ័ត្រ យក​ក្រុម​ដទៃ​ដូចដែល​ខ្លួន​ធ្លាប់​បាន​បំបាក់​អុ​ី​តា​លី​ក្នុង​លទ្ធផល​ឮ​4-0​កាលពី​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2012 ។

គេ​សង្កេត​ឃើញ​ថា ក្នុង​ចំណោម​កីឡាករ​បណ្តោះអាសន្ន​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​នៅ​មាន​ខ្សែប្រយុទ្ធ​ខ្លាំង​ៗ៥​រូប​ដូច​ជា​កីឡាករ Pedro Rodriguez, Alvaro Morata, Aritz Aduriz, Nolito និង Lucas Vazquez ៕