ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​តៃវ៉ាន់​ព្រមាន​ថា វេទិការ​ច្រក​សមុទ្រ​ជា​ឧប​ករណ៍​​ផ្សព្វផ្សាយ​ការ​បង្រួបបង្រួម​របស់​ប៉េ​កាំ​ង

2 ឆ្នាំ មុន

តៃវ៉ាន់ ៖ លោក Chiu Chui-cheng អនុរដ្ឋមន្ត្រី​ក្រុមប្រឹក្សា​កិច្ចការ​ដីគោក​របស់​តៃវ៉ាន់ បាន​ធ្វើការ​ព្រមាន​អ្នក​ដែល​មាន​គម្រោង​

តៃវ៉ាន់ ៖ លោក Chiu Chui-cheng អនុរដ្ឋមន្ត្រី​ក្រុមប្រឹក្សា​កិច្ចការ​ដីគោក​របស់​តៃវ៉ាន់ បាន​ធ្វើការ​ព្រមាន​អ្នក​ដែល​មាន​គម្រោង​ចូលរួម​វេទិការ​ច្រក​សមុទ្រ (Straits Forum) ថា ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​នោះ​គឺជា​វេទិការ​សម្រាប់​ក្រុង​ប៉េ​កាំ​ង​ដើម្បី​ទាញ​កោះ​តៃវ៉ាន់​ឲ្យ​ធ្លាក់​ក្រោម​ឥទ្ធិពល​របស់​ខ្លួន​។

ក្នុង​អំឡុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក​បាន​និយាយ​ថា​វេទិការ Straits Forum ត្រូវ​បាន​រៀបចំ​ដោយ​បក្ស​កុម្មុយនីស្ត​ចិន (CCP) ហើយ​វា​មិនមែន​ជា​ព្រឹត្តិការណ៍​ដែល​ត្រឹមត្រូវ​តាម​ច្បាប់​ឡើយ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វេទិការ​នោះ​បាន​ក្លាយជា​កន្លែង​កាន់តែ​ច្បាស់ និង​ដោយ​ផ្ទាល់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ការ​បង្រួបបង្រួម​ជាមួយ​តៃវ៉ាន់​។

លោក​បាន​ចង្អុលបង្ហាញ​ថា ក្រុង​តៃប៉ិ ហាមប្រាម​វិទ្យាស្ថាន បុគ្គល ឬ​អង្គការ​តៃវ៉ាន់​ទាំងអស់​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ដែល​ទាក់ទង​នឹង «ប្រទេស​មួយ ប្រព័ន្ធ​ពីរ​» ព្រមទាំង​ការ​ជួបជុំ​ដែល​ខិតខំ​លុប​បំបាត់​ចោល​ស្ថេ​រ​ភាព​របស់​តៃវ៉ាន់​ក្នុង​សមត្ថភាព ឬ​មុខងារ​ណាមួយ​ដែល​រៀបចំ​ឡើង​ដោយ​បក្ស​កុម្មុយនីស្ត​ចិន​។

លោក Chiu Chui-cheng បាន​រម្លឹក​ថា អ្នក​ណា​ក៏​ដោយ​ដែល​នៅ​តែ​ចង់​ចូលរួម​វេទិការ​ច្រក​សមុទ្រ គួរ​យកចិត្តទុកដាក់​ចំពោះ​បទ​ប្បញ្ញត្តិ និង​ច្បាប់ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ៗ​ដែល​គេ​បានឃើញ និង​បានលឺ​។ អ្នកចូលរួម​មិន​គួរ​ប្រកាន់​ជំហរ​នយោបាយ​ណាមួយ​ឡើយ និង​ត្រូវ​តែ​ការពារ​ផលប្រយោជន៍​រួម​របស់​តៃវ៉ាន់​។

សូម​បញ្ជាក់​ថា វេទិការ​ប្រចាំឆ្នាំ​លើក​ទី ១៣ Straits Forum នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ខេត្ត Fujian ប្រទេស​ចិន​ចាប់ពី​ថ្ងៃ​ទី ១០ ដល់ ១១​ខែធ្នូ​។ គណបក្ស​នយោបាយ អង្គការ និង​មេដឹកនាំ​រដ្ឋាភិបាល​ក្នុង​តំបន់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​។

មហា​យក្ស​ចិន​តែង​ចាត់​ទុក​កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​របស់​ខ្លួន និង​បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​រួបរួម​គ្នា​វិញ​នៅ​ថ្ងៃ​អនាគត ប៉ុន្តែ​មេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai Ing-wen បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​ទឹកដី និង​ប្រជាជន​។

តៃវ៉ាន់​បាន​ផ្តាច់​ចេញពី​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៤៩ បន្ទាប់​ពី​សង្គ្រាមស៊ីវិល​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ