ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​ស្ពៃ​ត្រូវ​​លិចលង់​ដោយសារ​ក្រុមហ៊ុន​មួយ ពល​រដ្ឋ​សុំ​មានការ​អន្តរាគមន៍​ជួយ​ផង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ​ដែល​មានមុខ​របរ​ដាំ​ស្ពៃ​ជា​រៀង​រាល់​ឆ្នាំ​បាន​ត្អូញត្អែរ​ពី​ដំណាំ​ស្ពៃ​របស់​ពួក​គាត់​ត្រូវ​បាន​លិច​ទឹក បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​ចាក់​ដី​ធ្វើ​ផ្លូវ​បិទប្រឡាយបង្ហូរទឹក​។ លោក ឈឿ​ង ហួរ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ​ដែល​មានមុខ​របរ​ដាំ​ស្ពៃ​ជា​រៀង​រាល់​ឆ្នាំ​បាន​ត្អូញត្អែរ​ពី​ដំណាំ​ស្ពៃ​របស់​ពួក​គាត់​ត្រូវ​បាន​លិច​ទឹក បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​ចាក់​ដី​ធ្វើ​ផ្លូវ​បិទប្រឡាយបង្ហូរទឹក​។

លោក ឈឿ​ង ហួរ អាយុ៥៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កោះក្របី និង​ស្ត្រីឈ្មោះ ផា បាន​បញ្ជាក់​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី០៦ ធ្នូ​ នេះ​ថា ជា​រៀង​រាល់​ឆ្នាំ​ ពួក​គាត់​បាន​ដាំ​ស្ពៃ​នៅ​ទី​នេះ​ដើម្បី​ចិញ្ចឹមជីវិត ។ ហើយ​ឆ្នាំ​នេះ ​ពួក​គាត់​បាន​ជួល​ដី​ដាំ​ស្ពៃដូច​សព្វដង ។​ ប៉ុន្តែ​យប់
​មិញ ​(​យប់​ថ្ងៃ​ទី​៥ ធ្នូ​) បន្ទាប់​ពី​មាន​ក្រុមហ៊ុន​មួយ​បាន​ចាក់​ដី​ធ្វើ​ផ្លូវ​បិទ​ប្រឡាយ​ទឹក​ហូរ​ចេញបណ្តាល​ឲ្យ​ជន់​លិចស្ពៃ​របស់​ពួក​គាត់​ខូចខាត​តែ​ម្តង​។ ក្នុង​រយៈពេល​មួយ​យប់​ប៉ុណ្ណោះ​ ស្ពៃ​របស់​ពួក​គាត់​បាន​លិចលង់​អស់​ជា​ច្រើន​រង ។​

ដូច្នេះ ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ ខេត្ត ក្រុង សូម​មេត្តា​ជួយ​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន​ខាងលើ ជួយ​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ចេញ ដើម្បី​ឲ្យ​ពួក​គាត់​អាច​ដាំ​ស្ពៃ​បាន​ដូច​សព្វដង​ផង​។

ជុំវិញ​ការ​ធ្វើ​ផ្លូវ​បិទ​ប្រឡាយ​រំដោះ​ទឹក​នេះ​ដែរ លោក បេ សា​រុំ អភិបាលរង​ក្រុង​កំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ​អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ក្រុមហ៊ុន​មួយ​ធ្វើ​ផ្លូវបេតុងប្រវែង៣គីឡូម៉ែត្រ​ចូល​ទៅ​ដី​ ដែល​ត្រៀម​វិនិយោគ​ធ្វើ​បុរីមួយ​កន្លែង​នៅ​ក្នុងភូមិ​កោះក្របី​ ដោយ អាជ្ញា​ធរ​ខេត្ត​បាន​អនុញ្ញាត​ច្បាប់​រួច​ហើយ ។

ទន្ទឹម​នេះ​ លោកហ៊ីង ភ័ព្វ​មីនា ​អភិបាលរងក្រុង​កំពង់ឆ្នាំងបាន​បញ្ជាក់ដែរ​​ថា​ លោក​មិន​បានដឹង​រឿង​ហ្នឹង​ទេ ប៉ុន្តែ​លោក​នឹង​ចុះ​អន្តរា​គមន៍​ ក្រោយ​ពេល​ទទួល​ដំណឹង​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ