ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​សា.កស.ព​បុរស​វ័យជាង​២០ឆ្នាំ​ម្នាក់​នៅ​កំ​ពោត​ព្រៃ​ក្នុង​ស្រុក​ឆ្លូង​​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖ តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤ ខែ​ឆ្នូ ឆ្នាំ​២០២១ បន្ទាប់​ប្រជាពលរដ្ឋបាន​រាយ​ការ​ណ៍មក​សមត្ថ​កិច្ច​ប៉ុស្តិ៍​ថា​ បាន​ឃើញ​ម៉ូតូម៉ាក​វ៉ា​វ​ អាល់​ហ្វា​ ស៊េរី​ឆ្នាំ​២០១៧…

ខេត្ត​ក្រចេះ ៖ តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤ ខែ​ឆ្នូ ឆ្នាំ​២០២១ បន្ទាប់​ប្រជាពលរដ្ឋបាន​រាយ​ការ​ណ៍មក​សមត្ថ​កិច្ច​ប៉ុស្តិ៍​ថា​ បាន​ឃើញ​ម៉ូតូម៉ាក​វ៉ា​វ​ អាល់​ហ្វា​ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ​មួយ​គ្រឿង គ្មាន​ស្លាក​លេខ​ទុក​ចោល​ជាច្រើន​ថ្ងៃ​ នៅ​ក្បែរ​ព្រៃ​ជិត​ផ្លូវ​ឡើង​ភ្នំ​ក្អែរ ។ ភ្លាម​នោះ​ កំលាំង​​ក៏បាន​សហការ​ជាមួយ​កំលាំង​ប្រជា​ការពារបាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ ក៏​​ធុំ​ក្លិនស្អុយ អាសោច៍ សមត្ថកិច្ច​ក៏​បានតាម​រុករក​​ក្លិនស្អុយ​​នោះ រហូតប្រទះ​ឃើញ​សាកសព​​នៅ​កំ​ពោត​ព្រៃ​ ចម្ងាយ​ពី​ម៉ូតូ​ប្រហែល​២០​
ម៉ែត្រ​។

តាមសេចក្តីរាយការណ៍ថា បុរស​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ មាន​​ឈ្មោះ អុ​ិ​ន វាសនា អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កញ្ជរ ឃុំ​ក​ញ្ចរ ស្រុក​ឆ្លូង ខេត្តក្រចេះ ​។ តាម​កំលាំង​ជំនាញ​បច្ចេកទេស​ខេត្ត សហការ​ជាមួយ​ជំនាញ​ស្រុក បានអោយ​ដឹង ថា​ជន​រង​គ្រោះ​ពិតជា​ស្លា.ប់​ដោយសារ​អំពើ​ឃាតកម្ម​ពិតប្រាកដ​មែន​។ ព្រោះ​សភាព​សាកសព​មាន​ស្នាម​ប្រេះ​លលា​ដ៍​ផ្នែក​ខាងក្រោយ​ លើ​គុម្ព​ត្រចៀក​ខាងឆ្វេង ក្រៅពី​នោះ​ ពុំ​មាន​អ្វី​គួរ​ឲ្យ​គាត់​សម្គាល់​ទេ ស្ថានភាព​សាកសព​ហើម​ស្អុយរលួយ​អស់ហើយ​ ។

សូម​បញ្ជា​ក់ថា ករណី​ឃាតកម្ម​ន​នេះ ​កំលាំង​ជំនាញ​នៃ​អធិការ​ស្រុក​ឆ្លូង កំពុងធ្វើការ​ស៊ើបអ​ង្គេ​ត​ប្រមូល​វត្ថុ​តាង ​ដើម្បី​បូក​សរុប​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ខេត្ត​ដើម្បី​បន្ត​និ​តិ​វិធី​ ។​

អត្ថបទសរសេរ ដោយ