ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទទួលបានការអន្តរាគមន៍ហើយ ករណី​ដំណាំ​ស្ពៃ​ត្រូវ​​លិចទឹកដោយសារ​ក្រុមហ៊ុន​មួយ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ ក្រោយពី​សារព័ត៌មាន​កោះសន្តិភា​ព បាន​ចេញផ្សាយ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ រស់នៅ​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ​ដែល​ប្រកបរបរ​ដាំ​ស្ពៃ​ ត្រូវលិចលង់​ដោយសារ​ការ​លើក​ផ្លូវ​មិន​ដាក់​ប្រព័ន្ធ​លូ​រួចមក នៅ​ល្ងាច​ថ្ងៃទី០៦…

ខេត្ត​កំពង់ឆ្នាំង ៖ ក្រោយពី​សារព័ត៌មាន​កោះសន្តិភា​ព បាន​ចេញផ្សាយ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ រស់នៅ​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ​ដែល​ប្រកបរបរ​ដាំ​ស្ពៃ​ ត្រូវលិចលង់​ដោយសារ​ការ​លើក​ផ្លូវ​មិន​ដាក់​ប្រព័ន្ធ​លូ​រួចមក នៅ​ល្ងាច​ថ្ងៃទី០៦ ​ធ្នូ (ជាថ្ងៃ​កើតហេតុដដែល) អាជ្ញាធរ​ក្រុង​ដោយ​ទទួល​បាន​បទបញ្ជា​ពី​ឯកឧត្តម​អភិបាល​ខេត្ត ក៏បាន​ចុះ​ចំណាត់ការ​ឲ្យ​ក្រុម​ហ៊ុន​កាយ​ប្រឡាយ​រំដោះ​ទឹក​រួចរាល់ហើយ​ ធ្វើឱ្យ​​ប្រជាពលរដ្ឋ​សប្បាយរី​ក​រាយ​ក្រៃលែង ។ សូមរំលឹក៖ បន្លែ​ស្ពៃ​ត្រូវ​​លិច​លង់​ដោយសារ​ក្រុមហ៊ុន​មួយ ពល​រដ្ឋ​សុំ​មានការ​អន្តរាគមន៍​ជួយ​ផង

លោក ឈឿង ហួរ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាអ្នក​ដាំ​ស្ពៃ ស្ថិត​ភូមិ​កោះក្របី​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​អភិបាលខេត្ត អភិបាលក្រុង និង​អ្នកសារព័ត៌មាន ដែល​បាន​ចុះ​ផ្សាយ​ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់ ដែល​ពេលនេះ​ចំណាត់ការបាន​រួចរាល់​ហើយ ដោយ​ទឹកបាន​ហូរ​ស្រក​ផុត​ដំណាំ​ស្ពៃ​របស់​ពួកគាត់​ហើយ ។

សូម​រំលឹក​ថា ​ក្រុមហ៊ុន​មួយ​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដី​មួយ​កន្លែង នៅ​ចំណុច​ភូមិ​កោះក្របី បាន​ធ្វើ​ផ្លូវ​បិទ​ប្រព័ន្ធ​ប្រឡាយ​បង្ហូរទឹក​ធ្វើឲ្យ​ស្ទះ​ចរន្តទឹក​លិចលង់​ស្ពៃ​របស់​ពួកគាត់ តែ​ក្នុង​មួយ​យប់​អស់​ជាច្រើន​រង ។ ប៉ុន្តែ​ពេលនេះបាន​ដោះស្រាយ​រួចរាល់​ហើយ​បន្ទាប់ពី​សារព័ត៌មាន​បាន​ធ្វើការ​ចុះផ្សាយ ។

អត្ថបទសរសេរ ដោយ