ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងប្រដាប់អាវុធ​រាប់​សិប​នាក់​កំពុង​ឡោម​ព័ទ្ធ​ខ្មា.ន់.​កាំ.ភ្លើ.ង.​​AK​ម្នាក់

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ កម្លាំងប្រដាប់អាវុធ​គ្រប់​ស្ថាប័ន​រាប់​សិប​នាក់​កំពុង​សហការ​គ្នា ឡោម​ព័ទ្ធ​និង​រុករក​ខ្មា.ន់.កាំ.ភ្លើ.ង​​អាការ​ម្នាក់ ដែល​កំពុង​ពួនសំងំ​នៅ​ក្នុង​ព្រៃ បន្ទាប់​ពី​បា.ញ់.​រះ​ជាង​២០​គ្រាប់​ផ្អើល​ពលរដ្ឋ​ពេញ​ភូមិ​ ។ នេះ​បើ​តាម​លោក​ម៉ែ​ន រី​ម អធិការ​ស្រុក​សំឡូត…

ខេត្តបាត់ដំបង ​៖ កម្លាំងប្រដាប់អាវុធ​គ្រប់​ស្ថាប័ន​រាប់​សិប​នាក់​កំពុង​សហការ​គ្នា ឡោម​ព័ទ្ធ​និង​រុករក​ខ្មា.ន់.កាំ.ភ្លើ.ង​​អាការ​ម្នាក់ ដែល​កំពុង​ពួនសំងំ​នៅ​ក្នុង​ព្រៃ បន្ទាប់​ពី​បា.ញ់.​រះ​ជាង​២០​គ្រាប់​ផ្អើល​ពលរដ្ឋ​ពេញ​ភូមិ​ ។ នេះ​បើ​តាម​លោក​ម៉ែ​ន រី​ម អធិការ​ស្រុក​សំឡូត បាន​ប្រាប់​កោះសន្តិភាព​ តាម​ទូ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី ០៨ ធ្នូ ឆ្នាំ​២០២១​ នេះ ។

លោក ម៉ែ​ន រី​ម បាន​ប្រាប់​ថា កម្លាំង​នគរបាល​ប៉ុ​ស្ដិ៍ កម្លាំង​អធិការ​ស្រុក កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន និង​កម្លាំងយោធា​ផង ប្រមាណ​៥០​នាក់ បាន​និង​កំពុង​រុករក​នៅ​ក្នុង​ព្រៃ ដែល​ ខ្មា.ន់.កាំ.ភ្លើ.ង ​ម្នាក់​កំ​ពុងសំងំ​លាក់ខ្លួន ក្រោយ​ពី​ប្រើប្រាស់កាំ.ភ្លើ.ង​អាការ​បា.ញ់.​រះ​គ្មាន​ប្រណី​ផ្អើល​អ្នក​ភូមិ កាលពី​០២​ថ្ងៃមុន ​។

បើ​តាម​របាយ​ការ​ណ៏​សមត្ថកិច្ច ខ្មា.ន់.កាំ.ភ្លើ.ង ​នោះ​ឈ្មោះ សុខ គង់ ភេទប្រុស ​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្ងួត ឃុំ​តា​សាញ ស្រុក​សំឡូត​ ។ ជន​នេះ​បាន​ប្រើប្រាស់កាំ.ភ្លើ.ង​អាការ​៤៧​បា.ញ់​រះ​ទៅ​លើ​មេឃ​ជាង​២០​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេ​ឡ​ភូមិ កាលពី​យប់​ថ្ងៃ​ទី ០៦ ធ្នូ នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​ ។ ប៉ុន្តែ​ពុំ​មាន​នរណា​ដឹង​ពី​មូលហេតុនៃ​ការ​ផ្ទុះ​កាំ.ភ្លើ.ង​ពេញ​មេឃ​នេះទេ ។ តែបើ​តាម​ប្រភព​ខ្លះ​ថា ជន​នេះ​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​ ។

បើ​តាម​ក្រុម​គ្រួ​សារបាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​ខ្លះ​គេ​ឃើញ​ឈ្មោះ សុខ គង់ មាន​ចរិត​កាច​សាហាវ​ដូច​ជា​មនុស្ស​សរសៃ​ប្រសា​ត ​។ គាត់​តែង​ស្រែក​ឡូឡា​បង្គ​បញ្ហា​ក្នុង​គ្រួសារ និង ជាមួយ​អ្នក​ដទៃ​ម្ដងម្កាល​។ សាច់ញាតិ​បាន​បញ្ជាក់​ថា នៅ​យប់​កើតហេតុ គេ​ឃើញ​គាត់​បង្ហាញ​ពី​ចរិត​កាច​សាហាវ ដើរ​ស្រែក​ឡូឡា តែ​ពុំ​មាន​ច​ម្លោះ​ជាមួយ​នរណា​ទេ ស្រាប់តែ​នៅ​សុខ​ៗ គាត់​ទាញ​កាំ.ភ្លើ.ង​មក​បា.ញ់​.រះ​ទៅ​លើ​មេឃ ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​គេ​ផ្អើល​ពេញ​ភូមិ តែ​គេ​មិនដឹង​គាត់​បាន​កាំ.ភ្លើ.ង​នោះ​ពី​ណា​មក​ទេ​។

លោក ម៉ែ​ន រី​ម អធិការ​ស្រុក​សំឡូត បាន​និយាយ​ថា បើ​តាម​លោក​ធ្វើការ​សាកសួរ​ប្រភព​នានា គឺ ឈ្មោះ សុខ គង់ នេះ​បាន​លាក់​ទុក​កាំភ្លើង​អាការ៤៧នេះ​ច្រើន​ឆ្នាំ​ហើយ ជាមួយនឹង​គ្រាប់​ជា​ច្រើន​ទៀត​។ លោក​បន្ត​ថា បើ​តាម​ការ​សួរនាំ​ក្រុម​គ្រួសារ គឺ​នៅ​យប់​កើតហេតុ ជន​នេះ​គ្មាន​រឿង​អ្វី​កើតឡើង​ទេ តែ​មាន​ចរិត​ហាក់ដូចជា​ខឹង​នរណា​តាំងពី​ពេល​ណា​មក​។ លោក​ថា ដំបូង​ជន​នេះ​ បាន​បា.ញ់​ប៉ុន្មាន​គ្រាប់​ប៉ុណ្ណោះ លុះ​បន្តិច​ក្រោយមក ស្រាប់តែ​បាញ់​រះ​រហូត​ជាង​២០​គ្រាប់​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ភូមិ​តែ​ម្ដង​។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​បាញ់​រះ​ពេញ​មេឃ ជន​នេះ​បាន​រត់​ចូល​ព្រៃ​ខាងក្រោយ​ផ្ទះ​ទាំង​កណ្ដាល​យប់ ដើម្បី​គេចខ្លួន​ពី​សមត្ថកិច្ច​។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី ០៨ ធ្នូ នេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​និង​កំពុងរ​ករក​ក្នុង​ព្រៃ​តំបន់​នោះ​នៅឡើយ ដើម្បី​ស្វែងរក​ ខ្មា.ន់.កាំ.ភ្លើ.ង ​ដ៏​គ្រោះថ្នាក់​នេះ ​។ ប៉ុន្តែ​យ៉ាងណា លោក​អធិការ​បាន​បញ្ជាក់​បន្ថែម​ថា ពេល​នេះ​កម្លាំង​នៅ​តែ​ឡោម​ព័ន្ធ តែ​មិន​ទាន់​ហ៊ាន​រុក​ខ្លាំង​ទេ ព្រោះ​ជន​នេះ​មាន​កាំ.ភ្លើ.ង​វែង​ក្នុង​ដៃ ហើយ​មាន​ទាំង​គ្រាប់​ច្រើន​ទៀត​។

ដូច្នេះ ​សមត្ថកិច្ច​យើង​កំពុង​ប្រើ​វិធីសាស្ត្រ​ឲ្យ​កូនស្រី​ចូល​ទៅ​លូ​ង​លោម ដើម្បី​ស​ម្រូ​ល​ធ្វើ​យ៉ាងណា ដក​យក​កាំ.ភ្លើ.ង​ពី​ក្នុង​ដៃ​សិន ចៀសវាង​ការ​ប្រឈម​នឹង​ការ​ផ្ទុះអាវុធ​ដាក់​គ្នា​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ។ ព្រោះ​បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៨ ធ្នូ នេះ គេ​ដឹង​ថា ខ្មា.ន់.កាំ.ភ្លើ.ង​រូប​នេះ កំពុង​សំងំលាក់ខ្លួន​នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ផ្ទះ​នៅឡើយ​ទេ​៕ ​

អត្ថបទសរសេរ ដោយ