ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព្វ​សត្វ​ទាំងអស់​តែង​ប្រព្រឹត្ត​ទៅ​តាម​កម្ម

2 ឆ្នាំ មុន

អ្នក​ដែល​ធ្លាប់​ធ្វើ​ល្អ រមែង​ទទួល​បាន​ផល​ល្អ​, អ្នក​ដែល​ធ្លាប់​ធ្វើ​អាក្រក់​រមែង​ទទួល​បាន​ផល​អាក្រក់ ដោយហេតុ​ថា​សព្វ​សត្វ​ទាំងអស់​ប្រព្រឹត្ត​ទៅ​តាម​កម្ម ដែល​បាន​តាក់តែង​ពួក​គេ​រៀង​ៗ​ខ្លួន ។ ផលកម្ម និង​វាសនា របស់​ពួក​គេ​ខុស​គ្នា ព្រោះតែ​គេ​បាន​ធ្វើ​កម្ម​ផ្សេង​ៗ​គ្នា…

អ្នក​ដែល​ធ្លាប់​ធ្វើ​ល្អ រមែង​ទទួល​បាន​ផល​ល្អ​, អ្នក​ដែល​ធ្លាប់​ធ្វើ​អាក្រក់​រមែង​ទទួល​បាន​ផល​អាក្រក់ ដោយហេតុ​ថា​សព្វ​សត្វ​ទាំងអស់​ប្រព្រឹត្ត​ទៅ​តាម​កម្ម ដែល​បាន​តាក់តែង​ពួក​គេ​រៀង​ៗ​ខ្លួន ។ ផលកម្ម និង​វាសនា របស់​ពួក​គេ​ខុស​គ្នា ព្រោះតែ​គេ​បាន​ធ្វើ​កម្ម​ផ្សេង​ៗ​គ្នា ។

លក្ខណៈ​ដែល​កម្ម​កើតឡើង​យ៉ាងដូចម្តេច និង​លក្ខណៈ​នៃ​កម្ម​ឱ្យ​ផល​យ៉ាងដូចម្តេច​នោះ​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​កម្ម ។ ដោយ​មាន​ជំនួយ​ពី​ច្បាប់​កម្ម យើង​អាច​ពន្យល់​ហេតុផល​ខុស​គ្នា​តាម​ផលកម្ម និង​វាសនា​របស់​មនុស្ស ព្រមទាំង​បញ្ហា​ជីវិត​ជា​ច្រើន​ផង​ដែរ ។

ច្បាប់​កម្ម គឺ​មិន​ត្រូវ​បាន​ត្រួតត្រា​ដោយ​អាទិទេព​ដែល​មាន​អំណាច​ណាមួយ​ឡើយ ។ វា​ជា​ច្បាប់ធម្មជាតិ ដែល​ដំណើរការ​ទៅ​តាម​ហេតុ​របស់​វា​ផ្ទាល់ ។ វា​មិន​បាន​គាំទ្រ​ឬ​លម្អៀង​ដល់​អ្នកមាន ឬ​អ្នកក្រ​ទេ ។ អ្នក​ធ្វើ​នឹង​បាន​ទៅ​កាន់​សុគតិភព ឯ​អ្នក​ប្រព្រឹត្ត​អាក្រក់​នឹង​កាន់​អបាយភូមិ នេះ​ជា​សត្យា​នុម​តិ​របស់​ច្បាប់​កម្មផល ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ