ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​កើត​អំពី​ការ​មិន​ប្រកបដោយ​រាគៈ​ដ៏​ក្លៀវក្លា

2 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម្ម​សមាទាន ដែល​មាន​សេចក្តីសុខ​ក្នុង​បច្ចុប្បន្ន ទាំង​មាន​សេចក្តីសុខ​ជា​វិបាក​តទៅ​អនាគត តើ​ដូច​ម្តេច ? ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ មិនជា​អ្នកមាន​ជាតិ​ប្រកបដោយ​រាគៈ​ដ៏​ក្លៀវក្លា…

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម្ម​សមាទាន ដែល​មាន​សេចក្តីសុខ​ក្នុង​បច្ចុប្បន្ន ទាំង​មាន​សេចក្តីសុខ​ជា​វិបាក​តទៅ​អនាគត តើ​ដូច​ម្តេច ?

ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ មិនជា​អ្នកមាន​ជាតិ​ប្រកបដោយ​រាគៈ​ដ៏​ក្លៀវក្លា តាម​ប្រក្រតី បុគ្គល​នោះ​មិន​រង​ទុក្ខ ទោមនស្ស ដែល​កើត​អំពី​រាគៈ​រឿយ​ៗ ។ មិនជា​អ្នកមាន​ជាតិ ប្រកបដោយ​ទោសៈ ដ៏​ក្លៀវក្លា តាម​ប្រក្រតី បុគ្គល​នោះ មិន​រង​ទុក្ខ ទោមនស្ស ដែល​កើត​អំពី​ទោសៈ​រឿយ​ៗ ។

មិនជា​អ្នកមាន​ជាតិ​ប្រកបដោយ​មោហៈ ដ៏​ក្លៀវក្លា តាម​ប្រក្រតី​បុគ្គល​នោះ​មិន​រង​ទុក្ខ ទោមនស្ស ដែល​កើត​អំពី​មោហៈ​រឿយ​ៗ ។ បុគ្គល​នោះ ជា​អ្នក​ស្ងប់ស្ងាត់ ចាក​កាម​ទាំងឡាយ ស្ងប់ស្ងាត់ ចាក​អកុសលធម៌​ទាំងឡាយ ក៏​ចូល​កាន់​បឋមជ្ឈាន ដែល​ប្រក​បដោយ​វិត​ក្កៈ វិចា​រៈ មាន​បីតិ និង​សុខ កើត​អំពី​សេចក្តី​ស្ងប់ស្ងាត់ ។

លុះ​បុគ្គល​នោះ​បាន​រម្ងាប់​វិត​ក្កៈ វិចា​រៈហើយ ក៏​ចូល​កាន់​ទុតិយ​ជ្ឈា​ន ដែល​មាន​ក្នុង​ខ្លួន​ជាទី​ជ្រះថ្លា មាន​ភាព​នៃ​ចិត្ត​ខ្ពស់​ឯក គ្មាន​វិត​ក្កៈ វិចា​រៈ មាន​តែ​បីតិ និង​សុខ កើត​អំពី​សមាធិ ចូល​កាន់​ត​តិ​យ​ជ្ឈា​ន ចូល​កាន់​ចតុ​ត្ថ​ជ្ឈា​ន ។ បុគ្គល​នោះ លុះ​ម្លា​យ​រាង​កាយ បន្ទាប់​អំពី​មរណៈ​ទៅ តែង​ទៅ​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ។

ម្នាល​ភិក្ខុ​ទាំងឡាយ​ធម្ម​សមាទាន​នេះ តថាគត​ហៅ​ថា មាន​សេចក្តីសុខ​ក្នុង​បច្ចុប្បន្ន ទាំង​មាន​សេចក្តីសុខ​ជា​វិបាក​តទៅ ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង​ធម្ម​សមាទាន​ប្រកបដោយ​ធម៌ ។

លុះ​ព្រះ​មាន​ព្រះ​ភាគ សម្ដែង​ភាសិត​នេះ​ចប់​ហើយ ភិក្ខុ​ទាំងនោះ​ក៏​មានចិត្ត​ត្រេកអរ រីករាយ​នឹង​ភាសិត​របស់​ព្រះ​មាន​ព្រះ​ភាគ ហើយ​បាន​សម្រេច​ធម៌​តាម​ឧបនិស្ស័យ​រៀង​ៗ​ខ្លួន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ