ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ អញ្ជើញចូលរួមថ្វាយព្រះភ្លើងព្រះសព សម្តេចក្រុមព្រះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាច​ធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព សម្ដេចក្រុមព្រះ នរោត្តម រណ​រិ​ទ្ធិ នៅ​ថ្ងៃ​ទី​៨…

រាច​ធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព សម្ដេចក្រុមព្រះ នរោត្តម រណ​រិ​ទ្ធិ នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២១ ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​រាជរដ្ឋាភិបាល​ចូលរួម​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង (​បូជាសព​) សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​ត្រូវ​បាន​សោយ​ទិវង្គត​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

ពិធី​ថ្វាយ​ព្រះ​ភ្លើង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រះ​មេរុ មុខ​វត្ត​បុ​ទុម​វ​ត្តី រាជធានី​ភ្នំពេញ ដោយ​មានការ​យាង និង​អញ្ជើញ​ចូលរួម​ពី​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះរាជ​វង្ស​សា​នុ​វង្ស និង​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ច្រើន​ផង​ដែរ ។ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​នូវ​ក្តី​ក្តុកក្តួល និង​សោកស្ដាយ​ជាទី​បំផុត​ចំពោះ​ការ​បាត់បង់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។

សម្ដេច​តេ​ជោ បាន​ចាត់​ទុក​ថា នេះ គឺជា​ការ​បាត់បង់​ព្រះរាជ​ឥស្សរជន​ក្នុង​ព្រះរាជ​វង្ស​ដ៏​ល្អ​ឆ្នើម​មួយ​ព្រះ​អង្គ​ដែល​ទ្រង់​ពេញ​ព្រះ​ហឫទ័យ ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយ​ព្រះ​ឆន្ទៈ​មនសិការ​មោះមុត និង​វាងវៃ​ជា​អតិបរមា ។

សូម​លំឱនកាយវាចា​ចិត្ត ឧទ្ទិស​បួងសួង​យាង​ដួង​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូម​ព្រះ​អង្គ​យោនយកកំណើត​ក្នុង​ព្រះ​សុគតិភព​គ្រប់​ៗ​ព្រះ​ជាតិ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

ពិធី​បូជាព្រះសព​សម្តេចក្រុមព្រះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ប្រទេស​ជា​ច្រើន​រួម​មាន​សម្តេច​វិបុល​សេនា​ភក្តី​សាយ​ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេច ពញា​ចក្រី​ហេង សំ​រិ​ន​ប្រធានរដ្ឋសភា សម្តេច​ក្រឡាហោម​ស​ខេ​ង​ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច​ពិជ័យ សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ