ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុត​ចិត្ត! មនុស្ស​ជាង​២០​នាក់​ស្លា.ប់​ក្នុង​រថយន្ត​បឺស​មួយ​ដែល​ត្រូវ​​ទឹកស្ទឹង​នាំ​យក​ទៅ

2 ឆ្នាំ មុន

មនុស្ស​ជាង​២០​នាក់​បាន​ត្រូវ​ស្លា.ប់​ដោយសារ​​លង់ទឹក កាលពី​ថ្ងៃ​ទី​៤ ខែ​​ធ្នូ ឆ្នាំ២០២១ ខណៈ​ពេល​រថយន្ត​ដែល​ពួក​គេ​​កំពុង​តែ​​ជិះ​​ទៅ​ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ

ប្រទេស​កេ​ន​យ៉ា ៖ បើតាម​ប៉ូលិស​​បាន​រាយការណ៍​​ឱ្យ​ដឹង​ថា មនុស្ស​ជាង​២០​នាក់​បាន​ត្រូវ​ស្លា.ប់​ដោយសារ​​លង់ទឹក កាលពី​ថ្ងៃ​ទី​៤ ខែ​​ធ្នូ ឆ្នាំ២០២១ ខណៈ​ពេល​រថយន្ត​ដែល​ពួក​គេ​​កំពុង​តែ​​ជិះ​​ទៅ​ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ ហើយ​ក៏​បាន​ក្រឡាប់​ពីលើ​ស្ពាន​មួយ ធ្លាក់​​ចូល​​ទៅ​ក្នុង​ទឹកស្ទឹង​ដែល​កំពុង​មាន​ទឹក​ជោរជន់ រួច​កួច​នាំ​យក​រថយន្ត​នេះ​ទៅ​​នៅ​ភាគ​កណ្ដាល​កេ​ន​យ៉ា​។

ខណៈ​ពេល​កើតហេតុ​​នោះ មនុស្ស​ម្នា​បាន​​ស្រែកឱ្យ​គេ​ជួយ​ ​មុន​ពេល​​រថយន្ត​បឺស​​សាលា​ដែល​គេ​ជួល​ជិះ​​ដឹក​បណ្ដា​អ្នក​ទៅ​ចូលរួម​ពិធី​អាពាហ៍​ពិពាហ៍​មួយ នៅ​ទីក្រុង​ KITUI ក្រឡាប់​ និង​លិច​ក្នុង​ទឹក ហើយ​ទឹក​​ក៏​កួច​នាំ​យក​ទៅ​បាត់​​។ មនុស្ស​មួយ​ចំនួន​​ជិះ​ក្នុង​រថយន្ត​នេះ អាច​គេច​ផុត​ពី​គ្រោះថ្នាក់​ មុន​ពេល​​ត្រូវ​ទឹក​កួត​នាំ​យក​ទៅ​។

បើតាម​អភិបាលក្រុង​ KITUI ​លោកស្រី ​CHARITY NGIKU បាន​​ថ្លែង​នៅ​មុខ​បណ្ដា​អ្នកកាសែត​ថា ​យើង​ជួប​ប្រទះ​​នឹង​គ្រោះថ្នាក់​ដ៏​សែន​ទារុ.ណ​នេះ ដែល​កើត​​មាន​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែ​​ធ្នូ​​ ។ លោកស្រី​បន្ត​ថា សាកស.ព​មនុស្ស​​ចំនួន​២៣​នាក់​រហូត​មក​ទល់​ពេល​នេះ ត្រូវ​បាន​​ស្រង់​ចេញពី​ទឹកស្ទឹង ហើយ​នៅ​មាន​សាកស.ព​មនុស្ស​​ជា​ច្រើន​នាក់​ទៀត​ដែល​​នៅ​ជាប់​ក្នុង​រថយន្ត​បឺស​​មួយ​គ្រឿង​នោះ​។ ការ​រុករក​សាកស.ព​ជន​រង​គ្រោះ ​នៅ​បន្ត​ធ្វើ​នា​ព្រឹក​ថ្ងៃ​ទី​៥ ខែ​​ធ្នូ​​ ឆ្នាំ២០២១​នេះ។

លោកស្រី​ថា​ មនុស្ស​​ចំនួន​១២​នាក់​​ត្រូវ​បាន​​ជួយ​សង្គ្រោះ ក្នុង​នោះ​មាន​កុមារ​៤​នាក់​ផងដែរ​។ ​ចំណែក​ចំនួន​ពិតប្រាកដ​នៃ​អ្នកដំណើរ​​ដែល​ជិះ​ក្នុង​រថយន្ត​​ក្រឡាប់​ចូល​ក្នុង​ស្ទឹង ​EBZIU ពេល​កំពុង​មានទឹក​ជោរជន់​ត្រង់​កន្លែង​មួយ​ចម្ងាយ​២០០​គីឡូម៉ែត្រ ខាងកើត​រដ្ឋធានី​ណៃ​រូ​ប៊ី នេះ ​នៅ​មិនដឹង​នៅឡើយ​​ទេ​ ក្នុង​ពេល​ភ្លាម​​ៗ​នោះ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ