ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពួក​​គាត់ជិះ​​ម៉ូតូ មិនដឹង​ប្រើ​ល្បឿន​​លឿន​ប៉ុណ្ណា​!​

8 ឆ្នាំ មុន

​ខេត្តព្រះវិហារ ៖ យុវជន​ម្នាក់​​​ស្លា.ប់​​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត​​​រង​របួសធ្ងន់ ​បន្ទាប់ពី​​ពួក​គេ​​​ជិះ​ម៉ូតូ​​ក្នុង​ទិស​ដៅ​ពីខេត្តព្រះ​វិហារ ឆ្ពោះ​ទៅ​ខេត្តកំពង់ធំ ពេលមក​ដល់​ចំណុច​ផ្លូវ​កោង​​ខ្លាំងក៏​ជ្រុល​ទៅ​បុក​​នឹង​ដើមឈើ​តែ​ម្តង ដែលហេតុ​ការណ៍នេះកើត​ឡើង​​​កាលពី​វេលា​​ម៉ោង​០២​ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៥ ​ឧសភា ​​២០១៦។

​ខេត្តព្រះវិហារ ៖ យុវជន​ម្នាក់​​​ស្លាប់​​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត​​​រង​របួសធ្ងន់ ​បន្ទាប់ពី​​ពួក​គេ​​​ជិះ​ម៉ូតូ​​ក្នុង​ទិស​ដៅ​ពីខេត្តព្រះ​វិហារ ឆ្ពោះ​ទៅ​ខេត្តកំពង់ធំ ពេលមក​ដល់​ចំណុច​ផ្លូវ​កោង​​ខ្លាំង ក៏​ជ្រុល​ទៅ​បុក​​នឹង​ដើមឈើ​តែ​ម្តង ដែលហេតុ​ការណ៍នេះកើត​ឡើង​​​កាលពី​វេលា​​ម៉ោង​០២​ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​១៥ ​ឧសភា ​​២០១៦។

​​យុវជន​ទាំង​​៣​នាក់​​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខកំពង់ធំ 1G-4829  ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង​ខ្លាំង​ ស្ថិតក្នុងភូមិ​ភារកិច្ច សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ ស្រប​ពេល​ដែល​មាន​​ល្បឿន​​លឿន​​ផង ក៏​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​គ្រប់គ្រង​ស្ថានភាព​បើកបរ​​មិន​បាន ក៏រេ​ចង្កូត​ទៅ​បុក​នឹង​ដើមឈើស្លាប់ និង​របួសធ្ងន់​តែម្តង ។

​ប្រភព​​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង៣នាក់ ​១​-ឈ្មោះរឿ​ន រស់នៅ​ភូមិ​ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​ (​ស្លាប់​) ​២-​​ឈ្មោះស​ល្យ រស់នៅ​ភូមិ​ខ្សាច់​ល្អិត ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់) និង​ទី​៣-​​ឈ្មោះ ពៅ រស់នៅ​ភូមិ​ទូល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់) ។

​ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​ខេត្តព្រះវិហារ​​បាន​​បញ្ជូន​រថយន្តទៅ​​សង្គ្រោះ​បន្ទាន់ ​រីឯ​​សព​ជន​រង​គ្រោះ ត្រូវសមត្ថកិច្ច​​​ប្រគល់​ឱ្យ​​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​។