ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចង់បាន​លាភ​ធំ​ទ្រនំ​ខ្ពស់​ឆ្នាំ​ទាំង​៤​ត្រូវធ្វើ​តាម​បណ្តាំ​ហោរ​ភ្លាម

2 ឆ្នាំ មុន

នៅ​ពេល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២២​ចូល​មក​ដល់ អ្នក​កើត​ឆ្នាំ​ទាំង​៤​នេះ​មាន​ទាំង​សំណាងល្អ និង​រឿង​អាក្រក់​ចូល​មក​ព្រម​គ្នា​តែ​ម្តង ខណៈ​នេះ​ឆាកជីវិត​របស់​អ្នកមាន​ជោគជតា​ល្អ​លើ​ការងារ អាជីព និង​រឿង​ស្នេហា តែ​ទោះជា​យ៉ាងណា​ក៏​ខ្សែជីវិត​របស់​អ្នក​ជាប់​មក​ជាមួយ​ដោយ​គ្រោះ​អប្រិយ​មក​ជាមួយ​ខ្លះ​ដែរ ដោយ​អ្នក​អាច​មាន​ជំងឺ​ដ​ង្កា​ត់ រោគាព្យាធិ​តាម​យាយី​រូប​កាយ​របស់​អ្នក រីឯ​ចំណូល​មិនសូវ​ហូរ​ចូល​ណាស់ណា​នោះ​ទេ…

នៅ​ពេល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២២​ចូល​មក​ដល់ អ្នក​កើត​ឆ្នាំ​ទាំង​៤​នេះ​មាន​ទាំង​សំណាងល្អ និង​រឿង​អាក្រក់​ចូល​មក​ព្រម​គ្នា​តែ​ម្តង ខណៈ​នេះ​ឆាកជីវិត​របស់​អ្នកមាន​ជោគជតា​ល្អ​លើ​ការងារ អាជីព និង​រឿង​ស្នេហា តែ​ទោះជា​យ៉ាងណា​ក៏​ខ្សែជីវិត​របស់​អ្នក​ជាប់​មក​ជាមួយ​ដោយ​គ្រោះ​អប្រិយ​មក​ជាមួយ​ខ្លះ​ដែរ ដោយ​អ្នក​អាច​មាន​ជំងឺ​ដ​ង្កា​ត់ រោគាព្យាធិ​តាម​យាយី​រូប​កាយ​របស់​អ្នក រីឯ​ចំណូល​មិនសូវ​ហូរ​ចូល​ណាស់ណា​នោះ​ទេ តែបើ​ធ្វើ​តាម​បណ្តាំ​ហោរ ជីវិត​អ្នក​នឹង​មាន​ពន្លឺ​ដូច​ដួង​ពេជ្រ លេខ​លាភ​ជ័យ ៣៤៨ ពណ៌​នាំ​សំណាង ក្រហម ខៀវ ស ប្រផេះ នាំ​ជីវិត​ឱ្យ​ជោគជ័យ ។

ទោះជា​លោក​អ្នក​ជួប​ហេតុភេទ​មិនល្អ​ខ្លះ​ៗ​ក៏​ពិតមែន តែ​ប្រសិនបើ​ឆ្នាំ​ទាំង​៤​ឆ្លៀត​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ ពួក​គេ​នឹង​អាច​ចៀស​ផុត​ពី​រឿង​ចង្រៃ ហើយ​រឹតតែ​បង្កើន​សំណាង​ដល់​ឆាកជីវិត​ពេញ​មួយ​ឆ្នាំ​ថ្មី​នេះ​ដោយ​បរិបូណ៌​។

ឆ្នាំរោង ជា​មនុស្ស​ចិត្ត​បុណ្យ គួ​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ឬ​ប្រគេន​ទេយ្យទាន​នានា​ដើម្បី​រំដោះគ្រោះ ជួស​មក​វិញ​ដោយ​លាភ​សំណាង និង​យក​រូប​ព្រះ​ដាក់​តាម​ខ្លួន​រាល់ពេល​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ ដើម្បី​ហៅ​លាភ​ជ័យ​សិរី​មង្គល​ចូល​ជីវិត ។

ឆ្នាំថោះ អ្នក​គួរ​យក​រូប​ព្រះពុទ្ធ​តែ​អង្គ​ឯង​ទុកជា​វត្ថុ​ស័ក្តិសិទ្ធិ​នៅ​តាម​ខ្លួន​គ្រប់ពេល ឬ​ក៏​ប្រើ​កាក់​រូប​ព្រះពុទ្ធ​អង្គ​ក៏​បាន ដាក់​ក្នុង​កាបូប​ជា​និច្ច ដើម្បី​ផ្ចាញ់​ថាមពល​អវិជ្ជមាន​ទាំងឡាយ ដែល​ចង់​បៀតបៀន នោះ​អ្នក​នឹង​មានសំណាង​ល្អ ឈ្នះ​អស់​មារ​សត្រូវ​គ្រប់​ទិស​ទី ។

ឆ្នាំច ជាតិ​ជា​មនុស្ស​ត្រជាក់ ដោយសារ​មនុស្ស​ឆ្នាំ​នេះ​មាន​ធាតុទឹក​ស្រាប់ ដូច្នេះ​ការ​ធ្វើ​ទាន​ពាក់ព័ន្ធ​នឹង​ទឹក​ពិតជា​ហុច​បុណ្យ​កុសល​ច្រើន​ណាស់ ។ ដូចនេះ​អ្នក​គួរ​បរិច្ចាគ​ទឹក​សុទ្ធ ឬ​ភេសជ្ជៈ​នានា​ទៅ​វត្ត​អារាម និង​មណ្ឌលកុមារ​កំព្រា ឬ​មណ្ឌល​ចាស់ជរា​ជាដើម ។ មិនតែប៉ុណ្ណោះ​ការ​ចូលរួម​ក្នុង​ពិធីបុណ្យ​នានា​ក៏​អាច​បន្ថែម​ថាមពល​វិជ្ជមាន​ដល់​អ្នក​ដ៏​មហិមា ។

ឆ្នាំមមែ ជា​មនុស្ស​ជាប់​ដោយ​សំណាងល្អ ដើម្បី​បង្កើន​រាសី​ដល់​ជោគវាសនា អ្នក​ត្រូវ​ឧស្សាហ៍​អុជ​ធូប​ឧទ្ទិស​បុណ្យ​កុសល​ជូន​ទៅ​បុព្វការី​ជន ជា​ពិសេស​ត្រូវ​ដាក់​សែន​ចំណីអាហារ​ជា​រឿយ​ៗ នោះ​ដូនតា​នឹង​តាម​ថែរក្សា ហើយ​ឱ្យ​ពរ​ជ័យ​មក​អ្នក​សម្បូរហូរហៀរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ