រថយន្តដឹកថ្មក្រឡាប់ធ្លាក់ផ្លូវ សង្ស័យតៃកុងសល់ចំហាយស្រវឹងពីយប់
រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកថ្ម ប្រភេទយីឌុប ម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយសង្ស័យអ្នកបើកបរ មិនទាន់អស់ចំហាយជាតិស្រវឹងពីយប់
រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកថ្ម ប្រភេទយីឌុប ម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយសង្ស័យអ្នកបើកបរ មិនទាន់អស់ចំហាយជាតិស្រវឹងពីយប់
រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកថ្ម ប្រភេទយីឌុប ម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយសង្ស័យអ្នកបើកបរ មិនទាន់អស់ចំហាយជាតិស្រវឹងពីយប់ បានរេចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាប់ដេកស្ដូកក្នុងប្រឡាយ ចាក់ថ្មចោលអស់គ្មានសល់ ប៉ុន្តែសំណាងល្អអ្នកបើកបររថយន្តនោះ មិនបានរងរបួសឬក៏ស្លាប់នោះឡើយ ជាងនេះទៀតរថយន្តនោះរេចង្កូត ចំពេលដែលគ្មានមនុស្សឆ្លងកាត់ទើបគ្មានអ្នកគ្រោះថ្នាក់។ ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តខាងលើ ១គ្រឿងនោះម៉ាកហ៊ីយ៉ាន់ដាយ បែនដឹថ្មប្រភេទយីឌុប ពណ៌ត្រេអ៊ីអត់ស្លាកលេខ បើកបរដោយបុរស មិនស្គាល់ឈ្មោះម្នាក់ ដោយនៅមុនពេលកើតហេតុខាងលើ ថយន្តនោះបានដឹកថ្មពេញទ្រុង ហើយបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតចុះឡើងៗ រួចក៏បានធ្លាក់ផ្លូវក្រឡាប់តែម្ដង ហើយខណៈនោះស្មានថា មានអ្នករបួសឬក៏ស្លាប់ ប្រជាពលរដ្ឋបាននាំគ្នារត់ទៅមើលជិត ទើបឃើញពីស្ថានភាពជាក់ស្ដែង គឺគ្មានអ្នកស្លាប់ឬរបួសនោះឡើយ។
ប្រជាពលរដ្ឋបាននិយាយថា រថយន្តនោះបើកលឿនគួរសម ហើយសង្ស័យអ្នកបើកបរមិនទាន់អស់ជាតិស្រវឹង កាលពីយប់ទើបបានជា នៅសុខៗក្រឡាប់ទាំងកំរោលបែបនឹង ហើយម្យ៉ាងទៀតក៏ចាត់ទុកថា ជាសំណាងល្អខ្លាំងណាស់ ដែលនៅក្នុងពេលនោះមិនមានមនុស្សធ្វើដំណើរឆ្លងកាត់ដូចរាល់ថ្ងៃទើបគ្មានអ្នក គ្រោះថ្នាក់បែបនេះ បន្ទាប់មកម្ចាស់រថយន្ត បានយករថយន្តអូស រថយន្តនោះបញ្ឈរឡើងវិញ និងនាំយកទៅរក្សារទុកធ្វើការជួសជុលឡើងវិញដោយខ្លួនឯង៕
ចែករំលែកព័តមាននេះ