ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ​ជា​អ្នកមាន​ជាតិ​ប្រកបដោយ​រាគៈ​រមែង​រង​ទុក្ខ​ឥត​ល្ហែ

2 ឆ្នាំ មុន

ព្រះ​ត្រៃ​បិដក​លេខ​២២ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម្ម​សមាទាន ដែល​មាន​សេចក្តី​ទុក្ខ​ក្នុង​បច្ចុប្បន្ន តែ​មាន​សេចក្តីសុខ​ជា​វិបាក​ឬ​ជា​ផល​តទៅ តើ​ដូច​ម្តេច ? ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ពួក​ខ្លះ​ក្នុង​សាសនា​តថាគត…

ព្រះ​ត្រៃ​បិដក​លេខ​២២ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម្ម​សមាទាន ដែល​មាន​សេចក្តី​ទុក្ខ​ក្នុង​បច្ចុប្បន្ន តែ​មាន​សេចក្តីសុខ​ជា​វិបាក​ឬ​ជា​ផល​តទៅ តើ​ដូច​ម្តេច ?

ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ពួក​ខ្លះ​ក្នុង​សាសនា​តថាគត ជា​អ្នកមាន​ជាតិ​ប្រកបដោយ​រាគៈ​ដ៏​ក្លៀវក្លា​តាម​ប្រក្រតី ភិក្ខុ​ទាំងឡាយ​នោះ​តែង​រង​សេចក្តី​ទុក្ខ ទោមនស្ស ដែល​កើត​អំពី​រាគៈ​រឿយ​ៗ ។ ជា​អ្នកមាន​ជាតិ​ប្រកបដោយ​ទោសៈ ដ៏​ក្លៀវក្លា​តាម​ប្រក្រតី ភិក្ខុ​នោះ​តែង​រង​សេចក្តី​ទុក្ខ ទោមនស្ស ដែល​កើត​អំពី​ទោសៈ​រឿយ​ៗ ។

ជា​អ្នកមាន​ជាតិ ប្រកបដោយ​មោហៈ​ដ៏​ក្លៀវក្លា តាម​ប្រក្រតី ភិក្ខុ​នោះ​តែង​រង​សេចក្តី​ទុក្ខ ទោមនស្ស​ដែល​កើត​អំពី​មោហៈ​រឿយ​ៗ ។ ភិក្ខុ​ទាំងឡាយ​នោះ ទោះបី​សេចក្តី​ទុក្ខ​ពាល់ត្រូវ​ក្តី ទោះបី​ទោមនស្ស​ពាល់ត្រូវ​ក្តី ទោះបី មានមុខ​ទទឹក​ដោយ​ទឹកភ្នែក ទួញ​យំ​ក្តី ក៏​គង់តែ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យ​បរិបូណ៌ បរិសុទ្ធ​បាន ។

បុគ្គល​នោះ​លុះ​ទម្លាយ​រាង​កាយ បន្ទាប់​អំពី​អនិច្ចធម្ម​ទៅ តែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក ។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម្ម​សមា​ទាន​នេះ តថាគត​ពោល​ថា មាន​សេចក្តី​ទុក្ខ​ក្នុង​បច្ចុប្បន្ន តែ​មាន​សេចក្តីសុខ​ជា​វិបាក​តទៅ​អនាគតជាតិ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ