ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តព្រៃវែង ផ្អាក​បណ្តោះអាសន្ន​ការ​ធ្វើ​ច​រា​ចរ​ណ៍​យានយន្ត​គ្រប់​ប្រភេទ ​លើ​កំណត់​ផ្លូវជាតិ​លេខ​១១

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រដ្ឋបាល​ខេត្តព្រៃវែង​បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​០៤ ខែធ្នូ​នេះ​ថា ផ្អាក​បណ្តោះអាសន្ន​នូវ​ការ​ធ្វើ​ច​រា​ចរ​ណ៍​យានយន្ត​គ្រប់​ប្រភេទ​លើ​កំណត់​ផ្លូវជាតិ​លេខ​១១ (​ចាប់ពី​ម៉ោង ២៣:២៥​នាទី ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២១…

ខេត្តព្រៃវែង ៖ រដ្ឋបាល​ខេត្តព្រៃវែង​បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី​០៤ ខែធ្នូ​នេះ​ថា ផ្អាក​បណ្តោះអាសន្ន​នូវ​ការ​ធ្វើ​ច​រា​ចរ​ណ៍​យានយន្ត​គ្រប់​ប្រភេទ​លើ​កំណត់​ផ្លូវជាតិ​លេខ​១១ (​ចាប់ពី​ម៉ោង ២៣:២៥​នាទី ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២១ រហូត​ដល់ម៉ោង​១២:០០​នាទី ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១ ) ​។

រដ្ឋបាល​ខេត្តព្រៃវែង សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណៈជន មេត្តា​ជ្រាប​ថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តព្រៃវែង​នឹង​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​១១(​អ្នក​លឿង​-​ថ្នល់ទទឹង​) នា​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១ នៅ​ភូមិ​បារាយណ៍​កើត សង្កាត់​បារាយណ៍ ក្រុង​ព្រៃវែង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ដើម្បី​បញ្ចៀស​ការ​កកស្ទះ និង​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ថ្នាក់ដឹកនាំ ក៏​ដូច​ជា បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​ចូលរួម​ពិធី រដ្ឋបាល​ខេត្តព្រៃវែង សូម​ធ្វើការ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន ចំពោះ​យានយន្ត​គ្រប់​ប្រភេទ ដែល​ឆ្លងកាត់​លើក​កំណាត់​ផ្លូវជាតិ​លេខ​១១ នៅ​ចំណុច​ទីតាំង​ដូច​ខាងក្រោម ៖

១-​ចំណុច​រង្វង់​មូល​កែង​ស្នេហ៍ ស្ថិត​ភូមិ​ព្រៃ​កណ្តៀង ឃុំ​ព្រែ​កណ្ដៀង ស្រុក​ពាម​រក៍
២-​ចំណុច​ច្រមុះជ្រូក​នាគព័ន្ធ ភូមិ​បារាយណ៍​កើត សង្កាត់​បារាយណ៍ ក្រុង​ព្រៃវែង
៣-​ចំណុច​រង្វង់​មូល​ភ​គ្គនេ​ស្ស ភូមិ​ភ្លយ សង្កាត់​តា​កោ ក្រុង​ព្រៃវែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ