ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

De La Hoya បោះសម្តី​ចង់​ប៉ះ​ដៃគូ​ចាស់ Floyd Mayweather នៅ​ឆ្នាំ​ក្រោយ

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កំពូល​អ្នក​ប្រដាល់ Oscar De La Hoya បាន​បោះសម្តី​ចង់​ប៉ះ Floyd Mayweather លើ​សង្វៀន​ជា​ថ្មី​ម្តងទៀត

សហរដ្ឋអាមេរិក ៖ កំពូល​អ្នក​ប្រដាល់ Oscar De La Hoya បាន​បោះសម្តី​ចង់​ប៉ះ Floyd Mayweather លើ​សង្វៀន​ជា​ថ្មី​ម្តងទៀត នៅ​ឆ្នាំ​ក្រោយ ដើម្បី​ទូទាត់​គំនុំ​ចាស់ ដែល​ខ្លួន​ចាញ់​កាលពី​១៤​ឆ្នាំ​មុន​។

ដើម​ឡើយ De La Hoya ដែល​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ប្រដាល់សកល បន្ទាប់​ពី​ចាញ់​ស្តេច​ប្រដាល់​ហ្វី​លី​ពី​ន Manny Pacquiao កាលពី​ឆ្នាំ ២០០៨ គ្រោង​ត្រឡប់​ឡើង​សង្វៀន​សារ​ជា​ថ្មី​ម្តងទៀត ដើម្បី​ប្រកួត​ទល់​នឹង Vitor Belfort អតីត​ម្ចាស់​ជើងឯក UFC នៅ​ដើមឆ្នាំ​នេះ​។ ប៉ុន្តែ​ការ​ប្រកួត​ត្រូវ​បាន​លុប​ចោល​វិញ ដោយសារ​តែ De La Hoya បាន​ឆ្លង​កូ​វី​ដ​១៩​។

លុះ​ក្រោយ​ជា​សះស្បើយ​ពី​កូ​វី​ដ​១៩ ឥឡូវនេះ De La Hoya ចង់​រៀបចំ​ការ​ប្រកួត​ដ៏​កក្រើក​មួយ​នៅ​ឆ្នាំ ២០២២ ខាង​មុខ ហើយ Mayweather បច្ចុប្បន្ន​វ័យ​៤៤​ឆ្នាំ សក្តិ​សម​បំផុត​សម្រាប់​ការ​ប្រកួត​នេះ​។

ថ្លែង​ទៅ​កាន់​គេហទំព័រ TMZ Sport កាលពី​ពេល​ថ្មី​ៗ​នេះ អំពី​គូប្រកួត​ដែល​គាត់​ចង់​តទល់​ជាមួយ​នៅ​ឆ្នាំ​ក្រោយ De La Hoya ឈាន​ដល់​វ័យ​៤៨​ឆ្នាំ បាន​និយាយ​ថា «​វា​អាច​ជា Floyd Mayweather ។ វា​មិនមែន​ជា​ការ​ប្រកួត​សប្បុរ​ធម៌​នោះ​ទេ​។ ដើម្បី​ប្រកួត​ជាមួយ​នរណា​ម្នាក់​ដូច Floyd នេះ វា​នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​ពិតប្រាកដ​។ ហើយ​វា​ប្រហែលជា​ការ​ប្រកួត​ដ៏​ធំ​បំផុត ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​សន្ធឹកសន្ធាប់ ដូច្នេះ​វា​ពិតជា​ល្អ​ខ្លាំង​ណាស់​»​។

គួរ​រំលឹក​ថា ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBC super welterweight ដែល Oscar De La Hoya ចាញ់ Floyd Mayweather ដោយ​ពិន្ទុ កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ ២០០៧ បាន​ធ្វើ​ឱ្យ​កក្រើក​ប្រវត្តិសាស្ត្រ ដោយនៅ​ពេល​នោះ ការ​ប្រកួត​នេះ គឺជា​ការ​ប្រកួត​ប្រដាល់សកល ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​រហូត​ដល់​ជាង ១៣០​លាន​ដុល្លារ​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ