ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្ម​ទឹកកក​ថៅកែ ស៊ី សុ​វ​ណ្ណា​រ៉ា បញ្ចេញ​ទឹក​ស្អុយ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ រោង​សិប្បកម្ម​ទឹកកក​របស់​លោក​ថៅកែ ស៊ី សុ​វ​ណ្ណា​រ៉ា បញ្ចេញ​ទឹក​ស្អុយ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​បំផ្លាញ​បរិស្ថាន ។

ខេត្តកំពង់ធំ ៖ រោង​សិប្បកម្ម​ទឹកកក​របស់​លោក​ថៅកែ ស៊ី សុ​វ​ណ្ណា​រ៉ា បញ្ចេញ​ទឹក​ស្អុយ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​បំផ្លាញ​បរិស្ថាន ។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ត្រស់ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ នាំ​គ្នា​និយាយ​រិះគន់​ដល់​អាជ្ញាធរ​ឃុំ ស្រុក និង​មន្ទីរ​ដែល​ពាក់ព័ន្ធ​ថា មិន​គិតគូរ​ដល់​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស បែរជា​បណ្តែតបណ្តោយ​ឲ្យ​ម្ចាស់​បើក​ធ្វើ​អាជីវកម្ម​រោង​សិប្បកម្ម​ទឹកកក លោក ថៅកែ ស៊ី សុ​វ​ណ្ណា​រ៉ា បង្ហូរទឹក​កខ្វក់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ពួក​គាត់​បាន​រាយការណ៍​ការ​ប្រាប់​អាជ្ញាធរ​ភូមិ ឃុំ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ដែរ តែ​ហាក់ដូចជា​គ្មាន​វិធានការ​សោះ ។

ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា ពួក​គាត់​រស់នៅ​ទីនោះ​សែនពិបាក ទី​១.​ស្អុយ​ទឹក​កខ្វក់​ដែល​គេ​បង្ហូរ​ចេញ​មក​ក្រៅ និង​ទី​២. ធុំក្លិន​ហ្គែ​ល​ដែល​សាយភាយ​ចេញពី​រោងចក្រ​ទឹកកក ធ្វើ​ឲ្យ​សុខភាព​កូនចៅ ព្រមទាំង​មនុស្ស​ចាស់​ផង​ដែរ តែងតែមាន​ជំងឺ​មិន​ចេះ​ចប់ ជា​ពិសេស​នៅ​រដូវវស្សា​ទឹក​ស្អុយ​នេះ​ឡើ​ពាសពេញ​ដី​នៅ​ម្តុំ​នោះ ហើយ​ក៏​ធ្វើ​ឲ្យ​ដី​សាលារៀន​ប​ឋ​សិក្សា​ស្ទឹង​ជី​និ​ត​មួយ​ភាគ​ធំ ស្តុ​ប​ទៅ​ដោយ​ទឹក​ស្អុយ បង្កើត​បានជា​ឧស្ម័ន​ជាតិពុល​ធុំក្លិន​ប៉ះពាល​ដល់​សុខភាព ដោយសារ​តែ​រស់នៅ​ក្បែរ​រោងចក្រ​ទឹកកក​នេះ ពួក​គាត់​ប្រាប់​ថា​រោងចក្រ​ទឹកកក​នេះ​បាន​ដំណើរការ និង​បង្ហូរទឹក​ស្អុយ​ប្រហែល​ជាង​៣០​ឆ្នាំ​មក​ហើយ តែ​គ្មាន​វិធានការ​ដើម្បី​រក្សា​ទុក​កាក​សំណល់​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក ស៊ី សុ​វ​ណ្ណា​រ៉ា ថៅកែ​រោង​ម៉ាស៊ីន​ទឹកកក​ខាងលើ ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៦ នេះ ដោយសារ​ទូរស័ព្ទ​ដៃ​របស់​លោក​ហៅ​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល ។

លោក ហ៊ី ប៊ុ​ន​ថា​ន មេឃុំ បល្ល័ង្ក ស្រុក​បារាយណ៍​ប្រាប់​ថា អាជ្ញាធរ​ឃុំ ស្រុក ខាង​បរិស្ថាន ខាង​សិប្បកម្ម និង​ឧស្សាហកម្ម បាន​ចុះ​មក​ពិនិត្យ​មើល និង​បាន​ធ្វើ​កិច្ចសន្យា​រួច​ហើយ​ចំពោះ​រឿង​នេះ ។ លោក សាយ ហៀ​ក នាយក​សាលា​ស្ទឹ​ក​ជី​និ​ត​បាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃមុន​ឃើញ​ខាង​អាជ្ញាធរ និង​ខាង​ជំនាញ​ចុះ​មក​ឲ្យ​ខាង​ភាគី​រោងចក្រ​ទឹកកក​ធ្វើ​កិច្ចសន្យា​ហើយ អ​ញ្ចឹ​ង​ហើយ​ខាង​សាលា​ក៏​នៅ​ស្ងៀម​សិន​ទៅ រង់ចាំ​មើល​ថា​តើ​គេ​គោរព​តាម​កិច្ចសន្យា​ឬ​យ៉ាងណា ពីព្រោះ​កន្លង​មក​ឃើញ​តែ​ចុះ​ពិនិត្យ​ក៏​ស្ងាត់ឈឹង​ទៅ​វិញ ។ លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ប្រាប់​ថា​ចំពោះ​ករណី​ខាងលើ​នេះ មន្ទីរ​បាន​ចាត់​ឲ្យ​មន្ត្រី​ចុះ​ទៅ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ឃុំ ស្រុក ធ្វើ​កិច្ចសន្យា​ជាមួយនឹង​ខាង​រោងចក្រ​ទឹកកក​រួច​ហើយ គេ​នឹង​ជីក​អាក​ស្តុក​ទឹក​កខ្វក់​នេះ​នៅ​ក្នុង​ផ្ទៃដី​របស់​គេ ហើយ​បើ​គាត់​មិន​គោរព​តាម​កិច្ចសន្យា​របស់​គាត់​ទេ​នោះ មន្ទីរ​នឹង​មាន​វិធានការ​បន្តរ​ទៀត​ទៅ​តាម​និ​តិ​វិធី ៕