ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់កាំភ្លើង​ត្រូវ​ចាប់ខ្លួន ក្រោយ​បា.ញ់ប្រហារ​​​ស្លា.ប់​​មនុស្ស​២​នាក់​

2 ឆ្នាំ មុន

ខ្មាន់កាំភ្លើង​ម្នាក់​កាលពី​ថ្ងៃ​ទី​៧ ខែ​​ធ្នូ ឆ្នាំ​២០២១ បាន​បា.ញ់ប្រហារ​ក្នុង​មជ្ឈមណ្ឌល​រដ្ឋបាល​មួយ​នៃ​ក្រុង​មូ​ស្គូ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​២​នាក់​ស្លា.ប់​ និង​របួស

ប្រទេស​រុ​ស្ស៊ី ៖ ខ្មាន់កាំភ្លើង​ម្នាក់​កាលពី​ថ្ងៃ​ទី​៧ ខែ​​ធ្នូ ឆ្នាំ​២០២១ បាន​បាញ់ប្រហារ​ក្នុង​មជ្ឈមណ្ឌល​រដ្ឋបាល​មួយ​នៃ​ក្រុង​មូ​ស្គូ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​២​នាក់​ស្លា.ប់​ និង​របួស​៤​នាក់​។ នេះ​ជា​ការ​អះអាង​របស់​អាជ្ញាធរ​រដ្ឋធានី​រុ​ស្ស៊ី ដែល​គូសបញ្ជាក់​ថា ខ្មាន់កាំភ្លើង​រូប​នេះ​ត្រូវ​ចាប់ខ្លួន​។

ការ​បាញ់ប្រហារ​នៅ​តាម​បណ្ដា​ទីតាំង​សាធារណៈ តាំងពី​យូរ​មក​ហើយ​កម្រ​មាន​ណាស់​នៅ​រុ​ស្ស៊ី តែ​​សោកនាដកម្ម​បែប​នេះ​មានការ​កើន​ឡើង នា​ពេល​បច្ចុប្បន្ន​ដែល​ញ៉ាំ​ង​ឲ្យ​អាជ្ញាធរ ពង្រឹង​ច្បាប់ ស្ដី​ពី​ការ​កាន់​អាវុធ​តាម​បញ្ជា​របស់​ប្រធានាធិបតី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​។

អភិបាលក្រុង​មូ​ស្គូ​លោក​ស័​រ​ហ្គេ​យ​សូ​ប៊ី​យ៉ា​នី​ន តាម​ TWITTER បាន​​សរសេរ​ថា សោកនាដកម្ម​មួយ​បាន​កើត​មាន បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​២​នាក់​។ លោក​បញ្ជាក់​ថា ​ខ្មាន់កាំភ្លើង​ត្រូវ​ចាប់ខ្លួន​។

ចំណែក​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រ​សូ​ង​មហាផ្ទៃ​រុ​ស្ស៊ី លោកស្រី​អ៊ី​រី​ណា​វ៉ុល​ ក៏​និយាយ​ថា ខ្មាន់កាំភ្លើង​ជា​អ្នកក្រុង​មូ​ស្គូ​អាយុ​៤៥​ឆ្នាំ ដែល​ចាប់​បាន​ដោយ​មន្ត្រី​ម្នាក់​នៅ​កន្លែង​បាញ់ប្រហារ​។ ការ​ស៊ើ​ប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​ពី​បទ​សម្លា.ប់​មនុស្ស​។

រហូត​មក​ទល់​ពេល​នេះ​ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​លើ​មូលហេតុ​នៃ​ការ​បាញ់ប្រហារ​​ខាងលើ​នោះ​នៅឡើយ​ទេ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ