ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​រៀល​ប្រែប្រួល​យ៉ាងណា​ធៀប​នឹង​លុយ​អឺ​រ៉ូ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ធម្មតា​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​តែងតែ​ប្រែប្រួល​ស្ទើ​តែ​រាល់ថ្ងៃ បើ​ធៀប​ជាមួយ​ប្រាក់​អឺ​រ៉ូ ។ ជាកស្តែង​ថ្ងៃនេះ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៧ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ជា​ធម្មតា​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​តែងតែ​ប្រែប្រួល​ស្ទើ​តែ​រាល់ថ្ងៃ បើ​ធៀប​ជាមួយ​ប្រាក់​អឺ​រ៉ូ ។ ជាកស្តែង​ថ្ងៃនេះ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៧ ខែធ្នូ ឆ្នាំ ២០២១ នេះ​បានឱ្យ​ដឹង​ថា ១ អឺ​រ៉ូ ទិញ​ចូល​ត្រឹមតែ ៤៥៩៤ រៀល ហើយ​លក់​ចេញ​តែ ៤៦៤០ រៀល​ប៉ុណ្ណោះ ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ៤៦០១ រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ ៤៦៤៧ រៀល​ឯណោះ ។

សម្រាប់​ថ្ងៃនេះ​ផង​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧២ រៀល​, ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៨៦៨ រៀល លក់​ចេញ ២៨៩៧ រៀល និង ១ យន់​ចិន ទិញ​ចូល ៦៣៩ រៀល លក់​ចេញ ៦៤៥ រៀល ។

ទន្ទឹម​នេះ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៨៩ រៀល លក់​ចេញ ៣៦២៥ រៀល​, ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤៥ រៀល លក់​ចេញ ៣៤៨ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩៧៤ រៀល លក់​ចេញ ៣០០៤ រៀល ។ ជាមួយ​គ្នា​នេះ ១ បាត​ថៃ ទិញ​ចូល ១២០ រៀល លក់​ចេញ ១២២ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៨ រៀល ៕​ ​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ