ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ផ្សេងពីអាមេរិក! នូវែលសេឡង់ នឹងមិនបញ្ជូន​មន្រ្តី​ការទូតទៅព្រឹត្តិការណ៍អូឡាំពិកក្រុងប៉េកាំង

2 ឆ្នាំ មុន

ទីក្រុង​វែ​ល​លីង​តុ​ន ៖ ប្រទេស​នូ​វែ​ល​សេ​ឡង់ នឹង​មិន​បញ្ជូន​មន្ត្រី​ការទូត​ខ្លួន ទៅ​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ ២០២២ នៅ​

ទីក្រុង​វែ​ល​លីង​តុ​ន ៖ ប្រទេស​នូ​វែ​ល​សេ​ឡង់ នឹង​មិន​បញ្ជូន​មន្ត្រី​ការទូត​ខ្លួន ទៅ​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ ២០២២ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន​។ នេះ​បើ​តាម​លោក​ឧបនាយករដ្ឋមន្ត្រី Grant Robertson ប្រកាស​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ ២០២១​។
លោក Robertson បាន​ប្រាប់​ទូរទស្សន៍ New Zealand ថា «​យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា យើង​នឹង​មិន​ប​ញ្ជូ​ល​មន្ត្រី​ការទូត​ទៅ​ទីនោះ​ទេ​។ យើង​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​ប្រទេស​ចិន​ផង​ដែរ​។ ហើយ​កត្តា​ជា​ច្រើន​ពីក្រោយ​ការ​សម្រេចចិត្ត​នេះ ភាគច្រើន​ទាក់ទង​នឹង​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ដែល​មិន​អំណោយផល​សម្រាប់​ការ​ធ្វើ​ដំណើរ​»​។ គួររំលឹកថា ផ្លូវការ​! អា​មេ​រិ​ក​ប្រកាស​ធ្វើ​ពហិការ ការទូត​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ក្រុង​ប៉េ​កាំ​ង

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ ២០២១ សហរដ្ឋអាមេរិក​បាន​ប្រកាស​ជា​ផ្លូវការ ធ្វើ​ពហិការ​ការទូត​មិន​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ​ក្រោយ ដោយសារ​ការ​ព្រួយបារម្ភ​អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការ​រំលោ.ភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​របស់​ចិន លើ​ជនជាតិភាគតិច​អ៊ុយ​ហ្គឺ (Uighur) និង​ជនជាតិភាគតិច​មូ​ស្លី​ម​ផ្សេង​ទៀត​នៅ​តំបន់​ស៊ី​ន​ជាំ​ង​។

ទោះ​យ៉ាងណា ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក និង​នូ​វែ​ល​សេ​ឡង់ នឹង​ប៉ះពាល់​ដល់​ការ​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន ទៅ​ចូលរួម​ការ​ប្រកួត​ដណ្តើម​មេដាយ​ព្រឹត្តិការណ៍​នោះ​ឡើយ​។

បើ​ទោះជា​នូ​វែ​ល​សេ​ឡង់ សម្រេច​មិន​បញ្ជូន​មន្ត្រី​ការទូត​ខ្លួន​ទៅ​ចូលរួម ក្រោម​ហេតុផល​វិបត្តិ​កូ​វី​ដ​១៩ យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​លោក Grant Robertson បាន​លើក​ឡើង​ថា នូ​វែ​ល​សេ​ឡង់​ក៏​ធ្លាប់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​ប្រទេស​ចិន នៅ​ក្នុង​ឱកាស​ជា​ច្រើន​កន្លង​មក អំពី​កង្វល់​របស់​ខ្លួន​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ផង​ដែរ​៕ ដកស្រង់​ចេញពី (The Straits Times)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ