ថ្ងៃនេះ! រកឃើញអ្នកឆ្លងកូវីដថ្មី២៤នាក់ ស្លា.ប់៤នាក់ និងជាសះស្បើយ២១នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីតែ២៤នាក់ និងព្យាបាលជាសះស្បើយ២១
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីតែ២៤នាក់ និងព្យាបាលជាសះស្បើយ២១
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីតែ២៤នាក់ និងព្យាបាលជាសះស្បើយ២១នាក់ និងស្លា.ប់៤នាក់។
ក្រសួងបានលើកឡើងថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី 24 (PCR) នាក់ទៀត ជាសះស្បើយ 21 នាក់ និងស្លា.ប់ 4 នាក់ (3 នាក់ មិនបានចាក់វ៉ាក់សាំង)។
ក្រសួងបានលើកឡើងថា ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ មានករណីឆ្លងសហគមន៍ 22នាក់ និងអ្នកដំណើរពីបរទេស2នាក់ ហើយគិតត្រឹមព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន120,256នាក់ និងអ្នកព្យាបាលជាសះស្បើយចំនួន116,609 នាក់នឹងអ្នកស្លាប់ចំនួន 2,960 នាក់។
ក្រសួងក៏បានឲ្យដឹងថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងលើប្រជាជនអាយុពី១៨ឆ្នាំឡើង មាន ១០១,០២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៦១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់នឹងលើកុមារអាយុ ០៥ឆ្នាំ មាន ៩០,៥៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។
ក្រសួងបន្តទៀតថា ជាលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន៨៨,៥៥% ៕
ចែករំលែកព័តមាននេះ