ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែពាក្យសម្តី! ប្តីលើកដៃ​ប្រហារជីវិត​ប្រពន្ធ​គ្មាន​ក្តី​មេត្តា

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​អំពើ​ហិ.ង្សា​ក្នុង​គ្រួសារ​មួយបានកើតឡើងបង្កការ​ភ្ញាក់​​ផ្អើលដល់​​អ្នកស្រុក ​ដោយ​បុរស​ជា​ប្តី​ស្រវឹងស្រា

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​អំពើ​ហិ.ង្សា​ក្នុង​គ្រួសារ​មួយបានកើតឡើងបង្កការ​ភ្ញាក់​​ផ្អើលដល់​​អ្នកស្រុក ​ដោយ​បុរស​ជា​ប្តី​ស្រវឹងស្រា ហើយ​រករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ រហូត​ឈាន​ដល់​ការ​ប្រើអំពើ​ហិ.ង្សា​ទៅ​លើ​ប្រពន្ធ​ទាំង​កម្រោល ​រួចវា.យ​ប្រពន្ធ​មួយ​ដៃ​ចំ​ផ្ទៃមុខ​ ​បណ្តាល​ឱ្យ​​ស្ត្រី​ជា​ប្រពន្ធ​ដួល​ទៅ​លើ​ដី ​បន្ទាប់មកបុរសជា​ប្តី​បាន​យក​អាវទៅ​រឹ​.ត ក​ប្រពន្ធ​រហូត​សន្លប់​ស្តូកស្តឹង​ ខណ​:​នោះ​កូនស្រី​បាន​ស្រែក​ឆោឡោ​ហៅ​អ្នក​ជិតខាង​ឱ្យ​​ជួយ រួច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​វៀតណាម​ នៅ​ឃុំ​ច​ន្ទ្រាដែរ​ តែ​ជា​អកុសល​ស្ត្រី​រង​គ្រោះ​បាន​ស្លា.ប់​បាត់បង់​ជីវិ​តបាត់​​ទៅ​ហើយ​។​

​ហេតុការណ៍​ខាងលើនេះ​​បាន​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៤ ​ខែធ្នូ ឆ្នាំ ២០២១ នៅ​ភូមិ​សែន​ត ឃុំ​ច​ន្ទ្រា​ ស្រុក​ច​ន្ទ្រា​​ ខេត្តស្វាយរៀង ។ ​

តាម​​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្តី​ឈ្មោះ​នេ​ត រ៉ា អាយុ​៤៤ឆ្នាំ ចំណែកស្ត្រីរងគ្រោះ​ជា​​ប្រពន្ធ​ឈ្មោះ​សោ សុ​ខី អាយុ​៤៤ឆ្នាំ ។ គ្រួសារនេះ​មាន​ទីលំនៅ​ភូមិ​សែន​ត ឃុំ ច​ន្ទ្រា ស្រុក ច​ន្ទ្រា ខេត្តស្វាយរៀង ។​

តាម​ប្រភព​ដដែលបានបន្ត​ថា មុនពេលកើតហេតុ ជនសង្ស័យ​ជា​ប្តី​ បានផឹកស្រា​ស្រវឹង​ទាស់​ពាក្យ​សម្តី​គ្នា​ ក៏​វា.យ​ប្រពន្ធ​មួយ​ដៃ​ចំ​ផ្ទៃមុខ រួច​ទា​ញ ក ​អាវ​ទៅ​ក្រោយរឹ.ត ក បណ្តាល​ឱ្យ​យ​ប្រពន្ធ​ប្រកា.ច់​សន្ល.ប់​នៅ​នឹង​កន្លែង ។ ភ្លាមៗ​នោះ​កូនស្រី​ឈ្មោះ​តឹក សុខ​គង់ អាយុ​១៤​ឆ្នាំ បាន​មក​ជួយ​ធ្វើ​ចលនាសង្គ្រោះបឋម​ ​ព្រមទាំង​​​ស្រែកហៅ​បងប្អូន​ជិតខាង​ឲ្យ​មក​ជួយ ​និង​​ហៅ​រថយន្ត​ដឹក​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​វៀតណាមដែរ​ ​ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ ស្រាប់តែស្ត្រីរងគ្រោះ​ក៏​ដា.ច់ខ្យល់​ស្លា.ប់​តែ​ម្តង ។

តាម​ប្រភព​ដដែលបានបន្ត​ទៀត​ថា មូលហេតុបណ្តាលមកពី​ប្តី​ស្រវឹងស្រា​វា.យ​ប្រពន្ធ​​មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ​ផងនោះ​ ទើប​បណ្តាល​ឲ្យស្ត្រីជា​ប្រពន្ធ​​ស្លា.ប់​បែប​នេះ​។​

ក្រោយ​ពី​សមត្ថ​កិ​ច្ចពិនិត្យ​ និង​ធ្វើ​កោសល​វិ​ច្ច័​យ​រួច​ ក៏​បាន​ប្រគល់​ស.ព​ឱ្យ​​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​ជនសង្ស័យ​ជា​ប្តី ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ច​ន្ទ្រា ដើ​ម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ