ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​បៃតង​ស្អាត​ជាងគេ​ក្នុង​លោក​នឹង​បង្ហាញខ្លួន​កណ្តាលវាល​ខ្សាច់​អា​រ៉ាប់​រួម

7 ឆ្នាំ មុន

រមណីយដ្ឋាន The Oasis Eco ដែល​គេ​រំពឹង​ថា​នឹង​ក្លាយជា​រមណីយដ្ឋាន​ពណ៌​បៃតង ល្អ​ស្រស់​ជាងគេ​តែ​មួយ​គត់​ក្នុង​លោក​នឹង​បើក​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០២០ ។
រមណីយដ្ឋាន The Oasis Eco នឹង​អភិវឌ្ឍ​ក្នុង​តំបន់

រមណីយដ្ឋាន The Oasis Eco ដែល​គេ​រំពឹង​ថា​នឹង​ក្លាយជា​រមណីយដ្ឋាន​ពណ៌​បៃតង ល្អ​ស្រស់​ជាងគេ​តែ​មួយ​គត់​ក្នុង​លោក​នឹង​បើក​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០២០ ។

រមណីយដ្ឋាន The Oasis Eco នឹង​អភិវឌ្ឍ​ក្នុង​តំបន់ Liwa ភាគ​ខាងត្បូង​នៃ​ទីក្រុង Abu Dhabi ប្រទេស​អា​រ៉ាប់​រួម ។ រមណីយដ្ឋាន​នោះ​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០២០ ហើយ​ការ​រចនា​ប្លង់​ដោយ​ក្រុម​ស្ថាបត្យករ Baharash Architecture មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍​ប្រទេស​អង់គ្លេស ។

ថ្វីបើ​កសាង​ឡើង​នៅ​កណ្តាលវាល​ខ្សាច់​ក៏​ដោយ តែ The oasis Eco នឹង​ក្លាយជា​រមណីយដ្ឋាន​បៃតង​ស្អាត​ជាងគេ​ក្នុង​លោក រួម​បញ្ចូល​ទាំង​លក្ខណៈ ពិសេស​ៗ​មួយ​ចំនួន ដូច​ជា ការ​កែ​ច្នៃ​ទឹក​សំណល់​សម្រាប់​ប្រើប្រាស់​ឡើង​វិញ តំបន់​គ្មាន​ផ្សែង​ពុល និង​បន្ទះ​ពន្លឺព្រះអាទិត្យ គ្រប់គ្រាន់ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ថាមពល របស់​រមណីយដ្ឋាន​ទាំង​មូល។

ការ​សាងសង់​រមណីយដ្ឋាន The Oasis Eco នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៨ បន្ទាប់​ពី​ក្រុម​ស្ថាបត្យករ Baharash បាន​បង្ហាញ​អំពី​គម្រោង​នានា​ទាក់ទង​នឹង​ការ​សាងសង់​នេះ ៕