ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​សំណង់​មិន​រៀបរយ​អស់​១២​ខ្នង​ និង​រាលដាលដល់​ផ្ទះ​សមាគមតម្បាញ​អស់​១​ខ្នង​ធំ​ទៀត​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ផ្ទះ​សមាគម​តម្បាញ​មួយ​ខ្នង​ធំ រួម​ទាំងសំណង់​មិន​រៀបរយ​ចំនួន​១២​ខ្នង ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធៅ​

រាជធានី​ភ្នំពេញ​ ៖ ​ផ្ទះ​សមាគម​តម្បាញ​មួយ​ខ្នង​ធំ រួម​ទាំងសំណង់​មិន​រៀបរយ​ចំនួន​១២​ខ្នង ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធៅ​សន្ធៅ​អស់​គ្មាន​សល់ ​ខ​ណៈពេលដែល​អ្នក​រស់នៅ​សំណង់​​មិន​រៀបរយ​ដុត​ទៀន​ទុក​ចោល​។

អគ្គី​ភ័យ​​​​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នា​​ទី​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២១​ នៅ​ជា​មណ្ឌល​សុខភាព​គីឡូម៉ែត្រ​លេខ​៩ ស្ថិត​នៅ​តាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៥ ភូមិ​៥ ក្រុម​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញភ្លើង​បាន​ឆាបឆេះ​ចេញពី​សំណង់​មិន​រៀបរយ​សង់​ជា​ខ្ទម​ៗ​នៅ​តាម​ដងផ្លូវ​ចូល​យ៉ាង​សន្ធោសន្ធៅ​ និង​បាន​ឆេះ​រាលដាលយ៉ាង​រហ័សទៅ​ផ្ទះ​សមាគម​តម្បាញ​ដែល​ស្ថិត​នៅជាន់​ទី​១ ​នៅ​ក្បែរ​នោះ​ ។ ​ភ្លាម​ៗនោះ​ នគរបាល​ក៍បាន​ចុះ​ទៅ​អន្តរាគមន៍​ទាក់ទង​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​អន្តរា​គម​ន៍ ។

តាម​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះនៃ​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១៤​គ្រឿង ​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ហើយ ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​។

តាម​នគរបាល​អោយ​ដឹង​ទៀត​ថា ផ្ទះ​ខ្ទម​សំណង់​មិន​រៀបរយ​ចំនួន​១២​ខ្នង ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​ទាំងស្រុង ហើយ​បាន​ឆេះ​រាលដាលទៅ​ផ្ទះ​សមាគម​តម្បាញ​១​ខ្នង ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម ទំហំ ប្រវែង​១៥​ម៉ែត្រ គុណ​១៥​ម៉ែត្រ​ ​មាន​ម្ចាស់ ឈ្មោះ​ចាន់ សារី​ម ភេទ​ស្រី អាយុ ៦១​ឆ្នាំ មុខរបរគ្រូ​តំ​ម្បា​ញ ។

ផ្ទះ​សិប្បកម្ម​សូត្រ​តម្បាញ​និង​ហូល រួម​មាន​សម្ភា​រៈ កុំព្យូទ័រ​ចំនួន ៣​គ្រឿង​, ទូរ​ទឹកកក​ចំនួន ១​គ្រឿង​, លុយ​ចំនួន​២​លាន​រៀល និង​លុយ​ដុល្លារ​ចំនួន១០០០​ដុល្លារ​ត្រូវ​ភ្លើងឆេះ​រង​ការ​ខូចខាត​ទាំងស្រុង ។ ទោះបីជា​យ៉ាងណា ផ្ទះ​​ដើមហេតុ សមត្ថកិច្ចពុំ​បាន​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​ឡើយ ដោយ​រត់គេច​ខ្លួន​បាត់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ