ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេងមែន​! មួយ​ជីវិត​នៃ​អ្នក​ឆ្នាំ​ទាំង​៥​នេះ​មិន​ដែល​ស្គាល់​ពាក្យ​ថា​«​ខ្វះ​»សោះឡើយ

2 ឆ្នាំ មុន

កំពូល​ហោរ​ចិន​សែ​បាន​ធ្វើការ​បកស្រាយ​ពី​ជោគជតារាសី​នៃ​ឆ្នាំ​ទាំង​១២​ក្នុង​នោះ​ឆ្នាំ មមែ ច រោង ឆ្លូវ ថោះ ជួប​លាភ​សំណាង ង៉ូ​វ​ហេង​ខ្លាំង ដោយហេតុ​ថា​ឆ្នាំ​ទាំងនេះ​ប្រាកដ​ណាស់​ជា​អ្នកមាន​លុយ​វាល់​លាន មានសំណាង​ធំ…

កំពូល​ហោរ​ចិន​សែ​បាន​ធ្វើការ​បកស្រាយ​ពី​ជោគជតារាសី​នៃ​ឆ្នាំ​ទាំង​១២​ក្នុង​នោះ​ឆ្នាំ មមែ ច រោង ឆ្លូវ ថោះ ជួប​លាភ​សំណាង ង៉ូ​វ​ហេង​ខ្លាំង ដោយហេតុ​ថា​ឆ្នាំ​ទាំងនេះ​ប្រាកដ​ណាស់​ជា​អ្នកមាន​លុយ​វាល់​លាន មានសំណាង​ធំ មាស ប្រាក់ កែវកង ទ្រព្យសម្បត្តិ ឋានៈ បុណ្យស័ក្តិ​ឧដុង្គឧត្តម ក៏​ដូច​ជា​សុភមង្គល​មហាប្រសើរ ដែល​តម្រូវ​ឲ្យ​លោក​អ្នក​បួងសួង សុំ​លាភសក្ការៈ​ឥឡូវនេះ ។

ទេវតា​នឹង​ប្រទាន​ពរ​ជ័យ​លាភ​សំណាង​ដល់​លោក​អ្នក​ដែល​មានចិត្ត​ស្មោះត្រង់ មាន​សន្តាន​ចិត្តល្អ ចេះ​ធ្វើបុណ្យ​បំពេញ​ទាន​ដល់​អ្នក​ដទៃ ។ ជាក់ស្តែង​អ្នក​កើត​ឆ្នាំ​ទាំង​៥​នេះ​ដែល​មាន​និស្ស័យ​នឹង​ទេវតា​ទ្រព្យ មាន​បុគ្គលិកលក្ខណៈ​ជា​មនុស្ស​មាន​វាសនា​ល្អ​គួរ​ទទួល​កំណប់ទ្រព្យ​គាប់ប្រសើរ​ពេញ​មួយ​ជីវិត​របស់​ពួក​គេ​ក្នុង​ជាតិ​នេះ​ហើយ លេខ​នាំ​ហេង ២៥៨ ពណ៌​នាំ​សំណាង ខៀវ មាន និង​បៃតង មាន​លាភ​មាន​ជ័យ​ជុំ​សិរី​សួស្តី ។

ឆ្នាំមមែ រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ ពេញ​មួយ​ជីវិត​នេះ​ជា​អ្នក​បរិបូណ៌​ទ្រព្យធន ទោះជា​លោក​អ្នក​ធ្វើ​កិច្ចការ​អ្វី​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​គាប់ចិត្ត ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់

ឆ្នាំច ទោះបីជា​សុនខ​មាន​រូបរាង​មិនសូវ​ធំ​ក៏​ពិតមែនតែ​ពោរពេញ​ទៅ​ដោយ​ភាព​ឆ្លាត​វៃ​ប្រៀប​បាន​នឹង​អ្នក​សព្វ​ថ្ងៃនេះ ។ តាម​ជោគវាសនា​របស់​អ្នក​បាន​ចារ​មក​ថា​ពេញ​មួយ​ជីវិត​នេះ​អ្នក​នឹង​ត្រូវ​មាន​ជីវភាព​ធូរធារ​ខ្លាំង​គឺ​មិន​ដែល​ស្គាល់​ពាក្យ​ថា​ខ្វះខាត​ឡើយ ពិសេស​ការ​រកស៊ី​រក​ប្រាក់ ឬ​អាជីវកម្ម​ការងារ​របស់​អ្នក​នឹង​មាន​ភាព​រីក​ចម្រើន​ពី​តូច​ទៅ​ធំ ធំ​ឡើង​ៗ​រហូត​លុយ​ក្នុង​ឃ្លាំង​ពេញ​ហូរហៀរ ។

ឆ្នាំរោង ពេញ​មួយ​ជីវិត​នេះ​រាសី​របស់​អ្នក​ឡើង​ខ្ពស់ត្រដែត ជា​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​សម្បូរហូរហៀរ​មិន​ដែល​ស្គាល់​ពាក្យ​ថា​ខ្វះ​ចាយ​សោះឡើយ ។ ចំណែក​អ្នក​ដែល​ចង់​ធ្វើ​ជំនួញ បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វី​ក៏​ដោយ​រមែង​ទទួលផល​ល្អជា​និច្ច​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំជូត ជីវិត​ការងារ​របស់​អ្នក​ពិតជា​មាន​ភាពល្អ​ប្រសើរ​ខ្លាំង​បំផុត​ពេញ​មួយ​ជីវិត​នេះ​ពិសេស​នឹង​ក្លាយជា​អ្នកដឹកនាំ​គេ​មិន​ខាន ។ រាល់​បញ្ហា​ទាំងឡាយ​ទាំងពួង​នឹង​ត្រូវ​រលាយ​ផុតរលត់​បាត់​ពី​ជីវិត​របស់​អ្នក​ដោយ​មានការ​ប្រទាន​លាភ​ជ័យ​ពី​ទេវតា​ទ្រព្យ ធ្វើ​ឱ្យ​ជីវិត​អ្នក​ពោរពេញ​ដោយ​សេចក្តីសុខ​និង​សុភមង្គល​អស់​មួយ​ជីវិត ។

ឆ្នាំថោះ កំពូល​ហោរ​ប្រាប់​ថា ពេញ​មួយ​ជីវិត​នេះ​នឹង​មាន​មនុស្ស​ល្អ​ម្នាក់​ចូល​មក​ក្នុង​ជីវិត​អ្នក​ដើម្បី​ជួយ​ជ្រោមជ្រែង​និង​កែតម្រូវ​ជីវិត​អ្នក​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ពោរពេញ​ដោយ​សុខ​សុភមង្គល​ដោយ​គំនរ​ទ្រព្យធន ។ មានឱកាស​បង្កើន​សម្ថ​ភាព​ខ្លួនឯង​ឱ្យ​ល្អ​ប្រសើរ​ជាង​មុន​បាន​យ៉ាង​ពិតប្រាកដ ពិសេស​មាន​មនុស្ស​មិន​ច្រើន​ឡើយ​ដែល​អាច​ធ្វើ​បាន​ដូច​អ្នក​បាន ដូចនេះ​ត្រូវ​ចេះ​ក្តោប​ក្តាប់​ឱកាស​នេះ​ឱ្យ​បាន​ល្អ អ្នក​នឹង​សម្បូរ​លុយ​ដូច​សេដ្ឋី​រយ​លាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ