ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តក្រចេះអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​និង​ថែរក្សា​សុខភាព​ក្នុង​រដូវ​​ខែរងារ

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ ក្នុង​ការ​ចុះ​ជួប​សំណេះសំណាល​ សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ប្រគល់​ជូន​លោកយាយ​លោកតាចំនួន​៥០​នាក់ ដែល​មក​ពីភូមិ​បឹង​គៀប និង​ភូមិ​ព្រៃ​គោ ស្ថិត​ក្នុង​ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ…

ខេត្តក្រចេះ​ ៖ ក្នុង​ការ​ចុះ​ជួប​សំណេះសំណាល​ សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ប្រគល់​ជូន​លោកយាយ​លោកតាចំនួន​៥០​នាក់ ដែល​មក​ពីភូមិ​បឹង​គៀប និង​ភូមិ​ព្រៃ​គោ ស្ថិត​ក្នុង​ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ កាល​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ ២០២១ លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​ធ្វើការ​អំពាវនាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ប្រុង​ប្រយ័ត្ន និង​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​ក្នុង​រយៈពេល​រដូវ​ខែរងារ​នេះ ដើម្បី​បន្ថែម​ការងារ​ពារ​ពី​ជម្ងឺ​កូ​វី​ដ​-១៩ ដែល​នេះ​ជា​កិច្ច​ចម្បង​របស់​ប្រមុខ​រាជ​រា​រដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ ត្រូវ​តែ​គិតគូរ​និង​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ ។

លោក​បន្តថា ​ខែរងារ​បាន​ចូល​មក​ដល់​ហើយ ដូច្នោះ​ សូម​បងប្អូន​ប្រជា​ពលរដ្ឋ ពិសេស​ សមាជិកគ្រួសារ​ដែល​មាន​មនុស្ស​វ័យ​ចាស់ សូម​យកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់​គាត់ ហើយ​ត្រូវ​ពាក់អាវ​ណា​ក្រាស់​ៗ ដើម្បី​កុំឱ្យ​រងារ ។

ទន្ទឹម​នឹង​ការ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ក្នុង​រដូវ​ធ្លាក់​ខ្យល់​ខែរងា​នេះ បងប្អូន​ប្រជាពលរដ្ឋ​ក៏​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ផង​ដែរ​ចំពោះ​បញ្ហា​ភ្លើងទៀន​ធូបជាដើម ដែល​អាច​ជា​ហានិភ័យ​ភ្លើង​ឆេះ​ផ្ទះ​បាន ដូច្នេះ ​មុន​ចេញពីផ្ទះ​ត្រូវ​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់​នូវ​ភ្លើង​ទៀន ធូប និង​ត្រូវ​ភ្លើងអគ្គិសនី ដើម្បី​ធានា​បាន​នូវ​ទ្រព្យសម្បត្តិ​របស់​យើង ក៏​ដូច​ជា​ទ្រព្យសម្បត្តិ​អ្នក​ជិតខាង​យើង​ផង ។ ​

អត្ថបទសរសេរ ដោយ