ខេត្តបាត់ដំបង ៖ នេះជាកលល្បិចថ្មីដែលជនភេទទី៣ ប្រើប្រាស់បណ្ដាញសង្គម«ឆាត»ទៅរកពួកបុរសដែលជាភាគីម្ខាងទៀត រួចបើកជាវីដេអូរថតបង្ហាញរូបអាក្រាតទាំងសងខាង ហើយជំរិតទារប្រាក់រាប់ពាន់ដុល្លារជាថ្នូរមិនយកទៅបង្ហោះជាសាធារណៈ តែត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានហើយ។ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បានឲ្យដឹងថា ករណីនេះ បានកើតឡើងនៅក្នុងខេត្តបាត់ដំបង។ ប៉ុន្តែកម្លាំងរបស់លោកបានទទួលបទបញ្ជាពីលោកស្នងការ និងលោកព្រះរាជអាជ្ញាឲ្យបើកការស៊ើអង្កេតលើករណីនេះ ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ រហូតឈានដល់ការឃាត់ខ្លួនជនប្រព្រឹត្ត កាលពីថ្ងៃទី ០៣ ធ្នូ ដោយតាមចាប់ខ្លួនដល់ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ស្រុកស្វាយរៀង ដោយមានកិច្ចសហការយ៉ាងដិតដល់ពីកម្លាំងមូលដ្ឋាននៅទីនោះផង។
លោកឈឿង គឹមសុង បានប្រាប់ថា ជនសង្ស័យឈ្មោះ ឈន់ កូរីណា ភេទប្រុស (ភេទទី៣) អាយុ២៤ឆ្នាំ រស់នៅភូមិ សង្កាត់ដែលត្រូវឃាត់ខ្លួនខាលើ ។ រីឯជនរងគ្រោះឈ្មោះ វ៉ា វិត ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ។ លោកបានបញ្ជាក់ថា ជនភេទទី៣នេះ បានប្រើប្រាស់បណ្ដាញសង្គម ដែលមានឈ្មោះ«Bona tamomo» រួចឆាតទៅកាន់ជនរងគ្រោះ ដោយបង្គាប់ឲ្យបើកជាវីដេអូ ដើម្បីមើលអាក្រាតកាយ ។ លុះជនរងគ្រោះបើកវីដេអូ ហើយស្រាតអាក្រាតកាយដូចគ្នា ក៏ត្រូវជនភេទទី៣នេះប្រើល្បិចថតរូបទុក ដើម្បីជំរិតទារប្រាក់រាប់ពាន់ដុល្លារពីជនរងគ្រោះតែម្ដង។
បើតាមចម្លើយជនរងគ្រោះ ដែលដកស្រង់ដោយសមត្ថកិច្ចបានឲ្យដឹងថា ខ្លួនធ្លាប់ស្គាល់ជនភេទទី៣ នេះតាមរយៈបណ្ដាញសង្គម តែមិនបានដឹងថា ជននេះជាភេទទី៣ទេ ស្មានតែស្រី។ ខ្លួនបានទំនាក់ទំនងយ៉ាងផ្អែមល្ហែមតាមបណ្ដាញសង្គម រហូតដល់នាងថតស្រាតឲ្យខ្លួនមើលតាមរយៈ «ឆាត» ហើយបើកវីដេអូ។ ប៉ុន្តែពេលថតស្រាតម្ដងៗ ជនភេទទី៣នេះបានបង្គាប់ឲ្យខ្លួនស្រាតដែរ
រូចជននេះសុំមើលលប្រដាប់ភេទ។ លុះចុងក្រោយ ជននេះបានថតយករូបអាក្រាតខ្លួនរក្សាទុក រួចគំរាមទារប្រាក់ពីខ្លួនពី៤ទៅ៥ពាន់ដុល្លារ ជាថ្នូរមិនបង្ហោះជាសាធារណៈ នាំឲ្យខ្មាស់គេ។ ដោយសារតែជននេះប្រើល្បិចថោកទាបបែបនេះហើយ ទើបខ្លួនប្ដឹងទៅសមត្ថកិច្ចឲ្យជួយស៊ើបអង្កេត ដើម្បីតាមចាប់ខ្លួនតែម្ដង។
លោក ឈឿង គឹមសុង បាននិយាយថា ក្រោយពេលត្រូវចាប់ខ្លួន ជនសង្ស័យឈ្មោះ ឈន់ កូរីណា បានសារភាពថា កន្លងមកខ្លួនពីជាធ្លាប់បានប្រើល្បិចលកប្រព្រឹត្តបែបនេះមែន។ លោកគឹមសុង បានបញ្ជាក់ថា តាមរយៈការឆែកទូរស័ព្ទរបស់ជននេះ គឺមានរូបភាពអាក្រាតរបស់ជនរងគ្រោះជាច្រើន ដែលបុរសភេទទី៣ នេះប្រើល្បិចថតបាន យកទុកជំរិតទារប្រាក់ពីជនរងគ្រោះ។ ប៉ុន្តែយ៉ាងណា យើងបង្ក្រាបបានហើយ។ ពេលនេះ លោកស្នងការបានបញ្ជាជឲ្យមន្ត្រីជំនាញសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនបុរសភេទទី៣ កំពូលល្បិចនេះទៅសាលាដំបូងខេត្តហើយ៕
ចែករំលែកព័តមាននេះ