ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​ម្តេច​ដើម្បី​ដោះស្រាយ​ជាមួយ​កុមារ​ព្រហើនកោងកាច !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំហាន​ដំបូង​ឆ្ពោះទៅ​រក​ការ​ទប់ស្កាត់​អាកប្បកិរិយា​ឈ្លានពាន ឬ​ព្រហើនកោងកាច​របស់​កុមារ គឺ​ការ​កំណត់​មូលហេតុ​ដែល​អាច​កើត​មាន និង​ប្រភេទ​នៃ​ការ​ព្រហើនកោងកាច​ដែល​កុមារ​បង្ហាញ ។ ចូរ​ពិនិត្យ​រក​មើល​កត្តា​ដែល​អាច​កើត​មាន​សម្រាប់​ការ​ព្រហើនកោងកាច​របស់​កូន​អ្នក ។ នៅ​ពេល​ដែល​អ្នក​ហាក់ដូចជា​បាន​កំណត់​មូលហេតុ…

រាជធានី​ភ្នំពេញ ៖ ជំហាន​ដំបូង​ឆ្ពោះទៅ​រក​ការ​ទប់ស្កាត់​អាកប្បកិរិយា​ឈ្លានពាន ឬ​ព្រហើនកោងកាច​របស់​កុមារ គឺ​ការ​កំណត់​មូលហេតុ​ដែល​អាច​កើត​មាន និង​ប្រភេទ​នៃ​ការ​ព្រហើនកោងកាច​ដែល​កុមារ​បង្ហាញ ។ ចូរ​ពិនិត្យ​រក​មើល​កត្តា​ដែល​អាច​កើត​មាន​សម្រាប់​ការ​ព្រហើនកោងកាច​របស់​កូន​អ្នក ។ នៅ​ពេល​ដែល​អ្នក​ហាក់ដូចជា​បាន​កំណត់​មូលហេតុ និង​ប្រភេទ​នៃ​ការ​ឈ្លានពាន​នោះ អ្នក​អាច​ពិចារណា​សាកល្បង​នូវ​អន្តរាគមន៍​ណាមួយ​ខាងក្រោម ៖

១. ជំរុញ​ការ​ប្រើប្រាស់​ពាក្យ ៖ កុមារ​ដែល​មាន​ចរិតមិនល្អ​គួរ​ត្រូវ​បាន​ដាស់តឿន​ឱ្យ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ពាក្យ​សំដី​ពី​អារម្មណ៍​របស់​ពួក​គេ​ទៅ​កាន់​មាតាបិតា ឬ​មិត្ត​ភ័ក្តិ ។ ប្រសិនបើ​អ្នក​យល់​ថា កូន​របស់​អ្នកមាន​ភាព​តានតឹង ហើយ​អាច​នឹង​ក្លាយជា​ហិង្សា​នៅ​ពេល​ណាមួយ​នោះ សូម​អន្តរាគមន៍​ដោយ​និយាយ​ពាក្យ​ដូច​ជា «​ម៉ាក់​ដឹង​ថា​កូន​ខឹង​» ។ កុមារ​គួរតែ​ត្រូវ​បាន​បង្រៀន​ឱ្យ​ចេះ​សុំ​ទោស និង​និយាយ​ពាក្យ​ដូច​ជា «​សុំ​ទោស​» ក្នុង​កំលុង​ពេល​គេ​បង្ហាញ​ទ​ង្វើ​ព្រហើនកោងកាច​ដោយ​ចៃដន្យ ។

២. បង្ហាញ​គំរូ​អាកប្បកិរិយា​មិន​ព្រហើនកោងកាច ៖ កូន​រៀន​បាន​ច្រើន​ពី​ឪពុក​ម្តាយ ។ អ្នក​ត្រូវ​តែ​បង្កើត​គំរូ​ត្រឹមត្រូវ​នៅផ្ទះ ដើម្បី​កុំឱ្យ​កូន​រៀន​ព្រហើនកោងកាច ។ សូម​ប្រយ័ត្ន និង​និយាយ​ទន់ភ្លន់​ជាមួយ​ប្តី​ប្រពន្ធ ឪពុក​ម្តាយ និង​អ្នក​ដទៃ​នៅ​ចំពោះ​មុខ​កូន​របស់​អ្នក ។ ចូរ​ប្រើ​ពាក្យ​សំដី​គួរសម ទោះបីជា​អ្នក​ន​ខឹង​កូន​ក៏​ដោយ ។ ពេល​កូន​ឃើញ​អ្នករក្សា​ភាព​ស្ងប់ស្ងាត់ សូ​ម្បី​តែ​ក្នុង​ស្ថានភាព​ដែល​ខឹង ឬ​ខកចិត្ត ពួក​គេ​នឹង​រៀន​ចម្លង​វា​តាម​អាកប្បកិរិយា ។

៣. សរសើរ​កូន​របស់​អ្នក ៖ សរសើរ​កូន​របស់​អ្នក ពេល​គេ​ធ្វើ​អ្វីមួយ​បាន​ត្រឹមត្រូវ សរសើរ​ពួក​គេ​នៅ​ពេល​ពួក​គេ​ដោះស្រាយ​បញ្ហា​ដោយ​មិន​ស្រែក ឬ​ព្រហើនកោងកាច ។ ការ​កោតសរសើរ​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា ទទួល​បាន​រង្វាន់ និង​ពង្រឹង​អាកប្ប
កិរិយា​វិជ្ជមាន ។

៤. កំណត់​កាលវិភាគ និង​ច្បាប់ ៖ វា​អាច​កាត់​បន្ថយ​ការ​រំជើបរំជួល និង​ការ​ព្រហើនកោងកាច ។ កំណត់​កាលវិភាគ​ប្រចាំ​ថ្ងៃ​សម្រាប់​ម៉ោង​លេង ការ​គេង និង​សកម្មភាព​ផ្សេង​ៗ​ទៀត ។ បន្ទាប់​មក កូន​របស់​អ្នក​នឹង​ដឹង​ថា តើ​ពេល​ណា​ត្រូវ​រំពឹង​ថា នឹង​មាន​សកម្មភាព​ណា ដោយ​មិន​ងាក​ទៅ​រក​ការ​ខកចិត្ត ។ កុំឱ្យ​កូន​មើល​រឿង ឬ​ឃើញ​អំពើ​ហឹ​ង្សា​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ទូរទស្សន៍ ។
ប្រសិនបើ​កុមារ​តែងតែ​ឈ្លោះ​ជាមួយ​បងប្អូន​បង្កើត​ទៅ​លើ​របស់​ក្មេង​លេង ចូរ​កំណត់​ច្បាប់​ថា តើ​អ្នក​ណា​លេង​ជាមួយ​តុក្កតា និង​រយៈពេល​ប៉ុន្មាន ។ ទិញ​ប្រដាប់​ក្មេង​លេង​ដាច់​ដោយឡែក​នៅ​ពេល​ណា​ដែល​អាច​ធ្វើ​ទៅ​បាន ។ ចៀសវាង​ការ​ទិញ​របស់​ក្មេង​លេង​ដែល​ទាមទារ​ការ​លេង​ដ៏​ខ្លាំងក្លា ដូច​ជា​កាំភ្លើង​ក្មេង​លេង ។

អ្នក​ក៏​អាច​ទទួលយក​ជំនួយ​ពី​អន​ឡាញ ឬ​ក្រុមគាំទ្រ​ក្នុងស្រុក ដើម្បី​ស្វែង​យល់​ពី​វិធី​ថ្មី​នៃ​ការ​ដោះស្រាយ​ជាមួយ​កុមារ​ដែល​ព្រហើនកោងកាច ។ ប្រសិនបើ​កូន​របស់​អ្នក​មិន​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​អន្តរាគមន៍​របស់​អ្នក ឬ​មូលហេតុ​ហួស​ពី​ការ​គ្រប់គ្រង​របស់​អ្នក សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ចិត្តសាស្ត្រ ឬ​អ្នកជំនាញ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស ឡាញ​ន៍ ផ្តល់​ជូន​សេវាកម្ម​អប់រំ​ម​ត្តេ​យ្យ​ភាសា​ខែ្ម​រ និង​អង់គ្លេស ចំណេះ​ទូទៅ​ខ្មែរ ភាសា​ចិន និង​ភាសា​អង់គ្លេស និង​បន្ត​ទទួល​ចុះ​ឈ្មោះ​សិស្ស សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ទី ១ ដល់ ទី ១២ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់គ្រង​ការ​សិក្សា និង​អេប​សាលារៀន ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។