ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ត្រូវ​ប្រយ័ត្ន​នឹង​សម្តី​ផ្អែម​របស់​អ្នក​ដទៃ

2 ឆ្នាំ មុន

ចាស់​ៗ​អ្នកស្រុក​ស្រែ​ចម្ការ​បាន​ពោល​ថា ទឹកឃ្មុំ​ខែប្រាំង​សែន​ផ្អែម​យ៉ាងណា ក៏​នៅ​តែ​ចាញ់​សម្តី​ផ្អែម​របស់​មនុស្ស​ដែរ ដូច្នេះ​កូន​គួរតែ​ចេះ ប្រយ័ត្ន​ជាមួយ​សម្តី​របស់​អ្នក​ដទៃ ជា​ពិសេស​សម្តី​ផ្អែម​របស់​មនុស្ស​ពួក​ខ្លះ​បង្កប់​ទៅ​ដោយ​ពិសពុល ។ កូន​ត្រូវ​ចាំ​ណា​! ទឹកអំពៅ ទឹកត្នោត​ជា​ទឹក​ផ្អែម​ត្រជាក់…

ចាស់​ៗ​អ្នកស្រុក​ស្រែ​ចម្ការ​បាន​ពោល​ថា ទឹកឃ្មុំ​ខែប្រាំង​សែន​ផ្អែម​យ៉ាងណា ក៏​នៅ​តែ​ចាញ់​សម្តី​ផ្អែម​របស់​មនុស្ស​ដែរ ដូច្នេះ​កូន​គួរតែ​ចេះ ប្រយ័ត្ន​ជាមួយ​សម្តី​របស់​អ្នក​ដទៃ ជា​ពិសេស​សម្តី​ផ្អែម​របស់​មនុស្ស​ពួក​ខ្លះ​បង្កប់​ទៅ​ដោយ​ពិសពុល ។

កូន​ត្រូវ​ចាំ​ណា​! ទឹកអំពៅ ទឹកត្នោត​ជា​ទឹក​ផ្អែម​ត្រជាក់ តែ​ពេល​ទុក​យូរ​ទៅ​ក៏​អាច​ក្លាយទៅជា​ទឹកស្រវឹង​បាន​យ៉ាងណា ពាក្យ​សម្តី​ផ្អែម​របស់​បុគ្គល​ពួក​ខ្លះ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ស្រវឹង​បាន​ដូច​គ្នា​ផង​ដែរ ដោយពេល​ដែល​ស្រវឹង​ហើយ ក៏​ធ្វើ​ឲ្យ​យើង​វង្វេង​ភ្លេចខ្លួន​គ្មាន​សតិ ចាញ់បោក​គេ ពេល​ខ្លះ​អាច​អស់ទាំង​មាសប្រាក់​រលីង​ពី​ខ្លួន នេះ​ក៏​ព្រោះតែ​ជឿ​ទៅ​លើ​សម្ដី​ផ្អែម​ដែល​ប្រកប​ទៅ​ដោយ​ពិសពុល​របស់​គេ ។

ចំណុច​នេះ សូម​កូន​ពិចារណា​ឲ្យ​បាន​ល្អ អ្នក​ណា​មក​និយាយ​សម្តី​ផ្អែម មក​សរសើរ​ដល់​យើង​ល្អ​បែប​នេះ ពូកែ​បែប​នោះ កូន​ត្រូវ​តែ​ប្រយ័ត្នប្រយែង​ផង កុំ​អាល​ទៅ​ជឿជាក់​លើ​សម្ដី​គេ​ភ្លាម​ៗ​នោះ ជឿ​ក៏​ត្រូវ​ជឿ​ដោយ​បញ្ញា​ទើប​កូន​មិន​សោកស្តាយ​នៅ​ពេល​ក្រោយ ។

ត្រី​ដែល​ងា​.​ប់​ភាគច្រើន​ត្រូវ​បាន​គេ​បញ្ឆោត​ឲ្យ​ស៊ី​ចំណី ហើយ​បើសិនជា​វា​មិន​ស៊ី​ចំណី​គេ​ទេ វា​ក៏​មិន​មរណា​ដែរ​យ៉ាងណា មនុស្ស​ដែល​ចាញ់បោក​គេ​ភាគច្រើន​គឺជា​មនុស្ស​ដែល​ឆាប់​ជឿ​គេ​ដោយ​មិន​បាន​ពិចារណា​ក៏​ត្រូវ​គេ​លួងលោម​ឱ្យ​ដល់​នូវ​ក្តី​អន្តរាយ​ដូច​ជា​ត្រី​ក៏​យ៉ាងនោះ​ដែរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ