ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាការិនី​វ័យចំណាស់​ជាងគេ​បំផុត​លើ​ពិភពលោក ​ទទួលមរណភាពក្នុង​​វ័យ​១១០ឆ្នាំ​

2 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ លោកយាយ Eileen Ash អតីត​កីឡាការិនី​គ្រី​ឃី​ត​កម្រិត​ខ្ពស់ (Test cricket) ដែល​មាន​វ័យចាស់​ជាងគេ​លើ​

ទីក្រុង​ឡុ​ង​ដ៍ ៖ លោកយាយ Eileen Ash អតីត​កីឡាការិនី​គ្រី​ឃី​ត​កម្រិត​ខ្ពស់ (Test cricket) ដែល​មាន​វ័យចាស់​ជាងគេ​លើ​ពិភពលោក បាន​ទទួលមរណៈភាព​ហើយ ក្នុង​អាយុ​១១០​ឆ្នាំ កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ​។

លោកយាយ Eileen Ash បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​ជាមួយ​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៣៧ ដោយ​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​កម្រិត​ខ្ពស់ (Test Match) ចំនួន​៧​លើក មុន​ពេល​ចូល​និវត្តន៍​ពី​កីឡា​គ្រី​ឃី​ត​នៅ​ឆ្នាំ ១៩៤៩ ។

ជាមួយ​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ លោកស្រី Clare Connor នាយក​គ្រប់គ្រង ECB នៃ​កីឡា​គ្រី​ឃី​ត​ផ្នែក​ស្ត្រី និង​ជា​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស បាន​និយាយ​ថា «Ash គឺជា​អ្នកត្រួសត្រាយ​នៃ​កីឡា​គ្រី​ឃី​ត​។ ខ្ញុំ​សោកស្ដាយ​យ៉ាង​ខ្លាំង ដែល​និយាយ​លា​គាត់​នៅ​ថ្ងៃនេះ​»​។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ ២០១១ លោកយាយ Eileen Ash បាន​ក្លាយជា​អតីត​កីឡាការិនី​គ្រី​ឃី​ត​កម្រិត​ខ្ពស់​ដំបូង​គេ ដែល​រស់នៅ​រហូត​ដល់​អាយុ​១០០​ឆ្នាំ​។ ខណៈ​កាលពី​ខែ មក​រា ឆ្នាំ ២០២១ ស្ថិត​ក្នុង​អាយុ​១០៩​ឆ្នាំ លោកយាយ​បាន​ក្លាយជា​មនុស្ស​ចាស់​បំផុត​នៅ​ចក្រភព​អង់គ្លេស ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩៕

រូបកាលពីនៅពីក្មេង​
រូបកាលពីនៅពីក្មេង​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ