ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​អា​រ៉ា​ប៊ី​សាអូឌីត អាច​នឹង​ដំឡើង​តម្លៃ​ប្រេង នៅ​ក្នុង​តំបន់​អាស៊ី នៅ​ខែមករា ខាង​មុខ​នេះ

2 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សាឌីត ​៖ ថ្មី​ៗ​នេះយោង​តាម​ប្រភព​ពី​ពាណិជ្ជករ​មួយរូបបាន​និយាយ​ថា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ជា​ប្រទេស​លំដាប់​កំពូល​មួយក្នុង​ចំណោម​ប្រទេស​ទាំង ​១០ ​ក្នុង​ពិភពលោក ដែល​នាំ​ចេញ​ប្រេង អាច​នឹង​ដំឡើង​តម្លៃ​ប្រេង​ឆៅ សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី…

ប្រទេស​អា​រ៉ា​ប៊ី​សាឌីត ​៖ ថ្មី​ៗ​នេះយោង​តាម​ប្រភព​ពី​ពាណិជ្ជករ​មួយរូបបាន​និយាយ​ថា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ជា​ប្រទេស​លំដាប់​កំពូល​មួយក្នុង​ចំណោម​ប្រទេស​ទាំង ​១០ ​ក្នុង​ពិភពលោក ដែល​នាំ​ចេញ​ប្រេង អាច​នឹង​ដំឡើង​តម្លៃ​ប្រេង​ឆៅ សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី នា​ខែមករា ខាង​មុខ​នេះ នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​កើនឡើង​ដ៏​ធំនៅ​ក្នុង​ទីផ្សារ​តំបន់​មជ្ឈិមបូព៌ា​កាលពី​ខែ​វិ​ច្ឆ​កា កន្លង​មកនេះ ​។ ម្យ៉ាងវិញទៀត​ក៏​ព្រោះថា ​កម្រិតនៃ​ការ​ចម្រាញ់​ប្រេង​ខ្សោយ​ និង​ការ​ចេញ​ស្តុក​ប្រេង​ត្រូវធ្វើ​ឡើង​វិញ និង​ហេតុផល​មួយទៀត​ដោយសារ​អ្នក​ប្រើប្រាស់​កាត់​បន្ថយ​នៃ​ការ​ប្រើប្រាស់​ប្រេង​ផង​ដែរ ។

នេះ​បើ​តាម​ការ​ស្ទង់​មតិ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ទទួល​បាន​ប្រភព​ពី​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​អាស៊ី​ចំនួន ៧ បាន​បង្ហាញ​ថា​ តម្លៃ​លក់​ជា​ផ្លូវការ​ក្នុង​ខែមករា (OSP) សម្រាប់​ប្រេង​ឆៅ Arab Light អាច​រក្សា​ការ​ផ្លាស់​ប្តូរ​តិចតួច ឬ​កើនឡើង​រហូត​ដល់ $1.20 ក្នុង​មួយ​បារ៉ែល នេះ​ក្នុង​គោលបំណង​ដើម្បី​តាមដាន​ការ​កើនឡើង​ប្រៀបធៀប​គ្នា នៃ​តម្លៃ​គោល​របស់​ទីក្រុង​ឌូ​បៃ លើ​តម្រូវការ​ប្រេង​ឆៅ​ដ៏​ខ្លាំងកាលពី​ខែ​មុន​​ ។

ប្រភព​ពី​ពាណិជ្ជករ​បាន​បន្ត​ថា ការ​សម្រេចចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (២​ ស​ប្តា​ហ៍​មុន​) ដោយ​ក្រុម​អង្គការ​នាំ​ចេញ​ប្រេង​ដ៏​ធំ​គឺ Petroleum Exporting Countries និង​សម្ព័ន្ធមិត្ត​របស់​ពួក​គេ ជា​ក្រុម​ដែល​គេ​ស្គាល់​ថា OPEC + ពួក​គេ​ត្រូវ​បន្ត​បង្កើន​ផលិតកម្ម 400,000 បារ៉ែល ក្នុង​មួយ​ថ្ងៃ​ក្នុង​ខែមករា ប៉ុន្តែ​ពួក​គេ​ក៏​កំពុង​សិក្សា​ផង​ដែរ ក៏​ព្រោះថា ​អាច​នឹង​ប៉ះពាល់​ដល់​របៀបដែល​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​កំណត់ នៃ OSPs ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នកវិភាគ​ខ្លះ​បាន​និយាយ​ថា ដោយ​ថ្លឹងថ្លែង​ពី​ផល​ប៉ះពាល់​ដែល​សហរដ្ឋអាមេរិក​ធ្លាប់​បាន​ចេញផ្សាយ​ថា ​ខ្លួន ទទួល​រង​ផល​ប៉ះពាល់​ពី​វិស័យ​ប្រេង​ឆៅ​ចំនួន 50 លាន​បារ៉ែល​នៅ​ក្នុង​ត្រីមាស​ទី​មួយ​នោះ ដូចនេះ OPEC+ ក៏​នឹង​កំពុង​វាយតម្លៃ​បន្ថែម ក្រោម​ហេតុផល​នៃ​ជំងឺ​បំប្លែង​ថ្មី Omicron Coronavirus អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​តម្រូវការ​ប្រេងឥន្ធនៈ ហើយ​ប្រទេស​នានា​អាច​នឹង​មានការ​រឹតត្បិត ប្រទេស​ឡើង​វិញ ដូច​ជា​ការ​រឹត​បន្តឹង​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ ​។

គូរ​រំ​លឹ​កផង​ដែរ​ថា តម្លៃ​ប្រេង​ពិភពលោក​បាន​ធ្លាក់​ចុះ​ប្រហែល 10 ដុល្លារ​ក្នុង​មួយ​បារ៉ែល ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍ (២ ​ស​ប្តា​ហ៍​មុន​) នៅ​ពេល​ដែល​ព័ត៌មាន​នៃ​ជំងឺ Omicron រាតត្បាត ​និង​បំប្លែង​ខ្លួន ដែល​ជា​ហេតុ​អង្រួន​ចិត្ត​អ្នក​វិនិយោគ​សារ​ជា​ថ្មី​ ៕ ប្រភព ​៖ arabnews

អត្ថបទសរសេរ ដោយ