ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធ.ត់​ណាស់​! គ្រូបង្វឹក​ម្នាក់បា​​ត់ប​​ង់​ជី​វិ​​ត ក្រោយ​អប​អរ​​គ្រាប់​ជ័យជម្នះ​ក្រុម​នៅ​ចុង​ម៉ោង

2 ឆ្នាំ មុន

អេ​ហ្ស៊ី​ប ៖ ជា​រឿង​ដ៏​សោកស្តាយ និង​ភ្ញាក់ផ្អើល​បំផុត​មួយ បន្ទាប់​ពី​លោក Adham El-Selhadar គ្រូបង្វឹក​ក្រុមបាល់ទាត់ El Magd

អេ​ហ្ស៊ី​ប ៖ ជា​រឿង​ដ៏​សោកស្តាយ និង​ភ្ញាក់ផ្អើល​បំផុត​មួយ បន្ទាប់​ពី​លោក Adham El-Selhadar គ្រូបង្វឹក​ក្រុមបាល់ទាត់ El Magd នៅ​លី​គ​លំដាប់​ទី​២ ប្រទេស​អេ​ហ្ស៊ី​ប ដែល​បាន​បា​ត់ប​​ង់​​ជី​វិ​ត​ដោយសារ​ជំងឺ​គាំងបេះដូង ក្រោយ​អបអរ​គ្រាប់​បាល់​ជ័យជម្នះ​ក្រុម​របស់​លោក នៅ​ចុង​ម៉ោង (​នាទី​៩០+២) នៃ​ការ​ប្រកួត​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Goal.com កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ​។

គ្រូបង្វឹក​វ័យ​៥៣​ឆ្នាំ​រូប​នេះ បាន​គាំងបេះដូង​ភ្លាម​ៗ​នៅ​ទីលាន​ប្រកួត បន្ទាប់​ពី​អបអរ​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​លោក ទល់​នឹង​ក្រុម El Zarqa ដោយ​លទ្ធផល ១-០ កាលពី​ថ្ងៃ​ទី​២ ខែធ្នូ កន្លង​ទៅ​។ លោក El-Selhadar ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភា្ល​ម​ៗ ប៉ុន្តែ​ជា​អកុសល​ក្រុម​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​ជីវិត​លោក​បាន​ឡើយ​។

ដំណឹង​មរណៈភាព​លោក El-Selhadar បង្ក​ជា​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ក្លិប​នៅ​លី​គ​កំពូល​អេ​ហ្ស៊ី​ប Al Ahly SC និង Ismaily SC បាន​សម្តែង​ការ​សោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​ស.ព​។

ក្លិប El Magd ក៏​បាន​ប្រកាស​កាន់ទុក្ខ​រយៈពេល​៦​ថ្ងៃ ខណៈ​ការ​ប្រកួត​បន្ទាប់​របស់​ពួក​គេ​ជាមួយនឹង​ក្រុម Pioneers FC ក៏​ត្រូវ​បាន​ផ្អាក​ជា​ផ្លូវការ​ផង​ដែរ​។

សូម​ជម្រាប​ជូន​ថា លោក Adham El-Selhadar រីករាយ​ជាមួយ​អាជីព​ក្នុង​នាម​ជា​កីឡាករ ដោយ​ជោគជ័យ​ក្នុង​ការ​ឈ្នះ​ពានរង្វាន់ Eygptian Premier League និង Eygptian Cup ជាមួយ​ក្លិប Ismaily SC ។ ខណៈ​សម្រាប់​អាជីព​ជា​គ្រូបង្វឹក​វិញ លោក​គឺ​បុគ្គល​មួយ​រូប ដែល​ទទួល​បានការ​កោតសរសើរ និង​គោរព​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​អេ​ហ្ស៊ី​ប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ