ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WADA ប្ដេជ្ញា​ស៊ើបអង្កេត​ទៅ​លើ​ការ​ប្រើប្រាស់​សារធាតុ​ញៀន​នៅ​រុ​ស្ស៊ី

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ភ្នាក់ងារ​ប្រឆាំង​សារធាតុ​ញៀន​ពិភពលោក (WADA) បាន​ប្ដេជ្ញា​ស៊ើបអង្កេត​តាម​សេចក្តីថ្លែងការណ៍​ចុង​ក្រោយ​បំផុត ទាក់ទង​នឹង​ការ​ប្រើប្រាស់​សារធាតុ​ញៀន ក្នុង​ការ​ប្រកួត Winter Olympics 2014

កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ភ្នាក់ងារ​ប្រឆាំង​សារធាតុ​ញៀន​ពិភពលោក (WADA) បាន​ប្ដេជ្ញា​ស៊ើបអង្កេត​តាម​សេចក្តីថ្លែងការណ៍​ចុង​ក្រោយ​បំផុត ទាក់ទង​នឹង​ការ​ប្រើប្រាស់​សារធាតុ​ញៀន ក្នុង​ការ​ប្រកួត Winter Olympics 2014 នៅ​ទីក្រុង Sochi ប្រទេស​រុ​ស្ស៊ី ។

WADA បាន​និយាយ​ថា ការ​ស៊ើបអង្កេត​នេះ នឹង​ធ្វើ​ឡើង​យ៉ាង​ហ្មត់ចត់​បំផុត យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ទូរទស្សន៍ CBS “60mintues” និង​សារព័ត៌មាន The New York Times ដែល​បាន​ចេញផ្សាយ​អំពី​ការ​ប្រើប្រាស់​សារធាតុ​ញៀន​ដ៏​ទូលំទូលាយ​នៅ​ក្នុង​ប្រទេសរុ​ស្ស៊ី ។

ប្រធាន WADA លោក Craig Reedie បាន​និយាយ​ថា​៖ “WADA បាន​បេ្ដ​ជ្ញា​យ៉ាង​មុ​ឺ​ង​ម៉ាត់​ក្នុង​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​ចោទប្រកាន់​បន្ថែម​ទាំងនេះ ដែល​ត្រូវ​បាន​ទម្លាយ​ដោយ​ទូរទស្សន៍ CBS “60mintues” និង​សារព័ត៌មាន The New York Times ព្រមទាំង​សេចក្តីរាយការណ៍​ពី​មជ្ឈដ្ឋាន​នានា​ទាក់ទង​នឹង​បញ្ហា​នេះ​ផង​ដែរ ។​” លោក Reedie បាន​បន្ថែម​ថា WADA នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ល្អ ព្រោះ​វា​ជា​រឿង​ចាំបាច់​បំផុត​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​ធានា​នូវ​ភាព​ស្អាតស្អំ​ក្នុង​វិស័យ​កីឡា ។

សូម​បញ្ជាក់​ថា កាលពី​ស​ប្តា​ហ៍​មុន​សារព័ត៌មាន The New York Times បាន​ដកស្រង់​សម្តី​អតីត​ប្រធាន​មន្ទីរពិសោធន៍​សារធាតុ​ញៀន​របស់​រុ​ស្ស៊ី​ក្នុង​ទីក្រុង Sochi លោក Grigory Rodchenkov ដែល​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​អត្ត​ព​លិ​ក​១២​នាក់ រួម​ទាំង​កីឡាករ​ទទួល​មេដាយមាស​មួយ​ចំនួន គឺ​មាន​ជាប់​ទាក់ទង​នឹង​ការ​ប្រើប្រាស់​សារធាតុ​ញៀន ។

លោក Rodchenkov បាន​បង្ហើប​ឱ្យ​ដឹង​ថា មន្ទីរពិសោធន៍​បាន​យក​សំណាក​ទឹកនោម​យ៉ាង​ហោច​ណាស់​១០០​សំណាក​សម្រាប់​ការ​ធ្វើតេស្ត​មុន​ចូល​ប្រកួត ។

ប្រធាន WADA លោក Reedie បាន​និយាយ​ថា ការ​ចោទប្រកាន់​របស់​សារព័ត៌មាន The New York Times និង​ទូរទស្សន៍ CBS “60minutes” នឹង​ត្រូវ​ស៊ើបអង្កេត​ដឹកនាំ​ដោយ​អតីត​ភ្នាក់ងារ​ប៉ូលិស​អន្តរជាតិ​អាំង​ទែ​ប៉ូ​ល​លោក Mathieu Holz ។

WADA បាន​និយាយ​ថា លោក Holz គ្រោង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុ​ស្ស៊ី ដើម្បី​ជួប​ចរចា​ជាមួយ​លោក Vitaly Stepanov និង​លោក Rodchenkov អំពី​បញ្ហា​ពាក់ព័ន្ធ​ក្នុង​រឿង​ក្តី​នេះ ៕