ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​គួរ​បណ្ដុះ​ទស្សន​វិជ្ជមាន​ឱ្យ​រឹង​មាំ

2 ឆ្នាំ មុន

ការ​បណ្ដុះបណ្ដាល​ទស្សន​វិជ្ជមាន​ឲ្យ​កើត​មាន​ឡើង​យ៉ាង​រឹង​មាំ​ក្នុង​អារម្មណ៍​របស់​យុវជន​យើង មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ថែទាំ​សុខភាព​ផ្លូវចិត្ត ដែល​ជា​កត្តា​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ផ្លូវ​ចិត្តរឹង​មាំ និង​ល្អ​ប្រសើរ​ជា​ប្រចាំ​។ ” មាន​សុខភាព​ផ្លូវ​ចិត្តល្អ គ្មាន​ភាព​តានតឹង​ចិត្ត គ្មាន​អំពើ​ហិង្សា គ្មាន​ជម្លោះ​គ្រប់យ៉ាង ។…

ការ​បណ្ដុះបណ្ដាល​ទស្សន​វិជ្ជមាន​ឲ្យ​កើត​មាន​ឡើង​យ៉ាង​រឹង​មាំ​ក្នុង​អារម្មណ៍​របស់​យុវជន​យើង មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ថែទាំ​សុខភាព​ផ្លូវចិត្ត ដែល​ជា​កត្តា​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ផ្លូវ​ចិត្តរឹង​មាំ និង​ល្អ​ប្រសើរ​ជា​ប្រចាំ​។ ” មាន​សុខភាព​ផ្លូវ​ចិត្តល្អ គ្មាន​ភាព​តានតឹង​ចិត្ត គ្មាន​អំពើ​ហិង្សា គ្មាន​ជម្លោះ​គ្រប់យ៉ាង ។

ដើម្បី​កសាង​កម្លាំង​ចិត្តរឹង​មាំ និង​បណ្ដុះ​នូវ​ទស្សន​វិជ្ជមាន យុវវ័យ​យើង​គួរ​ខំ​ហ្វឹកហាត់​ជា​ប្រចាំ​និង​គ្រប់គ្រង​អារម្មណ៍​អវិជ្ជមាន​របស់​យើង​ឲ្យ​បាន​ប្រសើរ​តាម​វិធីសាស្ត្រ​មូលដ្ឋាន​មួយ​ចំនួន​ខាងក្រោម​នេះ

១. ព្យាយាម​កាត់​បន្ថយ​ការ​រ​គិត​ដែល​ពុំ​ចាំបាច់ និង​គំនិត​អវិជ្ជមាន​ទាំងឡាយ ដែល​តែងតែ​ផុស​ឡើងជា​ប្រចាំ​នៅ​ក្នុង​អារម្មណ៍​របស់​យើង ។

២. ហ្វឹកហាត់​អប់រំ​ចិត្ត​ឲ្យ​ស្ងប់ និង​កសាង​ទស្សន​សុទិដ្ឋិនិយម​តាម​រយៈ​ការ​សិក្សា​កម្រង​ទស្សនៈ​របស់​ព្រះពុទ្ធ​ដែល​ជា​ទស្សនវិជ្ជា​ដ៏​ល្អ​ប្រសើរ​បំផុត​មាន​ចំណាស់ និង​ជា​ប្រពៃណី​ដ៏​យូរលង់​ណាស់​មក​ហើយ​នៅ​ប្រទេស​យើង​ក្នុង​វិស័យ​អប់រំ​សីលធម៌ ចរិយា​ធម៌ និង​ការ​អប់រំ​ចិត្ត​ឲ្យ​មាន​អារម្មណ៍​សន្តិភាព ។

៣. ការ​បណ្ដុះ​ភាពរឹងមាំ​ក្នុង​ចិត្ត ដើម្បី​បង្កើត​ការ​ជឿ​ទុកចិត្ត​ចំពោះ​ខ្លួនឯង និង​ឲ្យ​តម្លៃ​ខ្ពស់ ក៏​ដូច​ជា​ការ​គោរព​ខ្លួនឯង​ផ្ទាល់ គឺ​មិន​ធ្វើការ​វាយតម្លៃ​ទាប​ចំពោះ​ខ្លួនឯង ។

៤. ហ្វឹកហាត់​ជា​ប្រចាំ​នូវ​វិធីសាស្ត្រ​សម្រាកកាយ ចិត្ត និង​របៀប​ធ្វើ​សមាធិ គួប​ផ្សំ​នឹង​ការ​ហាត់ប្រាណ ការ​លេង​កីឡា​ផ្សេង​ៗ ដែល​ជា​មូលដ្ឋាន​នៃ​ការ​កាត់​ប​ន្ថា​យ​ការ​តានតឹង​ចិត្ត ។ ត្រូវ​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​សកម្មភាព​ទាំងនេះ​ក្លាយជា​ទម្លាប់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។

ហេតុផល​សំខាន់​គឺ បើ​យើង​ពុំ​ចេះ​វិធីសាស្ត្រ​ក្នុង​ការ​កាត់​បន្ថយ​ការ​តានតឹង​ចិត្ត​ដែល​កើត​ឡើងជា​ប្រចាំ​ចំពោះ​ខ្លួន​យើង​ទេ​នោះ យើង​ក៏​ពុំ​អាច​បណ្ដុះ​គំនិត​សុទិដ្ឋិនិយម ឬ​អារម្មណ៍​វិជ្ជមាន​បាន​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ